#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Friday, May 31, 2013

របៀប​ធ្វើ Cursor សម្រាប់​ដាក់​ក្នុង​ប្លក​ដោយ​ខ្លួនឯង

   ប្រព័ន្ធ​ប្លក​របស់ Google ដែល​យើង​ស្គាល់​ថា​ជា Blogger ឬ Blogspot នោះ​ បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​មាន​លទ្ធភាព​កែច្នៃ​ ដាក់​កូដ​បន្ថែម ​ដើម្បី​លម្អ​ប្លក​បាន​ច្រើន​ប្រភេទ​ណាស់​ដែរ។ នៅ​ក្នុង​គន្លឹះ​នេះ​ខ្ញុំ​សូម​បង្ហាញ​ពី​របៀប ​"យក​រូបភាព​ធ្វើ​ជា​រូប​តំណាង​ទស្សន៍ទ្រនិច (Cursor) ដាក់​ក្នុង​ប្លក" ​របស់​យើង ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ទៅ​តាម​ការ​ចង់​បាន​របស់​ម្ចាស់​ប្លក​, សូម​មើល​ការ​បង្ហាញ​ជូន​ដូច​ខាង​ក្រោម​នេះ ៖ 

៙ របៀប​ធ្វើ Cursor សម្រាប់​ដាក់​ក្នុង​ប្លក​ដោយ​ខ្លួនឯង ៖

- កត់ត្រា​ចូល (log in) ក្នុង​គណនី Blogger របស់​ប្លក​លោកអ្នក។
- ចូល​ទៅ Layout >> ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- រមូល​​ចុះ (Scroll) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

-ចម្លង​កូន​ខាង​ក្រោម​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ដោយ ​មិន​បាច់​ដាក់​ឈ្មោះ និង​ដូរ​តំណ​ ទៅ​កាន់​តំណ​រូបភាព​ណា​ដែល​លោកអ្នក​បាន​ត្រៀម​ទុក​ហើយ​នោះ។ រួច​ចុច​ប៊ូតុង Save ។

(លោក​អ្នក​គួរ​ទុកដាក់ Gadget នោះ​នៅ​ទី​តាំង​សមរម្យ ឧទាហរណ៍​ ដោយ​ចាប់​ទាញ​យក​ទៅ​ដាក់​ខាង​ស្តាំ​ និង​ក្រោម​គេ​បំផុត)
កូដ​ដាក់ Coursor ក្នុង​ប្លក
<style type="text/css">body
{cursor:url("http://2.bp.blogspot.com/-5h3z_i8UT2I/UZAwVlKsnFI/AAAAAAAAIKA/B6JklsDmGOg/s1600/hjkhjkh+-+Copy.png"),default}
</style>

ការ​កំណត់​កូដ cousor ៖ 
  • លោកអ្នក​ត្រូវ​ប្ដូរ​តំណ​ពណ៌​បៃតង​ ឲ្យ​ទៅ​ជា​តំណ​​របស់​រូប​លោកអ្នក​ដែល​ចង់​ដាក់។
  • ប្រភេទ​ឯកសារ​រូបភាព​​ដែល​អាច​យក​យក​ធ្វើ​ជា cursor គឺ : jpg, png, gif (ចំពោះ gif អាច​មាន​ចលនា)។
  • ទំហំ​រូប cursor គួរ​តែ​មាន​ទំហំ​ប្រហាក់ប្រហែល 32px x 32px ។
  • លោក​អ្នក​អាច​ស្វែង​រក​រូប cursor មាន​ចលនា​ស្អាតៗ​ស្រាប់ៗ តាម​គេហទំព័រ​មួយ​ចំនួន​បាន​ដោយ​មិន​គិត​ប្រាក់។

