ពុម្ពអក្សរយូនីកូដខ្មែរចេញថ្មី ហាក់មានសភាពស្ងប់ស្ងាត់ទៅពីមួយឆ្នាំទៅមួយឆ្នាំ, កត្តាដែលនាំឲ្យចំនួន ពុម្ពអក្សរខ្មែរមិនសូវសម្បូរមានច្រើនមូលហេតុដូចជា អ្នកជំនាញរចនារវល់និងការងារចិញ្ចឹមជីវិតផ្សេងៗ ព្រោះការរចនាពុម្ពអក្សរភាគច្រើនដាក់ឲ្យប្រើដោយសេរី (មិនគិតលុយ), ចំនួនអ្នកចេះរចនាមានតិចបំផុត, ឯកសារស្ដីពីការរចនាពុម្ពអក្សរខ្មែរសឹងតែគ្មាន, មិនដឹងពីរបៀបរចនាណាដែលប្រព្រឹត្តបានលឿន និងរបៀបមើលកំហុសឆ្គងរបស់ពុម្ព។ ការរចនាពុម្ពអក្សររបស់ខ្មែរ គឺជាការងារស្ម័គ្រសុទ្ធសាធ មិនមានកំរៃលើកទឹកចិត្តឡើយ (ភាគច្រើន)។
កត្តាខាងលើគ្រាន់តែជាការគិតរបស់អាក្បាលធំតែប៉ុណ្ណោះ ការពិតមិនដឹងជាបែបណានោះទេសូមអធ្យាស្រ័យ។ តែមានបងប្អូនខ្មែរយើងចាប់អារម្មណ៍ចង់ចេះរចនាពុម្ពអក្សរ ជាពិសេសសិស្សនិស្សិតដែលស្នេហាវិស័យអាយធី ក៏ប៉ុន្តែមិនដឹងធ្វើតាមណាឲ្យងាយនិងត្រឹមត្រូវ :D សូម្បីតែខ្ញុំក៏មិនទាន់ដឹងដែរ។
ចូលដល់សាច់រឿងយើងវិញ ក្នុងខែ 6 ឆ្នាំ 2013 នេះមានពុម្ពយូនីកូដខ្មែរចំនួន 3 បានដាក់ឲ្យចេញប្រើ 2 និងសាកល្បង 1 ៖
៙ ពុម្ពអក្សរ Kh Boeung, Kh Chrung របស់លោក Sovichet Tep (TI4UG.net) ៖
លោក Sovichet Tep គឺជាយុវជនលេចធ្លោនៅស្រុកខ្មែរខាងអាយធី គាត់ជាអ្នកអាយធីដ៏ឆ្លាតវៃម្នាក់ ដែលចេះរចនាពុម្ពអក្សរយូនីកូដខ្មែរបានយ៉ាងស្អាត និងត្រឹមត្រូវ។ ពុម្ពអក្សររបស់គាត់បានដាក់ចេញចែកចាយគ្នាប្រើជាហូរហែ។ ឥឡូវនេះ (2013) គាត់បានសម្រេច 2 ពុម្ពអក្សរទៀតហើយ ដាក់ឲ្យប្រើដោយសេរី មិនគិតប្រាក់ ហើយគាត់នៅមានពុម្ពអក្សរយូនីកូដខ្មែរជាច្រើនទៀតដែលកំពុងឆ្លៀតធ្វើនៅម៉ោងទំនេរពីការសិក្សា។ បើលោកអ្នកប្រើទៅមានបញ្ហាសូមរាយការណ៍ទៅខាងគេហទំព័រ www.it4ug.net
៙ ពុម្ពអក្សរ Kh Kompong Thom (Beta) របស់លោក Bunly ៖
នេះជាពុម្ពអក្សរយូនីកូដខ្មែរដំបូងរបស់អ្នកកំពង់ធំ :D, ពុម្ពអក្សររបស់លោក Bunly ដែលគាត់ស្នេហាវិស័យអាយធីណាស់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូបរាងរបស់វាថ្មីប្លែក, ថ្វីត្បិតតែគាត់មិនមានជំនាញខាងពុម្ពអក្សរក៏ពិតមែន តែស្នាដៃដំបូងរបស់គាត់ពិតជាបង្ហាញថា ដំណើរការរចនាពុម្ពរបស់គាត់នឹងរីកចម្រើនទៅមុខបានយ៉ាងលឿន ព្រោះពុម្ពអក្សរនេះធ្វើតែមួយអាទិត្យទេ។ គាត់បានប្រើកម្មវិធី Fontcreator 6.0 និងយក NiDA ស៊េរី 2010 ធ្វើជា template, ពុម្ពនេះដើរបានជាមួយ Adobe និង Office ។ បើលោកអ្នកប្រើទៅមានបញ្ហាសូមរាយការណ៍ទៅខាង លោក Bunly (https://www.facebook.com/BUNLYiNet)៙ ទាញយក :
- Kh Boeung- Kh Chrung Thom
- Kh Kompong Thom - bunly (Beta) កំណែសាកល្បង!
អត្ថបទដើម ៖ អាក្បាលធំ
0 comments:
Post a Comment