#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Monday, February 25, 2013

Plugin Sony Vegas Pro

BCC ( Plugin For AE - Sony Vegas - Premiere )




Download 32 bit
Download 64 bit

Sunday, February 24, 2013

Ms. PowerPoint 2010 ជាភាសាខ្មែរ



Microsoft Office 2010 ដែលជាភាសាខ្មែរ ត្រូវបានខ្ងុំបាទបកប្រែ និងរៀបចំជាសៀវភៅសំរាប់
ចែករំលែកជួនដល់បងប្អូន និង ប្រិយមិត្ត ដែលបានចូលមកទស្សនា ក្នុង អាយធីខ្មែរ ៩ ដតណេត និង សម្រាប់ចែករំលែកដល់កូនខ្មែរ ។ ហើយដើម្បើសម្រួល ក្នុងការសម្រួលធើ្វការបងពីបទបង្ហាញ និងដល់និស្សិតពេលឡើង ការពារប្រធានបទរបស់ខ្លួន...... ៕
លក្ខណៈពិសេស ៖
        -ទំហំ ៖ 6.6 MB
        -ប្រភេទ ៖ PDF
        - រៀបរៀងដោយ ៖ លី ឆៃណាក់ និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច
​​​​​​​       - ទាញយកទីនេះ 

Thursday, February 21, 2013

សៀវភៅ VB.net សំរាប់សរសេកម្មវិធី



 
 
កម្មវិធី VB.net ត្រូវបានគេប្រើវាដើម្បើ សរសេរកម្មវិធី ហើយគេអាចប្រើវាដើម្បើសរសេរ ទៅជា គម្រោងដើម្បើគ្រប់គ្រងអ្វីមួយ ដូចជាគ្រប់គ្រងទិន្នន័យនៅតាម បណ្ណាល័យ នៅ តាមសាលា និង តាម ភោជនីយដ្ឋាន ......... ។
 

សៀវភៅភាសាខ្មែរ PHP សិក្សាការ Design websit



 សៀវភៅភាសាខ្មែរ PHP ជាកាសិក្សាផ្នែក website យ៉ាងសំខាន់មួយ ដែលគេពេញនិយមប្រ់ប្រាស់ ជាងគេ ហើយវាមានលទ្ធភាជខ្ពស់សម្រាប់ រចនាគេហទំព័រ ។
លក្ខណៈពិសេស៖
 -សៀវភៅនេះជា ៖ ភាសារខ្មែរ
-ប្រភេទឯកសារ ៖ PDF
- ទំហំ 1.19 Mb

សៀវភៅ Auto Cate ជាភាសាខ្មែរ




សៀវភៅ Auto Cate ជាភាសាខ្មែរ អ្នកក៍បានដឹងហើយថាកម្មវិធី Ato Cate គេប្រើវាដើម្បើធ្វើអ្វី គឺគេប្រើវាដើម្បើ រចនាប្លង់ ។ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកដែលសិក្សាផ្នែក ដែល ទាក់ទងនឹងផ្នែក បច្ចេកវិទ្យា ដូចជាផ្នែក ពត៍មានវិទ្យា ជាពិសេស ផ្នែក វិស្វករសំណង់សីវិល  ។
 
លក្ខណៈពិសេស ៖
 
- ភាសា ៖ ជាភាសាខ្មែរ
- ប្រភេទឯកសារ ៖ PDF
- ទំហំឯកសារ ៖ 2.57 MB
 
  

Tuesday, February 19, 2013

សៀវភៅរៀនជុសជុលដោយខ្លួនឯង ( PC ) ជាភាសាខ្មែរ




រាល់ថ្ងៃបច្ចេកវិទ្យាកាន់តែរីកចម្រើន ហើយអ្នកប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាក៍មានកាន់តែច្រើន ហើយដែរ ជាពិសេសគឺប្រើប្រាស់កុំព្យូទ័រ ។ កាលដែលអ្នកប្រើប្រាស់អ្នកតែង តែ មានជួបប្រទះ នឹងបញ្ហាខ្លះ ដូចជា នៅពេលដែល អ្នកប្រើ វាទៅ វាមានបញ្ហាដូចជា Eroor ហើយ គាំងជាដើម ។