៙ ការ​​យក​រូប Gif ពី​គេហទំព័រ​ដទៃ​មក​ធ្វើ​ជា cursor ៖

- ចូល​ទៅ​កាន់​គេហទំព័រ​ណាមួយ​ដែល​មាន Free រូប cursor ក្នុង​ឧទាហរណ៍​នេះ​សូម​លើក​យក​គេហទំព័រ Totally Free Cursors យក​មក​បង្ហាញ។
- រក​ឃើញ​រូប​មួយ​ណា​ដែល​ពេញ​ចិត្ត​ហើយ សូម​ចុច​កូនកណ្ដុរ​ស្ដាំ​ជ្រើស​យក​ ចម្លង​ទីតាំង​រូបភាព (សូមមើល​រូប​ខាង​ក្រោម)

ចំណាំ 
ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​ថា លោកអ្នក​ពិត​ជា​បាន​"ចុច​ចម្លង​"តំណ​រូបភាព​ពិត​មែន​នោះ ដោយ​គ្រាន់តែ​សាក​​បិទភ្ជាប់​ទៅ​ក្នុង​របា​រុករក​របស់​កម្មវិធី Browser សាក​មើល​សិន សូម​មើល​រូប​ខាង​ក្រោម​នេះ
នៅ​ចុង​តំណ​តែងតែ​បញ្ចប់​ដោយ​កន្ទុយ​ឯកសារ​​ដូចជា .jpg, .png, .gif ទៅ​តាម​ប្រភេទ​រូបភាព​នោះ

- បន្ទាប់​ពី​ចម្លង​មក​ហើយ លោកអ្នក​គ្រាន់តែ​ប្ដូរ​​ជាមួយ​តំណ​ដែល​មាន​ស្រាប់​ក្នុង​កូដ cursor ខាង​លើ​ជា​ការ​ស្រេច​ហើយ។

   សង្ឃឹម​ថា​អ្នក​ដែល​មិន​សូវ​ចេះ បន្ទាប់​ពី​គន្លឹះ​នេះ​រួច​ហើយ​អាច​ធ្វើ​តាម​បាន។ បើ​មាន​កន្លែង​ណា​មិន​យល់​អាច​សួរ​បាន ខ្ញុំ​រង់ចាំ​ឆ្លើយ​បំភ្លឺ​ជានិច្ច​បើ​ខ្ញុំ​ដឹង។

អត្ថបទដើម : អាក្បាលធំ

Start Menu Reviver ជា​ម៉ឺនុយ​ចាប់ផ្ដើម​សម្រាប់ Windows 8 ដែល​ពិសេស​និង​ងាយស្រួល​ដល់​អេក្រង់​​ប៉ះបញ្ជា

   អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា Windows 8 អត់​មាន​ឆ្នុច​ចាប់ផ្ដើម​ (Start Menu) មក​ជាមួយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ភាគ​ច្រើន​ពិបាក មិន​ទម្លាប់​ពេល​អត់​មាន​វា​អញ្ចឹង!។ហើយ​អ្នក​ទាំងនោះ​ ពួក​គ្នា​ក៏​បាន​ស្វែងរក​កម្ម​បញ្ចូល​បន្ថែម​ ដើម្បី​ឲ្យ​មាន​មុខងារ​ដ៏​សំខាន់​មួយ​នេះ​ឡើង​វិញ​ដូចជា​កម្មវិធី Start Button 8Start Menu 8,Start8,  ឬ ViStart ជាដើម។

