Showing posts with label កម្មវិធីសម្រាប់ការិយាល័យ. Show all posts
Showing posts with label កម្មវិធីសម្រាប់ការិយាល័យ. Show all posts
Tuesday, April 22, 2014
Tuesday, July 16, 2013
ពុម្ភអក្សរ Khmer Pen និង Aphirreak សម្រាប់ឆ្នាំ ២០១៣
ក្នុងឆ្នាំ 2013 នេះ ពុម្ពអក្សរយូនីកូដខ្មែរហាក់មានសន្ទុះខ្លាំងក្លា ឥឡូវនេះមានពុម្ពអក្សរមួយគ្រួសារទៀតហើយ គឺក្រុមអក្សរ Khmer Pen ដែលរចនាដោយស្នាដៃយ៉ាងល្អវិចិត្រ ស្អាតគួរជាទីចាប់អារម្មណ៍ឃើញភ្លាមចង់ប្រើភ្លែត ។លោក ឡឹក ជំនោរ (Lek Chumnor) គាត់ជាអ្នកសរសេរប្លកខ្មែរមួយរូប ដែលឆ្អិននឹងការឆ្លាក់អក្សរផ្ចង់!!! គាត់បានស្រាវជ្រាវពីការបង្កើត font ដោយយកពុម្ពអក្សរដែលគាត់ឆ្លាក់កន្លងមក យកមកធ្វើជាពុម្ពអក្សរសម្រាប់ប្រើក្នុងកុំព្យូទ័រវិញ។ ពុម្ពអក្សរនីមួយៗរចនាឡើងថ្មីស្រឡាង មិនធ្លាប់បានឃើញពីមុនមកទេ។
៙ ទាញយកពុម្ពអក្សរ ៖
- aphireak1 (ជាពុម្ពអក្សររបស់ Phalla Hang Nop) ទាញយក*ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ ស្មារតីខ្មែរ ។
- Kh Pen Wappatho ទាញយក
- Khmer Pen Chantrea ទាញយក
- Khmer Pen Eng ទាញយក
- Khmer Pen Hindi ទាញយក
- Khmer Pen Lao ទាញយក
- Khmer Pen Svayreing ទាញយក
- Khmer Pen-Surin ទាញយក
*ព័ត៌មានបន្ថែមសូមចូលទៅប្លក ប៉ាកកាខ្មែរ
Sunday, June 16, 2013
ពុម្ពអក្សរយូនីកូដខ្មែរសម្រាប់ឆ្នាំ 2013
ពុម្ពអក្សរយូនីកូដខ្មែរចេញថ្មី ហាក់មានសភាពស្ងប់ស្ងាត់ទៅពីមួយឆ្នាំទៅមួយឆ្នាំ, កត្តាដែលនាំឲ្យចំនួន ពុម្ពអក្សរខ្មែរមិនសូវសម្បូរមានច្រើនមូលហេតុដូចជា អ្នកជំនាញរចនារវល់និងការងារចិញ្ចឹមជីវិតផ្សេងៗ ព្រោះការរចនាពុម្ពអក្សរភាគច្រើនដាក់ឲ្យប្រើដោយសេរី (មិនគិតលុយ), ចំនួនអ្នកចេះរចនាមានតិចបំផុត, ឯកសារស្ដីពីការរចនាពុម្ពអក្សរខ្មែរសឹងតែគ្មាន, មិនដឹងពីរបៀបរចនាណាដែលប្រព្រឹត្តបានលឿន និងរបៀបមើលកំហុសឆ្គងរបស់ពុម្ព។ ការរចនាពុម្ពអក្សររបស់ខ្មែរ គឺជាការងារស្ម័គ្រសុទ្ធសាធ មិនមានកំរៃលើកទឹកចិត្តឡើយ (ភាគច្រើន)។
កត្តាខាងលើគ្រាន់តែជាការគិតរបស់អាក្បាលធំតែប៉ុណ្ណោះ ការពិតមិនដឹងជាបែបណានោះទេសូមអធ្យាស្រ័យ។ តែមានបងប្អូនខ្មែរយើងចាប់អារម្មណ៍ចង់ចេះរចនាពុម្ពអក្សរ ជាពិសេសសិស្សនិស្សិតដែលស្នេហាវិស័យអាយធី ក៏ប៉ុន្តែមិនដឹងធ្វើតាមណាឲ្យងាយនិងត្រឹមត្រូវ :D សូម្បីតែខ្ញុំក៏មិនទាន់ដឹងដែរ។