ថ្ងៃនេះខ្ញុំសុំ នាំមកជូនអ្នកនូវ សៀវភៅ កុំព្យូទ័រមួយ ក្បាល ដែលជាភាសាខ្មែរ ហើយអ្នកអាចសិក្សា វាដោយខ្លួនឯង ដោយមិន ចាំបាច់ ចំណាយថវិកាអ្វីទេ អ្នកគ្រាន់តែចំណាយពេលវេលាដ៍ មាន តម្លៃរបស់អ្នកមកសិក្សាស្វែងយល់វាតែប៉ុណ្ណោះ ។ ហើយខ្ញុំសង្ឃឹមថា អ្នកអាចស្វែងយល់ បានកាន់តែច្បាស់ជាមួយ នឹង ការជួសជុល ហើយជាពិសេសមិនសូវចាំបាច់ចំណាយថវិកាផ្ទាល់ ខ្លួន ដើម្បើយកទៅអោយ គេជួសជុលអោយ ហើយក៍មិនធ្វើអោយអ្នក ខាតបង់ពេលវេលាផងដែរ នៅពេលដែលវាមាន បញ្ហាបន្តិចបន្តួចយើងអាចដោះស្រាយខ្លួនឯងបាន ។

បើអ្នកចង់ដឹងច្បាស់សូមអ្នកដោនឡូតយក សៀវភៅនេះ ទៅសិក្សាដោយ ខ្លួនឯង ៕

លក្ខណៈពិសេស ៖

ភាសា ៖ ខ្មែរ
ប្រភេទ ៖ PDF
ទហំ ៖ 1.09 MB
 

Microsoft Access 2007 ( ជាភាសាខ្មែរ )




 
Microsoft Access 2007 ( ជាភាសាខ្មែរ ) មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រង ទីន្នន័យ ពត៌មាន... ដូច្នេះហើយ ថ្ងៃនេះខ្ញុំសូមនាំយក នូវសៀវភៅមួយក្បាល សម្រាប់អ្នកទាំងអស់គ្នា
ដែលតែងតែចូលមកទស្សនា នៅ ក្នុង អាយធី ខ្មែរ ៩ ។ 
ហើយសៀវភៅនេះ បានរៀបចំឡើងដើម្បីជួយសំរួលដល់បងប្អូនក្នុង និងសំរួលដល់ការសិក្សា
របស់អ្នកដែលសិក្សាលើមហាវិទ្យាល័យ បច្ចេកវិទ្យាពត៍មានវិទ្យា  ហើយផ្នែក IT ។

ពត៌មានលំអិតសម្រាប់ទាញយក ៖ 

​             -ទំហំ  ៖  9.2 Mb
             - ប្រភេទ ៖ PDF
             -រៀបចំដោយ : ​លី ឆៃណាក់



             - ទាញយកទីនេះ  

រៀន​សរសេរ​កម្មវិធី​កុំព្យូទ័រ​ដោយ​ប្រើ​ភាសា Python រៀបរៀង​ដោយ​លោក កែវ សុខា (កំណែ 3.1)