   សូម​រំលឹក​បន្តិច​ថា : កំណ​កកើត​របស់​ពពួក​កម្មវិធី ​ដែល​ដើរ​តួ​ជា​ម៉ឺនុយ​ចាប់ផ្ដើម​របស់ Windows នោះ​គឺ មក​ពី​កាលណោះ Microsoft បាន​រចនា​ថ្មី​ទាំងស្រុង​ឲ្យ​ម៉ឺនុយ​ចាប់ផ្ដើម​នៅ​ក្នុង​ជំនាន់ Windows Vista ដែល​ធ្វើ​ឲ្យ​អ្នក​សរសេរ​កម្មវិធី​ បាន​ឆ្លៀត​​បង្កើត​និង​ចម្លង​ម៉ូដ​​បើក​ផ្លូវ​ឲ្យ Windows XP មាន​ម៉ឺនុយ​ចាប់ផ្ដើម​ស្អាត​ទាន់សម័យ​ដូច Vista ដែរ, តែ​កាលណោះ! ​អ្នក​ប្រើ​ក្រពុល​មុខនឹង​ម៉ឺនុយ Vista ថា​ពិបាក​ប្រើ សាំញ៉ាំ។ ​មក​ដល់ Windows 7 វិញ​អ្នក​ប្រើ​គេ​ទម្លាប់​ប្រើ​ដោយ​រីករាយ តែ​ដោយសារ Microsoft គាត់​ចង់​អ្នក​ប្រើ​ចាប់​អារម្មណ៍​ជាមួយ​នឹង Metro UI នោះ​ ក៏​សម្រេច​មិន​ដាក់ ម៉ឺនុយ​ចាប់ផ្ដើម ​ទៀត​ទេ។

   ជំនាន់ Windows 8 នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កម្មវិធី​ដែល​គេ​ទុក​ចោល​លែង​រវីរវល់​ហើយ​នោះ រស់​ឡើង​ រីក​ដូច​ផ្សិត​ត្រូវ​ទឹក​សន្សើម​នា​ពេល​ព្រឹក​ព្រលឹម ឃើញ​ហើយ​គួរ​ឲ្យ​ចង់​ប្រើ​ ដើម្បី​បន្ថែម​ឲ្យ Windows 8  វិញ។ តែ​កម្មវិធី​ទាំងនោះ​ភាគ​ច្រើន គ្រាន់តែ​ត្រាប់​តាម​ម៉ឺនុយ​ចាប់​ផ្ដើម​របស់ Windows 7 តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​ប្លែក​ទេ។ ដូច្នេះ​ប្លក​អាក្បាលធំ​សូម​នាំ​ឲ្យ​ស្គាល់​កម្មវិធី Start Menu Reviver នេះ​ដែល​ពិសេស ស្រស់​ស្អាត និង​ដំណើរការ​ជាមួយ​អេក្រង់​ប៉ះ​បញ្ជា​បាន​យ៉ាង​ល្អ ៖ 

លក្ខណៈ​កម្មវិធី Start Menu Reviver ៖

  • នាំ​មក​វិញ និង លើក​មុខ​ឲ្យ​ម៉ឺនុយ​ចាប់ផ្ដើម​។
  • បើក​ដំណើរការ​ក្នុង desktop និង metro apps។
  • ​ត្រូវ​គ្នា​ជាមួយ​អេក្រង់​ប៉ះ​បញ្ជា។
  • មិន​គិត​ប្រាក់​ក្នុង​ការ​ប្រើប្រាស់​និង​ចែកចាយ។ 
 *ចុច​ទី​នេះ​ចូល​ទៅ​ទាញ​យក


របៀបបង្កើតរូបភាពជា Slide Show ជាមួយគេហទំព័រ Tripadvisor

Tripadvisor គឺ​ជា​គេហទំព័រ​មួយ​ ដែល​មាន​លក្ខណៈ​ពិសេស​យ៉ាង​ច្រើន​សម្រាប់​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ការ​បង្កើត Sildeshow លើ Online ដោយ​គ្រាន់​តែ​ប្រមូល​យក​រូបភាព​របស់​អ្នក​នៅ​លើ​បណ្ដាញ​សង្គម​ដូចជា Facebook, Google + , Flickr, ជា​ដើម មក​រៀប​ចំ​បង្កើត​ចេញ​ជា​វីដេអូ​ដ៏​ទាក់​ទាញ​មួយ។ ម្យ៉ាងវិញទៀត​នៅ​ពេល​ដែល​អ្នក​បាន​បង្កើត​វីដេអូ​ដែល​អ្នក​បាន​ពេញ​ចិត្ត​ហើយ​នោះ​លោក​អ្នក​អាច​ធ្វើ​ការ​ចែក​រំលែក​វីដេអូ​នេះ​ នៅ​លើ Facebook ប្លុក​ ឬ​លើ​វិប​សាយ​ផ្ទាល់​ខ្លួន​របស់​អ្នក​យ៉ាង​ងាយ​ស្រួល​បំផុត។ ដើម្បី​អាច​បង្កើត​រូបភាព​ Sildeshow ទាំង​អស់​នេះ​បាន​ សូម​លោក​អ្នក​អនុវត្ត​ជាមួយ​យើង​ដូច​ខាង​ក្រោម៖

