#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Friday, May 31, 2013

Start Menu Reviver ជា​ម៉ឺនុយ​ចាប់ផ្ដើម​សម្រាប់ Windows 8 ដែល​ពិសេស​និង​ងាយស្រួល​ដល់​អេក្រង់​​ប៉ះបញ្ជា

   អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា Windows 8 អត់​មាន​ឆ្នុច​ចាប់ផ្ដើម​ (Start Menu) មក​ជាមួយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ភាគ​ច្រើន​ពិបាក មិន​ទម្លាប់​ពេល​អត់​មាន​វា​អញ្ចឹង!។ហើយ​អ្នក​ទាំងនោះ​ ពួក​គ្នា​ក៏​បាន​ស្វែងរក​កម្ម​បញ្ចូល​បន្ថែម​ ដើម្បី​ឲ្យ​មាន​មុខងារ​ដ៏​សំខាន់​មួយ​នេះ​ឡើង​វិញ​ដូចជា​កម្មវិធី Start Button 8Start Menu 8,Start8,  ឬ ViStart ជាដើម។

   សូម​រំលឹក​បន្តិច​ថា : កំណ​កកើត​របស់​ពពួក​កម្មវិធី ​ដែល​ដើរ​តួ​ជា​ម៉ឺនុយ​ចាប់ផ្ដើម​របស់ Windows នោះ​គឺ មក​ពី​កាលណោះ Microsoft បាន​រចនា​ថ្មី​ទាំងស្រុង​ឲ្យ​ម៉ឺនុយ​ចាប់ផ្ដើម​នៅ​ក្នុង​ជំនាន់ Windows Vista ដែល​ធ្វើ​ឲ្យ​អ្នក​សរសេរ​កម្មវិធី​ បាន​ឆ្លៀត​​បង្កើត​និង​ចម្លង​ម៉ូដ​​បើក​ផ្លូវ​ឲ្យ Windows XP មាន​ម៉ឺនុយ​ចាប់ផ្ដើម​ស្អាត​ទាន់សម័យ​ដូច Vista ដែរ, តែ​កាលណោះ! ​អ្នក​ប្រើ​ក្រពុល​មុខនឹង​ម៉ឺនុយ Vista ថា​ពិបាក​ប្រើ សាំញ៉ាំ។ ​មក​ដល់ Windows 7 វិញ​អ្នក​ប្រើ​គេ​ទម្លាប់​ប្រើ​ដោយ​រីករាយ តែ​ដោយសារ Microsoft គាត់​ចង់​អ្នក​ប្រើ​ចាប់​អារម្មណ៍​ជាមួយ​នឹង Metro UI នោះ​ ក៏​សម្រេច​មិន​ដាក់ ម៉ឺនុយ​ចាប់ផ្ដើម ​ទៀត​ទេ។

   ជំនាន់ Windows 8 នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កម្មវិធី​ដែល​គេ​ទុក​ចោល​លែង​រវីរវល់​ហើយ​នោះ រស់​ឡើង​ រីក​ដូច​ផ្សិត​ត្រូវ​ទឹក​សន្សើម​នា​ពេល​ព្រឹក​ព្រលឹម ឃើញ​ហើយ​គួរ​ឲ្យ​ចង់​ប្រើ​ ដើម្បី​បន្ថែម​ឲ្យ Windows 8  វិញ។ តែ​កម្មវិធី​ទាំងនោះ​ភាគ​ច្រើន គ្រាន់តែ​ត្រាប់​តាម​ម៉ឺនុយ​ចាប់​ផ្ដើម​របស់ Windows 7 តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​ប្លែក​ទេ។ ដូច្នេះ​ប្លក​អាក្បាលធំ​សូម​នាំ​ឲ្យ​ស្គាល់​កម្មវិធី Start Menu Reviver នេះ​ដែល​ពិសេស ស្រស់​ស្អាត និង​ដំណើរការ​ជាមួយ​អេក្រង់​ប៉ះ​បញ្ជា​បាន​យ៉ាង​ល្អ ៖ 

លក្ខណៈ​កម្មវិធី Start Menu Reviver ៖

  • នាំ​មក​វិញ និង លើក​មុខ​ឲ្យ​ម៉ឺនុយ​ចាប់ផ្ដើម​។
  • បើក​ដំណើរការ​ក្នុង desktop និង metro apps។
  • ​ត្រូវ​គ្នា​ជាមួយ​អេក្រង់​ប៉ះ​បញ្ជា។
  • មិន​គិត​ប្រាក់​ក្នុង​ការ​ប្រើប្រាស់​និង​ចែកចាយ។ 
 *ចុច​ទី​នេះ​ចូល​ទៅ​ទាញ​យក


0 comments:

Post a Comment