  
  សួស្ដី នេះ​ជា​សៀវភៅ​សិក្សា​ភាសា​សរសេរ​កម្មវិធី Python (ផាយថុន) កំណែ​ទី 3.1។ Python គឺ​ជា​ភាសា​មួយ​ដែល​ស្រួល​រៀន​ជាង​គេ ព្រោះ​វា​មាន​លក្ខណៈ​ដ៏​សាមញ្ញ​បំផុត។ ដើម្បី​អាច​សរសេរ​កម្មវិធី​ជា​ភាសា Python បាន យើង​ចាំបាច់​ត្រូវ​តែ​ទាញ​យក​ផ្នែក​ទន់ Python ​កំណែ​ចុង​ក្រោម​ថ្មី​មួយ​ពី​គេហទំព័រ www.python.org ។
   នៅ​ក្នុង​ជីវភាព​រស់នៅ​របស់​យើង​សព្វថ្ងៃ យើង​តែង​ឮ​គេ​និយាយ​ពី​កម្មវិធី​ផ្សេងៗ​មាន​ដូចជា​កម្មវិធី​បុណ្យ កម្មវិធី​អភិវឌ្ឍន៍ កម្មវិធី​ទូរទស្សន៍​ជា​ដើម។ តើ​ពាក្យ​ថា "កម្មវិធី" នោះ​មាន​ន័យ​ដូចម្ដេច​ដែរ?   >>> បើ​យើង​លើក​​យក​កម្មវិធី​បុណ្យ​មក​ពិនិត្យ​មើល​យើង​នឹង​ឃើញ​ថា កម្មវិធី​បុណ្យ​គឺ​ជា​អត្ថបទ​រៀបរាប់​អំពី​ការ​ធ្វើ​ពិធី​ផ្សេងៗ ដែល​ត្រូវ​ធ្វើ​ឡើង​តាំងពី​ពេល​ចាប់ផ្ដើម​បុណ្យ រហូត​ដល់​ពេល​ចប់​បុណ្យ​ក្នុង​គោលបំណង​ប្រារព្ធ​ពិធីបុណ្យ​ទាំងមូល។ ដូចនេះ​កម្មវិធី​បុណ្យ​គឺ​ជា​ការ​រៀបចំ​ការងារ​ដែល​ត្រូវ​ធ្វើ​តាម​លំដាប់​ លំដោយ ធ្វើ​ពិធី​បុណ្យ​ទាំងមូល។
   មួយ​វិញ​ទៀត​បើសិន​ជា​យើង​មក​កម្មវិធី​អភិវឌ្ឍន៍​មក​ពិនិត្យ​មើល​វិញ​ម្ដង យើង​នឹង​ឃើញ​ថា កម្មវិធី​អភិវឌ្ឍន៍​គឺ​ជា​អត្ថបទ​រៀបរាប់​ពី​ការងារ​ទាំងឡាយ​ណា​ដែល​ត្រូវ​ ធ្វើ​តាម​លំដាប់លំដោយ​នៅ​ក្នុង​រយៈពេល​មាន​កម្រិត​ណាមួយ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។
   ចំណែក​ឯ​កម្មវិធី​ទូរទស្សន៍​វិញ វា​គឺ​​ជា​អត្ថបទ​រៀបរាប់​ពី​ការ​បញ្ចាំង​នាទី​ផ្សេងៗ​សម្រាប់​របៈពេល​ពេញ​មួយ​ថ្ងៃ។
   សរុប​មក ទាំង​កម្មវិធី​បុណ្យ ទាំង​កម្មវិធី​អភិវឌ្ឍន៍ ទាំង​កម្មវិធី​ទូរទស្សន៍ គឺ​សុទ្ធតែ​ស្ដែង​ចេញ​ពី​ការងារ​ដែល​ត្រូវ​ធ្វើ​តាម​លំដាប់លំដោយ​ក្នុង​ រយៈពេល​មាន​កម្រិត​ណាមួយ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន។
   ចំពោះ​កម្មវិធី​កុំព្យូទ័រ​វិញ​ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​កម្មវិធី​ទាំងអស់​ ខាង​លើ​ដែរ ពោល​គឺ​វា​ក៏​ជា​អត្ថបទ​រៀបរាប់​ពី​ការងារ​មួយ​ចំនួន ដែល​តម្រូវ​ឲ្យ​កុំព្យូទ័រ​យក​ទៅ​ធ្វើ​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​មួយ​ ចំនួន​ដែរ។ តែ​ដោយ​ហេតុ​ថា កុំព្យូទ័រ​អាច​ធ្វើ​ការងារ​ច្រើន​មាន​ចំនួន​រាប់​ម៉ឺន​សែន​តែ​ក្នុង​រយៈ​ ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​តែ​ប៉ុណ្ណោះ ដូចនេះ​ការងារ​ទាំងអស់​នៅ​ក្នុង​កម្មវិធី​កុំព្យូទ័រ មិន​ទាមទារ​ឲ្យ​មាន​រយៈ​ពេល​កំណត់​ឡើយ។ បច្ចុប្បន្ន​នេះ កុំព្យូទ័រ​ទំនើបៗ​អាច​ធ្វើ​ការងារ​ចំនួន​រាប់​លាន​តែ​ក្នុង​មួយ​វិនាទី​តែ​ ប៉ុណ្ណោះ។
   និយាយ​ឲ្យ​ខ្លី នៅ​ពេល​ណា​ដែល​យើង​សរសេរ​រៀបរាប់​ពី​ការងារ​មួយ​ចំនួន​តម្រូវ​ឲ្យ​ កុំព្យូទ័រ​ធ្វើ​តាម​លំដាប់លំដោយ​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ណាមួយ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​យើង​សរសេរ​កម្មវិធី​កុំព្យូទ័រ។