ចូលដល់សាច់រឿងយើងវិញ ក្នុងខែ 6 ឆ្នាំ 2013 នេះមានពុម្ពយូនីកូដខ្មែរចំនួន 3 បានដាក់ឲ្យចេញប្រើ 2 និងសាកល្បង 1 ៖
៙ ពុម្ពអក្សរ Kh Boeung, Kh Chrung របស់លោក Sovichet Tep (TI4UG.net) ៖
លោក Sovichet Tep គឺជាយុវជនលេចធ្លោនៅស្រុកខ្មែរខាងអាយធី គាត់ជាអ្នកអាយធីដ៏ឆ្លាតវៃម្នាក់ ដែលចេះរចនាពុម្ពអក្សរយូនីកូដខ្មែរបានយ៉ាងស្អាត និងត្រឹមត្រូវ។ ពុម្ពអក្សររបស់គាត់បានដាក់ចេញចែកចាយគ្នាប្រើជាហូរហែ។ ឥឡូវនេះ (2013) គាត់បានសម្រេច 2 ពុម្ពអក្សរទៀតហើយ ដាក់ឲ្យប្រើដោយសេរី មិនគិតប្រាក់ ហើយគាត់នៅមានពុម្ពអក្សរយូនីកូដខ្មែរជាច្រើនទៀតដែលកំពុងឆ្លៀតធ្វើនៅម៉ោងទំនេរពីការសិក្សា។ បើលោកអ្នកប្រើទៅមានបញ្ហាសូមរាយការណ៍ទៅខាងគេហទំព័រ www.it4ug.net
៙ ពុម្ពអក្សរ Kh Kompong Thom (Beta) របស់លោក Bunly ៖
នេះជាពុម្ពអក្សរយូនីកូដខ្មែរដំបូងរបស់អ្នកកំពង់ធំ :D, ពុម្ពអក្សររបស់លោក Bunly ដែលគាត់ស្នេហាវិស័យអាយធីណាស់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូបរាងរបស់វាថ្មីប្លែក, ថ្វីត្បិតតែគាត់មិនមានជំនាញខាងពុម្ពអក្សរក៏ពិតមែន តែស្នាដៃដំបូងរបស់គាត់ពិតជាបង្ហាញថា ដំណើរការរចនាពុម្ពរបស់គាត់នឹងរីកចម្រើនទៅមុខបានយ៉ាងលឿន ព្រោះពុម្ពអក្សរនេះធ្វើតែមួយអាទិត្យទេ។ គាត់បានប្រើកម្មវិធី Fontcreator 6.0 និងយក NiDA ស៊េរី 2010 ធ្វើជា template, ពុម្ពនេះដើរបានជាមួយ Adobe និង Office ។ បើលោកអ្នកប្រើទៅមានបញ្ហាសូមរាយការណ៍ទៅខាង លោក Bunly (https://www.facebook.com/BUNLYiNet)៙ ទាញយក :
- Kh Boeung- Kh Chrung Thom
- Kh Kompong Thom - bunly (Beta) កំណែសាកល្បង!
អត្ថបទដើម ៖ អាក្បាលធំ
Friday, May 31, 2013
ពុម្ពអក្សរខ្មែរឈ្មោះ «បឹង»
នេះគឺជាពុម្ពអក្សរខ្មែរថ្មីមួយដែលខ្ញុំទើបនឹងធ្វើរួចក្នុងពេលថ្មីៗនេះ។ ពុម្ពអក្សរនេះជាប្រភេទយូនីកូដ ដែលមានឈ្មោះថា «បឹង» ហើយមានបញ្ចូលអក្សរអង់គ្លេសជាស្រេច។ អក្សរអង់គ្លេសដែលមានក្នុងពុម្ពអក្សរនេះមានឈ្មោះថា Didact Gothic រចនាដោយលោក Daniel Johnson ដែលមានដាក់ឲ្យប្រើនៅក្នុង Google Fonts ក្រោមអាជ្ញាបណ្ណ OFL (Open Font License) ។
ប្រសិនបើអ្នកបានប្រើទៅ ហើយជួបប្រទះនឹងបញ្ហាណាមួយ សូមមេត្តារាយការណ៍មកកាន់ខ្ញុំវិញ។ អរគុណ!
ពុម្ពអក្សរខ្មែរ «បឹង» ស្ថិតនៅក្រោមអាជ្ញាបណ្ណ OFL
Subscribe to:
Posts (Atom)











