គំរូនៃបច្ចេកវិទ្យាកែប្រែផ្ទាំងបញ្ចាំង slide
ដូចជានៅលើជញ្ជាំង តុ ឬ
នៅលើកម្រាលឲ្យមានលក្ខណៈដូចផ្ទាំងកញ្ចក់ទូរស័ព្ទទំនើប
ឬកុំព្យូទ័របន្ទះ ឬហៅថា touch-screen ដើម្បីអាចឲ្យគេ touch
បានទៅលើផ្ទាំង slide នោះ ពេលនេះត្រូវបានចេញលក់ហើយជាមួយនឹង software របស់គេ ។
ការកែប្រែនូវជញ្ជាំងនៃផ្ទាំងបញ្ចាំង slide
ឲ្យទៅជាផ្ទាំង touch-screen
របស់កុំព្យូទ័រសម្រាប់បម្រើឲ្យការប្រើប្រាស់ផ្សេងៗ
អាចនឹងផ្ដល់ភាពងាយស្រួលដល់ លោកគ្រូ អ្នកគ្រូ
ដែលធ្វើការបង្រៀននៅក្នុងថ្នាក់ ឬ
ងាយស្រួលសម្រាប់ធ្វើបទបង្ហាញអំពីអ្វីមួយ
ក៏ដូចជាការបង្ហាញពីទំនិញនៅក្នុងហាងជាដើម ។
លើសពីនេះវាក៏អាចប្រើដើម្បីជាការកម្សាន្តនានា
ផងដែរដូចជាលេងហ្គេម និងសកម្មភាពផ្សេងៗទៀត ។
ទស្សនាវីឌីអូខាងក្រោម ៖
ក្រុមហ៊ុន Microsoft បានប្រកាសកាលពីថ្ងៃអង្គារថា គំរូដែល Ubi
បានធ្វើការជាមួយនឹងស្ថាប័នជាង ៥០ ទៀត
ដើម្បីផលិតនូវ software ដែលអាចដំណើរការជាមួយឧបករណ៍
Kinect for Windows sensor ក្នុងការកែប្រែផ្ទាំងបញ្ចាំង slide
ឲ្យទៅជា ផ្ទាំង touch-screen ពេលនេះផលិតផលរបស់គេចេញផុតពី Beta
ហើយ មិនតែប៉ុណ្ណោះវាក៏មានចេញលក់សម្រាប់អតិថិជនផងដែរ ។
ជាមួយនឹង software របស់ Ubi ដែលបញ្ចូលរួមគ្នាជាមួយឧបករណ៍
Kinect for Windows sensor របស់ Microsoft
វាបានធ្វើឲ្យផ្ទាំងបញ្ចាំង slide ដែលចេញពីម៉ាស៊ីន projector
ក្លាយទៅជាផ្ទាំង touch-screen ថ្មីដែលគេអាច touch ទៅលើ icons
ដែលមាននៅលើផ្ទាំង slide ជំនួសឲ្យការ click បានដោយងាយស្រួល ។
លើសពីនេះគេក៏អាចធ្វើការ zoom រូបភាព, scroll ចុះឡើង ចាប់ទាញ
page និងថែមទាំងអាចប្រើម្រាមបានចំនួន១០ ទៅលើផ្ទាំង slide
នោះផងដែរ (multi-touch) (សូមទស្សនាវីឌីអូខាងលើ !)។
សូមបញ្ជាក់ថា ដើម្បីដំណើរការទៅបានដោយយកផ្ទាំងបញ្ចាំង slide ជាផ្ទាំង touch-screen យើងត្រូវមានកុំព្យូទ័រមួយគ្រឿងដែលមានដំណើរការដោយ Windows 8 និង software របស់ Ubi, ឧបករណ៍ Kinect for Windows sensor មួយគ្រឿង និងម៉ាស៊ីនបញ្ចាំង slide (projector) ចំនួនមួយផងដែរ ។ យ៉ាងណាមិញចំពោះតម្លៃ software របស់ Ubi ត្រូវបានបែងចែកជា៤ កញ្ចប់ផ្សេងគ្នាដែលមានតម្លៃទាបបំផុតត្រឹម $149 និង $1499 សម្រាប់សហគ្រាស (Enterprise) ។ ចំពោះឧបករណ៍ Kinect for Windows sensor របស់ក្រុមហ៊ុន Microsoft វិញមានតម្លៃ $250 ៕
0 comments:
Post a Comment