ព័ត៌មាន​ទាញ​យក ៖
- ឈ្មោះ​សៀវភៅ : រៀន​សរសេរ​កម្មវិធី​កុំព្យូទ័រ​ដោយ​ប្រើ​ភាសា Python
 - រៀបរៀង​ដោយ​ : លោក កែវ សុខា (កំណែ 3.1)
- ទំហំ​ឯកសារ : 2.30 MB, ប្រភេទ : PDF
- ទីតាំង​ទាញ​យក : Google Drive

Saturday, February 16, 2013

រចនា​រូប​ភាពធម្មតា​ទៅ​ជា​រូបភាព​ដែលមានរបួស


ជំហាន​ទី​មួយ
បើកកម្មវិធី Adobe Photoshop ហើយបើក​រូប​សម្រាប់​យក​មក​រចនា។
img1
ជំហាន​ទី​ពីរ
ប្រើ​ឧបករណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា Lasso Tool មក​គូស​នៅ​លើ​ចិញ្ចើម។ មើល​រូប៖
img2
ជំហាន​ទី​បី
រួច​មក​ចូរ​បង្កើត​ New Layer ដោយ​ចុច Ctrl + Shift + Alt + N ហើយ​ចាក់​ពណ៌​ក្រហម និង​ផ្លាស់ Style នៅ​ត្រង់ Blending Mode ពី​ Normal ជា Color Burn។ មើល​រូប៖
img3

ជំហាន​ទី​បួន
ជ្រើស​រើស​ឧបករណ៍​ដែល​មាន​ឈ្មោះ​ថា smudge tool និង​កំណត់​ទំហំ។ មើល​រូប៖
img4
ជំហាន​ទី​ប្រាំ
ជ្រើសរើស​ឧបករណ៍ Burn Tool នឹង​កំណត់​ទំហំ។ មើល​រូប៖
img5

ជំហាន​ទី​ប្រាំមួយ
ដាក់​ Texturizer ដោយ​ចុច​លើ Filter → Texture → Texturizer ហើយ​កំណត់​នូវ​តម្លៃ​។ មើល​រូប៖
img6

ជំហាន​ទី​ប្រាំពីរ
អ្នក​នឹង​ទទួល​បាន​លទ្ធផល​មួយ​ជា​ទី​គាប់​ចិត្ត។
img7

Friday, February 15, 2013

សៀភៅ Word + Excel ជាភាសារខ្មែរ



 
សៀភៅ Word + Excel ជាភាសារខ្មែរ សំរាប់អោយអ្នកសិក្សាលើផ្នែក រដ្ឋបាល ។ ហើយសៀវភៅនេះអាចជួយអោយអ្នកអាច វាយអត្ថបទផ្សេងៗ ធ្វើជា​ ក្របសៀវភៅ គណនា ហើយ វាមានលទ្ធភាពជាច្រើនទៀតសម្រាប់ជួយដល់អ្នក បើអ្នកចង់ដឹងច្បាស់អ្នកអាចទាញយកទៅសិក្សាដោយខ្លួនឯងបាន ។

សៀវភៅ HTML ជាភាសារខ្មែរ



 
ជាសៀវភៅមួយដែលជួយណែរនាំអោយយើងអាចធ្វើការរចនាគេហទំព័របាន ហើយវាជាគ្រឺះក្នុងការសិក្សាភាសា INterner ។