១. ដំបូង​លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​របស់ Tripadvisor គឺ http://tripwow.tripadvisor.com/ ។
២. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​ទៅ​លើ​ពាក្យ Create your sideshow ។
៣. បន្ទាប់​ពី​អ្នក​បាន​ចុច​រួច​ លោក​អ្នក​នឹង​ឃើញ​វា​លោត​ចូល​ផ្ទាំង​ថ្មី នៅ​ក្នុង​ផ្ទាំង​នេះ​ លោក​អ្នក​អាច​ជ្រើសរើស​យក Theme សម្រាប់​ដាក់​ភ្ជាប់​ជាមួយ​វីដេអូ​ បន្ទាប់​មក​សូម​ចុច​លើ Continue ។
៤. នៅ​ពេល​នេះ​លោក​អ្នក​អាច​ជ្រើសរើស​យក​រូបភាព​សម្រាប់​ភ្ជាប់​ជាមួយ​វីដេអូ តាម​រយៈ Facebook, Picasa, Flickr ឬ Upload ដោយ​ផ្ទាល់​ក៏​បាន។
៥. សូម​ចុច​ជ្រើសរើស​យក​រូបភាព​ណា​ដែល​អ្នក​ពេញ​ចិត្ត​។ បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ទៀត​ដើម្បី​ឱ្យ​អ្នក​ជ្រើសរើស​យក​ទីក្រុង និង​ឈ្មោះ​ប្រទេស​ដែល​អ្នក​បាន​ថត​រូប។ សូម​បំពេញ​ឈ្មោះ​ទីក្រុង​ រួច​ចុច​លើ Set ។
៦. ក្រោយ​មក​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ទៀត​ សម្រាប់​ឱ្យ​អ្នក​រៀប​ចំ​រូបភាព​ទៅ​តាម​លំដាប់​លំដោយ​ ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​ទីក្រុង ផ្លាស់ប្ដូរ Theme បទ​ចម្រៀង ជា​ដើម។ នៅ​ពេល​ដែល​អ្នក​បាន​កំណត់​រួច​សូម​ចុច​លើ Done ដើម្បី​បន្ត​ដំណើរ​ការ។

