#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Thursday, June 22, 2017

បញ្ចប់ការប្រកួត U17កម្ពុជា ត្រូវបានភ្ញៀវ U17វៀតណាម លុតយ៉ាងចាស់ដៃក្នុងលទ្ធផលបច្ចេកទេស ០-៤


ការប្រកួតមិត្តភាពអន្តរជាតិ នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ រវាងក្រុម U17កម្ពុជា ដែលជាម្ចាស់ផ្ទះ និង U17វៀតណាម ត្រូវបានបញ្ចប់ក្នុងលទ្ធផល កម្ពុជា ០ និង វៀតណាម ៤ នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិច។
វគ្គទី១ វៀតណាមនាំមុខយុវជនកម្ពុជា ២ទល់នឹង០ ដោយកីឡាករលេខ១០ Nguyen Khach Khiem នៅ​នា​ទី​ទី២៩ និង​កី​ឡា​ករលេខ១១ Le Van Do នៅនាទីទី៤៣ ។
វគ្គទី២ វៀតណាមរកបាន២គ្រាប់បន្ថែមទៀតដោយកីឡាករលេខ៧ Nguyen Hong Son នៅនាទីទី ៦១ និង​កីឡាករលេខ១៩ Do Tan Thanh នៅនាទីទី៨៩។
សូមបញ្ជាក់ផងដែរថា នេះជាការប្រកួតមិត្តភាពអន្តរជាតិ ដើម្បីអបអរសាទរខួប៥០ឆ្នាំនៃទំនាក់ទំនងការទូត​កម្ពុជា វៀតណាម៕