លក្ខណៈពិសេស ៖ 

-មានទំហំ 1.9 MB

-ជាភាសារខ្មែរ

សៀវភៅ CSS ជាភាសារខ្មែរ



 
សៀវភៅ​នេះ​អាច​ជាមូលដ្ឋានសម្រាប់​អ្នក​សិក្សា CSS ដំបូង។ ដូច​នេះ​អ្នក​អាច​ទាញ​យក​សៀវភៅ​នេះ​យក​មក​សិក្សា​ដោយ​ខ្លួនន​ឯង​ដើម្បី​ ក្លាយ​ទៅ​ជា​ អ្នក​ Design Website ដ៏​ពូកែ។ សម្រាប់​សៀវភៅ​នេះ​អ្នក​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ។

លក្ខណៈពិសេស៖
 
  • ឈ្មោះ​សៀវភៅ ៖ Cascading Style Sheet ( CSS )
  • ទំហំ៖ 1.4 MB
  • ជាភាសាខ្មែរ
  • អមដោយរូបភាព
Download Now 

សៀវភៅភាសា JavaScript ! ជាភាសាខ្មែរ



 
JavaScript គឺ​ជា​client site script មួយ​សម្រាប់​គេហ​ទំព័រ គឺ​វា​មិន​ត្រូវ​ការ Server ដើម្បី​ធ្វើ​ការ Compile កូដ​របស់​វា​នោះ​ទេ វា​អាច​ដំណើរ​ការ​លើ Browser តែ​ម្តង។ JavaScript គឺ​ជា​ភាសា​ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយ​នៅ​លើ​ប្រព័ន្ធ​អ៊ិន​ធ័រ​ណិត និង វា​ដំណើរ​ការ​នៅ​លើ browsers ជា​ច្រើន​ដូច​ជា Internet explorer, Firefox, Chrome, Opera, Safari និង browsers ជា​ច្រើន ផ្សេង​ទៀត។

មាន​គេហ​ទំព័រ​រាប់​លាន បាន​ប្រើ​ភាសា JavaScript ដើម្បី​បន្ថែម​ធ្វើ​ឲ្យ​គេហ​ទំព័រ​មាន​ភាព​ទាក់​ទាញ ពី​សំណាក់​អ្នក​ទស្សនា​។ ក្នុង​ការ​ងារ​ដែល​គេ​តែង​តែ​ប្រើ​វា​ច្រើន​ជាង​គេ​នោះ គឺ ប្រើ​ដើម្បី​ដាក់​លក្ខខ័ណ្ឌ ទៅ​លើ​ការ​បញ្ជូល​ទិន្នន័យ​នៅ​លើ Form និង ចាប់​យក​ឈ្មោះ Browser ដែល​អ្នក​ទស្សនា​កំពុង​តែ​ប្រើ។ បើលោកអ្នកមានចំណាប់អារម្មណ៍ចំពោះវា សូមធ្វើការទាញយក នូវសៀវភៅ របស់វាទៅធ្វើការសិក្សា តាមផ្នែកនីមួយៗ ដែលមាននៅខាងក្រោមនេះ​ ៖

ភាសា ៖ ខ្មែរ
ប្រភេទឯកសារ:  PDF
តម្លៃ ៖ មិនគិតថ្លៃ
ទាញយក ៖  ទីនេះ

ផ្ញើរឯកសារមានទំហំធំតាមអ៊ិនធឺណិតដោយឥតគិតថ្លៃ



មាន ​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​សារអេឡិចត្រូនិក(Email)ជាច្រើន​ដូចជា​ Google Yahoo Hotmailដែល​អនុញ្ញាតិ​អោយ​អ្នក​ធ្វើ​ការ​ផ្ញើ​សារ​ ឬ​ក៏​ឯកសារ​អោយ​គ្នា​ទៅវិញ​ទៅមក​ដោយ​ឥតគិត​ថ្លៃ។ ប៉ុន្តែ​ការ​ផ្ញើរ​ឯកសារ​តាម​សេវាកម្ម​របស់​ក្រុម​ហ៊ុន​ទាំង​នេះ ​ ​អ្នក​មិន​អាច​ផ្ញើរបាន​ឯកសារ​ដែល​មាន​ទំហំ​ធំៗ​នោះ​ទេ។ ភាគច្រើន​ក្រុម​ហ៊ុនទាំង​នោះ​ អនុញ្ញាត្តិ​អោយ​អ្នក​ផ្ញើរ​បាន​ឯកសារ​ទំហំ​ធំ​បំផុត​គឺ​ត្រឹម១០០ MB ប៉ុណ្ណោះ។ ចុះ​បើអ្នក​ចង់​ផ្ញើរ​​ឯកសារ​ទំហំ​ធំ​ជាង​នេះដូចជា​ ១GB ឬ​ក៏​ ២GB នោះ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា?