៧. ពេល​ដែល​អ្នក​បាន​ចុច​លើ Done រួច វា​នឹង​ចេញ​ផ្ទាំង​ Building Tripwow! អ្នក​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​វា​ដំណើរ​ការ​ចប់។
៨. នៅ​ពេល​នេះ​លោក​អ្នក​អាច​មើល​វីដេអូ​នៃ​រូបភាព Slideshow របស់​អ្នក​យ៉ាង​អស្ចារ្យ​បំផុត។ វា​នឹង​បង្ហាញ​អំពី​ទីតាំង​ដែល​អ្នក​បាន​ថត​រូបភាព​នេះ​ដូច​ជា​ឈ្មោះ​ទីក្រុង ឈ្មោះ​ប្រទេស​ និង​បទ​ភ្លេង​ទៅ​តាម​តំបន់​នីមួយៗ​ផង​ដែរ។
៩. ខាង​ក្រោម​នេះ​ជា​ Slide ដែល​បង្ហាញ​ពី​រូបភាព​ដែល​បាន​ថត​ចេញ​មក​ពី​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។
១០. មួយ​វិញ​ទៀត​ប្រសិន​បើ​រូបភាព​នេះ​យក​ចេញ​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​វា​ក៏​បង្ហាញ​ឈ្មោះ​ទីក្រុង​និង​ឈ្មោះ​ប្រទេស​ដូច​រូបភាព​ខាង​លើ​នេះ​ដែរ។ ហើយ​វា​ក៏​នឹង​បង្ហាញ​ពី​ខ្សែ​ដំណើរ​ចេញ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ផង​ដែរ។
១១. ក្រោយ​ពេល​ដែល​អ្នក​ទស្សនា​រួច​ អ្នក​អាច​ចែក​រំលែក​វីដេអូ​នេះ​ទៅ​កាន់​បណ្ដាញ​សង្គម​ផ្សេងៗ​ដូច​ជា Facebook ជា​ដើម្បី​ អាច​ឱ្យ​មិត្តភ័ក្ដិ​របស់​អ្នក​មើល​ឃើញ​នូវ​អ្វី​ដែល​អ្នក​បាន​ទៅ​កម្សាន្ត។
នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​បង្កើត​វីដេអូ​ រូបភាព​ Slideshow បាន​យ៉ាង​ងាយ​ស្រួល​ជាមួយ​ គេហទំព័រ Tripadvisor ដ៏​ល្អ​មួយ​នេះ៕
អត្ថបទដើម ៖ ទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ

គន្លឹះ សម្រាប់ដាក់កម្មវិធីដោយប្រើ Shortcut Key

លោកអ្នក​ដាក់​ធ្លាប់​សំនួរ​ចោទថា រាល់​កម្មវិធី​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​អាចដាក់ Keyboard Shortcuts សម្រាប់​បើក​កម្មវិធី

ទាំងនោះ​បាន​ឫ​ទេ? ពិតជា​បាន​ព្រោះថា​នៅក្នុង windows មាន​គន្លឹះ​ជាច្រើន​សម្រាប់​ប្រើប្រាស់​ជាមួយ​វា ហើយ​ខាង
ក្រោម​នេះ​លោកអ្នក​អាច​មើល​ការបង្ហាញ​ដូចខាងក្រោម​នេះ។
ដើម្បី​បង្កើត Shortcut key សម្រាប់​កម្មវិធី​ជាដំបូង:
1. ចុច Mouse ខាងស្តាំ​លើ icon កម្មវិធី​ណាមួយ ហើយ​ជ្រើស​យកពាក្យ Properties
2. បន្ត​ជ្រើស​យក Shortcut tab

3. ហើយ​ចុច Shortcut key textbox រួច​បញ្ចូល keyboard shortcut សម្រាប់​កម្មវិធី
4. ចុច OK ដើម្បី​បិទ.
6. ចុង​បញ្ចា​ប់​ប្រើ Keyboard shortcut ដើម្បី​បើ​កម្មវិធី​នោះ ៕

ឯកសារ​បន្តិច​បន្តួច​អំពី​ការ​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ

ឯកសារ​បន្តិច​បន្តួច​អំពី​ការ​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ


នេះ​ជា​អត្ថបទ​បទ​បង្ហាញ​មួយ​ដែល​ខ្ញុំ​ធ្លាប់​លើក​យក​ទៅ​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍​បើកទូលាយ (រៀប​ចំ​ដោយ​ក្រុម ចែក​គ្នា​និយាយ​អាយធី) លើក​ទី១ ស្ថិត​នៅ​សាកលវិទ្យាល័យ​ហ្សាម៉ាន់។
វា​ពុំ​មាន​អ្វី​លម្អិត​នោះ​ឡើយ ព្រោះ​ខ្ញុំ​រៀប​ចំ​វា​ជា​ចំណុច​ខ្លីៗ។ កាល​នោះ​ក៏​ពុំ​បាន​ថត​ជា​សំឡេង​ឬ​វីដេអូ​អ្វី​ទុក​ដែរ ព្រោះ​ពុំបាន​រៀប​ចំ។ ខ្ញុំ​ចង់​ចំណាយ​ពេល​ដើម្បី​ធ្វើ​អ្វី​ជា​ច្រើន ក៏​ប៉ុន្តែ​ដោយ​សារ​ពេល​វេលា​មិន​សូវ​មាន ដូច្នេះ​ជា​ផល​លំបាក​សម្រាប់​ខ្ញុំ។

