បន្ទាប់ពីប្រកាសចេញទូរស័ព្ទទំនើប Galaxy S4 កាលពីដើមឆ្នាំ២០១៣
នេះ ក្រុមហ៊ុន Samsung ក៏បានបញ្ចេញផងដែរនូវទូរស័ព្ទទំនើប Galaxy
S4 Active ដែលជាម៉ូដែលពិសេសអាចការពារការជ្រាបទឹក និងធូលី ។
ដោយឡែកថ្មីៗនេះក៏មានសេចក្ដីរាយការណ៍ពី
ប្រភពចចាមអារ៉ាមដែរថាពេលនេះក្រុមហ៊ុន Samsung
កំពុងតែធ្វើការលើគម្រោងផលិតទូរស័ព្ទទំនើប Galaxy S5 និង Galaxy Note 3
ម៉ូដែលពិសេសដែលមិនជ្រាបទឹក និងធូលី
នេះបើយោងតាមប្រភពពីគេហទំព័រ Electronic Times
ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ ។
ចំពោះលក្ខណសម្បត្តិបច្ចេកទេសរបស់ទូរស័ព្ទទំនើបម៉ូដែលពិសេសទាំង
ពីរមិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្តែគេជឿថា Galaxy
S5 Active នឹងអាចធន់នឹងការជ្រាបទឹកបានយូរជាង Galaxy S4 Active
ទៅទៀត ។
ម្យ៉ាងវិញទៀតអ្វីដែលប្រិយមិត្តចង់ឃើញមុនគេនោះគឺរូបរាងពិត
របស់ទូរស័ព្ទទំនើប Galaxy S5 ។
មួយវិញទៀតនោះគូប្រជែងដ៏ខ្លាំងរបស់ទូរស័ព្ទទំនើបមិនជ្រាបទឹករបស់
Samsung នោះ គឺជាទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Sony ដូចជា Sony Xperia
Z និង Xperia Z1 ជាដើម ។
តើប្រិយមិត្តយល់ថាទូរស័ព្ទទំនើបម៉ូដែលពិសេសជាមួយនឹង
លក្ខណសម្បត្តិបច្ចេកទេសដែលអាចការពារការជ្រាបទឹកនិងធូលីរបស់
ក្រុមហ៊ុន Samsung អាចនឹងប្រជែងឈ្នះទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន
Sony បានទេ ? ដូច្នេះដើម្បីដឹងថាក្រុមហ៊ុន Samsung
នឹងពិតជាបញ្ចេញ Galaxy S5 Active និង Galaxy Note 3
ម៉ូដែលមិនជ្រាបទឹក ឬ អត់នោះ សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក
៕
រូបភាព Galaxy S4 Active

ដោយសាតែរូបរាងពិតប្រាកដរបស់ទូរស័ព្ទទំនើប Galaxy S5
មិនទាន់ត្រូវបានបញ្ចេញនៅឡើយនោះ
យើងខ្ញុំសូមបង្ហាញជូនប្រិយមិត្តនូវរូបភាពគំរូ (concepts)
មួយចំនួនរបស់ Galaxy S5 ដែលមានដូចខាងក្រោម៖





0 comments:
Post a Comment