គ្មាន​បញ្ហាទេ! អ្នកអាច​ផ្ញើរ​ឯកសារ​ដែលមានទំហំ​ធំ​បែប​នេះ​បាន​យ៉ាង​ងាយ​ស្រួលបំផុត។ ជាមួយ​នឹងSizablesend អ្នក​មិន​បាច់​ព្រួយ​បារម្ភ​ក្នុងការ​ផ្ញើរ​ឯកសារ​ដែល​មាន​ទំហំធំ​ទៀត​នោះ​ ទេ។ គេហទំព័រ​នេះ​អនុញ្ញាត្តិ​អោយ​អ្នក​ធ្វើ​ការ​ផ្ញើរ​ឯកសារ​គ្រប់​ប្រភេទ​ទាំង ​អស់​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​២GB។ មិន​តែប៉ុណ្ណោះ Sizablesend ផ្តល់​សេវាកម្មនេះ​ដោយ​ឥតគិតថ្លៃ គិត​សេន​អ្វី​ទាំងអស់។

តើធ្វើយ៉ាង​ម៉េចទៅ​ដើម្បី​ផ្ញើរ​ឯកសារ​តាម​Sizablesend?

ចូលទៅកាន់​គេហទំព័រ​ www.sizablesend.com


-បំពេញអាស័យដ្ឋាន​អ៊ីម៉ែល របស់​អ្នក​នៅ​ក្នុង​ប្រអប់ Email និង​ អ៊ីម៉ែលរបស់​មនុស្ស​ដែល​ចង់​ផ្ញើរឯកសារ​ទៅអោយនៅ​ក្នុង​ប្រអប់ Recipient’s Email។

-ចុច​លើ Select Files ហើយ​ជ្រើសរើស​ឯកសារ​ដែលអ្នកចង់​ធ្វើ​ការ​ផ្ញើរ

- បន្ទាប់​ពីបានជ្រើសរើស​ហើយ អ្នក​ត្រូវ​ធ្វើ​ការ​រង់ចាំ​រហូត​ដល់​វា​ធ្វើការ​Upload ចប់សព្វគ្រប់(រយៈពេលគឺអាស្រ័យទៅទំហំ​ឯកសារ​របស់អ្នក)។

- បន្ទាប់​ពី​បាន​ធ្វើ​ការ​Upload ហើយ វា​នឹង​ធ្វើ​ការ​ផ្ញើរ​ឯកសារ​ទៅកាន់មិត្ត​ភក្តិ​របស់​អ្នកដោយ​ស្វ័យ​ប្រវត្តិ។

Apple បង្ហាញ MacBooks ល្បឿនលឿនជាងគេ និង ថោកជាងមុន ជាលើកដំបូង ខណៈ ការលក់ PC ធ្លាក់ចុះ