ពុម្ព​អក្សរ​ខ្មែរ​ឈ្មោះ «បឹង»

នេះ​គឺ​ជា​ពុម្ព​អក្សរ​ខ្មែរ​ថ្មី​មួយ​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​រួច​ក្នុង​ពេល​ថ្មីៗ​នេះ។ ពុម្ព​អក្សរ​នេះ​ជា​ប្រភេទ​យូនីកូដ ដែល​មាន​ឈ្មោះ​ថា «បឹង» ហើយ​មាន​បញ្ចូល​អក្សរ​អង់គ្លេស​ជា​ស្រេច។ អក្សរ​អង់គ្លេស​ដែល​មាន​ក្នុង​ពុម្ព​អក្សរ​នេះ​មាន​ឈ្មោះ​ថា Didact Gothic រចនា​ដោយ​លោក Daniel Johnson ដែល​មាន​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង Google Fonts ក្រោម​អាជ្ញាបណ្ណ OFL (Open Font License) ។


ប្រសិន​បើ​អ្នក​បាន​ប្រើ​ទៅ ហើយ​ជួប​ប្រទះ​នឹង​បញ្ហា​ណា​មួយ សូម​មេត្តា​រាយការណ៍​មក​កាន់​ខ្ញុំ​វិញ។ អរគុណ!
ពុម្ព​អក្សរ​ខ្មែរ «បឹង» ស្ថិត​នៅ​ក្រោម​អាជ្ញាបណ្ណ OFL

កម្មវិធីកំណត់ពេលវេលាបិទកុំព្យូទ័រដោយស្វ័យប្រវត្តិ



ឥឡូវ​នេះ​អ្នក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ទៀត​ហើយ​ជាមួយ​កម្មវិធី Auto Power Switch ដែល​មាន​មុខងារ​ក្នុង​ការ​កំណត់​ពេល​វេលា​ជាក់​លាក់​ដើម្បី​បិទ​កុំព្យូទ័រ​របស់​អ្នក។ នៅ​ក្នុង​នោះ​ដែរ​ វា​មាន​ការ​កំណត់​ដូច​ជា Shut Down, Restart, Log Off, Lock, Stand by, និងHibernate ដែល​អាច​ឱ្យ​លោក​អ្នក​កាន់​តែ​ងាយ​ស្រួល​ដើម្បី​បញ្ជា​លើ​មុខងារ​ណា​មួយ។
ឧទាហរណ៍ ​នៅ​ពេល​ណា​មួយ​ដែល​អ្នក​កំពុង​តែ​មាន​ការ​ជាប់​រវល់​ឬ​កំពុង​អនុវត្ត​ការ​ ងារ​ណា​មួយ​នៅ​លើ​កុំព្យូទ័រ​ហើយ​មិន​អាច​បិទ​កុំព្យូទ័រ​ភ្លាមៗ បាន​ ដូច​នេះ​អ្នក​អាច​ប្រើ​កម្មវិធី​នេះ​ដើម្បី​កំណត់​ពេល​វេលា​ណា​មួយ​ដើម្បី​ បិទ​កុំព្យូទ័រ​របស់​អ្នក​។
លក្ខណៈ​ពិសេស៖
-ឈ្មោះ​កម្មវិធី Auto Power Switch
-ទំហំ 661.50 KB
-អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ
-អាច​ប្រើ​បាន​រហូត