#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Friday, February 15, 2013

Apple បង្ហាញ MacBooks ល្បឿនលឿនជាងគេ និង ថោកជាងមុន ជាលើកដំបូង ខណៈ ការលក់ PC ធ្លាក់ចុះ



ក្រុមហ៊ុន Apple Inc.បានបង្ហាញវើហ្សិន នៃកុំព្យូទ័រទំនើបមធ្យម ម៉ាក MacBook បន្ថែមទៀត ជាមួយ processors ល្បឿនលឿនជាងមុន ខណៈក្រុមហ៊ុនធ្វើការគិតគូរ តម្លៃលក់ឲ្យបានត្រឹម ត្រូវបំផុត ដើម្បីប្រកួតប្រជែង នឹងការលក់កុំព្យូទ័រ យូដៃដទៃក្នុងទីផ្សារ។
តំណាងក្រុមហ៊ុនApple បាននិយាយនៅក្នុង សេចក្តីថ្លែការណ៍ថា កុំព្យូទ័រម៉ាកយូដៃ MacBook Proទំហំ១៣អ៊ីញ ជាមួយបច្ចេកវិទ្យា អេក្រង់ retina display មានresolution បង្ហាញរូបភាព កម្រិតខ្ពស់ និងមានទំហំរក្សាទិន្នន័យ 128 GB  បានចេញលក់នៅថ្ងៃទី ១៤ខែកុម្ភៈ នេះហើយ នៅក្នុង  Apple Online Storeក្នុងតម្លៃ ១.៤៩៩ដុល្លារ ។   ចំណែកម៉ូដែល ជាមួយprocessor ល្បឿន 2.6GHz និងទំហំរក្សាទិន្នន័យ 256 GB នឹងលក់ក្នុងតម្លៃ ១.៦៩៩ដុល្លារដូចតម្លៃ ដែលក្រុមហ៊ុនApple បានប្រកាសកាលពី ខែតុលាកន្លងទៅ សម្រាប់ម៉ូដែល ដែលមានម៉ាស៊ីន ល្បឿនយឺតជាងនេះ និងមានអង្គចង់ចាំបានតែ ពាក់កណ្តាលម៉ូដែល នេះប៉ុណ្ណោះ។
ការចេញលក់កុំព្យូទ័រ ទូទាំងពិភពលោក បានធ្លាក់ចុះ ៣,២ភាគរយកាលពីឆ្នាំ ២០១២ បន្ទាប់ពី កើនបាន ១,៧ភាគរយកាលពីឆ្នាំ ២០១១ ខណៈ អតិថិជននិងអ្នកទទួល លក់បន្តជាច្រើន បាន ផ្លាស់ប្តូរទៅTablet និងស្មាតហ្វូន នេះបើយោង តាមរបាយការណ៍ របស់ស្ថាប័នប្រតិបត្តិការ ស្រាវជ្រាវទីផ្សារអន្តរជាតិIDC។ ត្រកូលកុំព្យូទ័រយូដៃ MacBook ចុងក្រោយបង្អស់ របស់ ក្រុមហ៊ុន Appleគឺជាផ្នែកមួយដែល ធ្វើឲ្យការផ្លាស់ប្តូរការ ផលិតកុំព្យូទ័រ កាន់តែស្តើង និង តូចជាងមុន ដោយគ្មានការ ខាតបង់អ្វីនោះទេ។  ក្រុមហ៊ុនក៏បាននិយាយថា ខ្លួននឹងលក់ កុំព្យូទ័រ MacBook Air ជាមួយទំហំរក្សាទិន្នន័យ 256 GBផងដែរ ក្នុងតម្លៃ ១៣៩៩ដុល្លារ ដែលបញ្ចុះតម្លៃ ១០០ដុល្លារ ដូចដែលក្រុមហ៊ុនធ្លាប់ បានប្រកាសនៅខែ មិថុនាកន្លងទៅនេះ។
គួរបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះតិចជាង ១ភាគរយ ស្មើនឹង ៤៦៧,០១ ដុល្លារ១ហ៊ុន នៅពេលបិទអាជីវកម្មផ្សារហ៊ុន នៅក្នុងទីក្រុងញូវយ៉ក ដែល ធ្វើឲ្យតម្លៃហ៊ុនបាន ធ្លាក់ចុះ ១២ភាគរយហើយ មកដល់ឆ្នាំ ២០១៣នេះ ។
Photo by Looking Today

0 comments:

Post a Comment