ក្រុមហ៊ុន Apple Inc.បានបង្ហាញវើហ្សិន នៃកុំព្យូទ័រទំនើបមធ្យម ម៉ាក MacBook បន្ថែមទៀត ជាមួយ processors ល្បឿនលឿនជាងមុន ខណៈក្រុមហ៊ុនធ្វើការគិតគូរ តម្លៃលក់ឲ្យបានត្រឹម ត្រូវបំផុត ដើម្បីប្រកួតប្រជែង នឹងការលក់កុំព្យូទ័រ យូដៃដទៃក្នុងទីផ្សារ។
តំណាងក្រុមហ៊ុនApple បាននិយាយនៅក្នុង សេចក្តីថ្លែការណ៍ថា កុំព្យូទ័រម៉ាកយូដៃ MacBook Proទំហំ១៣អ៊ីញ ជាមួយបច្ចេកវិទ្យា អេក្រង់ retina display មានresolution បង្ហាញរូបភាព កម្រិតខ្ពស់ និងមានទំហំរក្សាទិន្នន័យ 128 GB  បានចេញលក់នៅថ្ងៃទី ១៤ខែកុម្ភៈ នេះហើយ នៅក្នុង  Apple Online Storeក្នុងតម្លៃ ១.៤៩៩ដុល្លារ ។   ចំណែកម៉ូដែល ជាមួយprocessor ល្បឿន 2.6GHz និងទំហំរក្សាទិន្នន័យ 256 GB នឹងលក់ក្នុងតម្លៃ ១.៦៩៩ដុល្លារដូចតម្លៃ ដែលក្រុមហ៊ុនApple បានប្រកាសកាលពី ខែតុលាកន្លងទៅ សម្រាប់ម៉ូដែល ដែលមានម៉ាស៊ីន ល្បឿនយឺតជាងនេះ និងមានអង្គចង់ចាំបានតែ ពាក់កណ្តាលម៉ូដែល នេះប៉ុណ្ណោះ។
ការចេញលក់កុំព្យូទ័រ ទូទាំងពិភពលោក បានធ្លាក់ចុះ ៣,២ភាគរយកាលពីឆ្នាំ ២០១២ បន្ទាប់ពី កើនបាន ១,៧ភាគរយកាលពីឆ្នាំ ២០១១ ខណៈ អតិថិជននិងអ្នកទទួល លក់បន្តជាច្រើន បាន ផ្លាស់ប្តូរទៅTablet និងស្មាតហ្វូន នេះបើយោង តាមរបាយការណ៍ របស់ស្ថាប័នប្រតិបត្តិការ ស្រាវជ្រាវទីផ្សារអន្តរជាតិIDC។ ត្រកូលកុំព្យូទ័រយូដៃ MacBook ចុងក្រោយបង្អស់ របស់ ក្រុមហ៊ុន Appleគឺជាផ្នែកមួយដែល ធ្វើឲ្យការផ្លាស់ប្តូរការ ផលិតកុំព្យូទ័រ កាន់តែស្តើង និង តូចជាងមុន ដោយគ្មានការ ខាតបង់អ្វីនោះទេ។  ក្រុមហ៊ុនក៏បាននិយាយថា ខ្លួននឹងលក់ កុំព្យូទ័រ MacBook Air ជាមួយទំហំរក្សាទិន្នន័យ 256 GBផងដែរ ក្នុងតម្លៃ ១៣៩៩ដុល្លារ ដែលបញ្ចុះតម្លៃ ១០០ដុល្លារ ដូចដែលក្រុមហ៊ុនធ្លាប់ បានប្រកាសនៅខែ មិថុនាកន្លងទៅនេះ។
គួរបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះតិចជាង ១ភាគរយ ស្មើនឹង ៤៦៧,០១ ដុល្លារ១ហ៊ុន នៅពេលបិទអាជីវកម្មផ្សារហ៊ុន នៅក្នុងទីក្រុងញូវយ៉ក ដែល ធ្វើឲ្យតម្លៃហ៊ុនបាន ធ្លាក់ចុះ ១២ភាគរយហើយ មកដល់ឆ្នាំ ២០១៣នេះ ។
Photo by Looking Today

Windows 8 Transformation Pack 5.0 Full



Microsoft has launched Window 8 recently. But some old computers doesn't contain minimum system requirement to install Windows 8. So today I'm going to give you a Free Windows 8 transformation pack. 

We can transform our Windows 7 , Vista or XP to Windows 8 by using Windows 8 transformation pack. This free transformation pack will change our Windows user interface to Windows 8. 



Windows 8 Transformation Pack latest Full

Windows 8 Transformation Pack 5.0 allows to change the below mentioned things to Windows 8 user interface.

Boot Screen
Login Screen 
Task Bar
Themes
Wallpapers
Icon
Sounds
Fonts, Etc .....


Updated : Due to some security season, Windows 8 Transformation Pack 5.0 has been deleted. Windows 8 Transformation Pack more recent version available for download.

Click here to Download Windows 8 Transformation Pack Latest Version

Transform your Windows user interface to Windows 8 & Enjoy !!! :)