#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Friday, May 31, 2013

របៀបបង្កើតរូបភាពជា Slide Show ជាមួយគេហទំព័រ Tripadvisor

Tripadvisor គឺ​ជា​គេហទំព័រ​មួយ​ ដែល​មាន​លក្ខណៈ​ពិសេស​យ៉ាង​ច្រើន​សម្រាប់​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ការ​បង្កើត Sildeshow លើ Online ដោយ​គ្រាន់​តែ​ប្រមូល​យក​រូបភាព​របស់​អ្នក​នៅ​លើ​បណ្ដាញ​សង្គម​ដូចជា Facebook, Google + , Flickr, ជា​ដើម មក​រៀប​ចំ​បង្កើត​ចេញ​ជា​វីដេអូ​ដ៏​ទាក់​ទាញ​មួយ។ ម្យ៉ាងវិញទៀត​នៅ​ពេល​ដែល​អ្នក​បាន​បង្កើត​វីដេអូ​ដែល​អ្នក​បាន​ពេញ​ចិត្ត​ហើយ​នោះ​លោក​អ្នក​អាច​ធ្វើ​ការ​ចែក​រំលែក​វីដេអូ​នេះ​ នៅ​លើ Facebook ប្លុក​ ឬ​លើ​វិប​សាយ​ផ្ទាល់​ខ្លួន​របស់​អ្នក​យ៉ាង​ងាយ​ស្រួល​បំផុត។ ដើម្បី​អាច​បង្កើត​រូបភាព​ Sildeshow ទាំង​អស់​នេះ​បាន​ សូម​លោក​អ្នក​អនុវត្ត​ជាមួយ​យើង​ដូច​ខាង​ក្រោម៖

១. ដំបូង​លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​របស់ Tripadvisor គឺ http://tripwow.tripadvisor.com/ ។
២. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​ទៅ​លើ​ពាក្យ Create your sideshow ។
៣. បន្ទាប់​ពី​អ្នក​បាន​ចុច​រួច​ លោក​អ្នក​នឹង​ឃើញ​វា​លោត​ចូល​ផ្ទាំង​ថ្មី នៅ​ក្នុង​ផ្ទាំង​នេះ​ លោក​អ្នក​អាច​ជ្រើសរើស​យក Theme សម្រាប់​ដាក់​ភ្ជាប់​ជាមួយ​វីដេអូ​ បន្ទាប់​មក​សូម​ចុច​លើ Continue ។
៤. នៅ​ពេល​នេះ​លោក​អ្នក​អាច​ជ្រើសរើស​យក​រូបភាព​សម្រាប់​ភ្ជាប់​ជាមួយ​វីដេអូ តាម​រយៈ Facebook, Picasa, Flickr ឬ Upload ដោយ​ផ្ទាល់​ក៏​បាន។
៥. សូម​ចុច​ជ្រើសរើស​យក​រូបភាព​ណា​ដែល​អ្នក​ពេញ​ចិត្ត​។ បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ទៀត​ដើម្បី​ឱ្យ​អ្នក​ជ្រើសរើស​យក​ទីក្រុង និង​ឈ្មោះ​ប្រទេស​ដែល​អ្នក​បាន​ថត​រូប។ សូម​បំពេញ​ឈ្មោះ​ទីក្រុង​ រួច​ចុច​លើ Set ។
៦. ក្រោយ​មក​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ទៀត​ សម្រាប់​ឱ្យ​អ្នក​រៀប​ចំ​រូបភាព​ទៅ​តាម​លំដាប់​លំដោយ​ ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​ទីក្រុង ផ្លាស់ប្ដូរ Theme បទ​ចម្រៀង ជា​ដើម។ នៅ​ពេល​ដែល​អ្នក​បាន​កំណត់​រួច​សូម​ចុច​លើ Done ដើម្បី​បន្ត​ដំណើរ​ការ។

៧. ពេល​ដែល​អ្នក​បាន​ចុច​លើ Done រួច វា​នឹង​ចេញ​ផ្ទាំង​ Building Tripwow! អ្នក​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​វា​ដំណើរ​ការ​ចប់។
៨. នៅ​ពេល​នេះ​លោក​អ្នក​អាច​មើល​វីដេអូ​នៃ​រូបភាព Slideshow របស់​អ្នក​យ៉ាង​អស្ចារ្យ​បំផុត។ វា​នឹង​បង្ហាញ​អំពី​ទីតាំង​ដែល​អ្នក​បាន​ថត​រូបភាព​នេះ​ដូច​ជា​ឈ្មោះ​ទីក្រុង ឈ្មោះ​ប្រទេស​ និង​បទ​ភ្លេង​ទៅ​តាម​តំបន់​នីមួយៗ​ផង​ដែរ។
៩. ខាង​ក្រោម​នេះ​ជា​ Slide ដែល​បង្ហាញ​ពី​រូបភាព​ដែល​បាន​ថត​ចេញ​មក​ពី​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។
១០. មួយ​វិញ​ទៀត​ប្រសិន​បើ​រូបភាព​នេះ​យក​ចេញ​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​វា​ក៏​បង្ហាញ​ឈ្មោះ​ទីក្រុង​និង​ឈ្មោះ​ប្រទេស​ដូច​រូបភាព​ខាង​លើ​នេះ​ដែរ។ ហើយ​វា​ក៏​នឹង​បង្ហាញ​ពី​ខ្សែ​ដំណើរ​ចេញ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ផង​ដែរ។
១១. ក្រោយ​ពេល​ដែល​អ្នក​ទស្សនា​រួច​ អ្នក​អាច​ចែក​រំលែក​វីដេអូ​នេះ​ទៅ​កាន់​បណ្ដាញ​សង្គម​ផ្សេងៗ​ដូច​ជា Facebook ជា​ដើម្បី​ អាច​ឱ្យ​មិត្តភ័ក្ដិ​របស់​អ្នក​មើល​ឃើញ​នូវ​អ្វី​ដែល​អ្នក​បាន​ទៅ​កម្សាន្ត។
នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​បង្កើត​វីដេអូ​ រូបភាព​ Slideshow បាន​យ៉ាង​ងាយ​ស្រួល​ជាមួយ​ គេហទំព័រ Tripadvisor ដ៏​ល្អ​មួយ​នេះ៕
អត្ថបទដើម ៖ ទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ

0 comments:

Post a Comment