សូមស្វាគមន៍មកកាន់ទំព័ររចនាជាថ្មីម្ដងទៀត។ លោកអ្នកពិតជាធ្លាប់ឃើញការ Make up នៅក្នុងភាពយន្ដឲ្យតួសម្ដែងមានរបួសហើយមែនទេ? ចង់ដឹងដែរទេថា Adobe Photoshop អាចធ្វើបានដូចគ្នា? អញ្ចឹងសូមចូលរួមអនុវត្តជាមួយគ្នាដើម្បីទទួលបានរូបភាពមួយដែលអ្នកមើលទៅដូចជារូបភាពរបួសពិតៗ។
ជំហានទីមួយ
បើកកម្មវិធី Adobe Photoshop ហើយបើករូបសម្រាប់យកមករចនា។
![img1](http://www.expert.edu.kh/wp-content/uploads/2013/02/img1.jpg)
ជំហានទីពីរ
ប្រើឧបករណ៍មួយដែលមានឈ្មោះថា Lasso Tool មកគូសនៅលើចិញ្ចើម។ មើលរូប៖
![img2](http://www.expert.edu.kh/wp-content/uploads/2013/02/img2.jpg)
ជំហានទីបី
រួចមកចូរបង្កើត New Layer ដោយចុច Ctrl + Shift + Alt + N ហើយចាក់ពណ៌ក្រហម និងផ្លាស់ Style នៅត្រង់ Blending Mode ពី Normal ជា Color Burn។ មើលរូប៖
រួចមកចូរបង្កើត New Layer ដោយចុច Ctrl + Shift + Alt + N ហើយចាក់ពណ៌ក្រហម និងផ្លាស់ Style នៅត្រង់ Blending Mode ពី Normal ជា Color Burn។ មើលរូប៖
![img3](http://www.expert.edu.kh/wp-content/uploads/2013/02/img3.jpg)
ជំហានទីបួន
ជ្រើសរើសឧបករណ៍ដែលមានឈ្មោះថា smudge tool និងកំណត់ទំហំ។ មើលរូប៖
ជ្រើសរើសឧបករណ៍ដែលមានឈ្មោះថា smudge tool និងកំណត់ទំហំ។ មើលរូប៖
![img4](http://www.expert.edu.kh/wp-content/uploads/2013/02/img4.jpg)
ជំហានទីប្រាំ
ជ្រើសរើសឧបករណ៍ Burn Tool នឹងកំណត់ទំហំ។ មើលរូប៖
![img5](http://www.expert.edu.kh/wp-content/uploads/2013/02/img5.jpg)
ជំហានទីប្រាំមួយ
ដាក់ Texturizer ដោយចុចលើ Filter → Texture → Texturizer ហើយកំណត់នូវតម្លៃ។ មើលរូប៖
![img6](http://www.expert.edu.kh/wp-content/uploads/2013/02/img6.jpg)
ជំហានទីប្រាំពីរ
អ្នកនឹងទទួលបានលទ្ធផលមួយជាទីគាប់ចិត្ត។
![img7](http://www.expert.edu.kh/wp-content/uploads/2013/02/img7.jpg)
0 comments:
Post a Comment