លោកអ្នកប្រហែលជាចង់បិទ ឬផ្អាក USB port ឬបិទមិនឲ្យដោត USB drive
ក្នុងវីនដួសេវេនដោយផ្អែកលើមូលហេតុជាច្រើន។ បើអ្នកមិនជាចាំបាច់
ក្នុងការប្រើ USB drive យល់ល្អអ្នកគួរតែបិទវា
ដើម្បីបង្ការពីការឆ្លងមេរោគនានាដោយចៃដន្យ រាល់ពេលដោត USB Drive
ចូលក្នុងម៉ាស៊ីនរបស់អ្នកម្តងៗ។
ដើម្បីបិទ USB port ឬ USB drive ក្នុង Windows 7
សូមចុចលើប៊ូតុង Start រួចវាយ regedit ក្នុងប្រអប់ស្វែងរក។ នៅក្នុងផ្ទាំង regedit សូមចូលទៅកាន់ទីតាំងនេះ៖ HKEY_LOCAL_MACHINESYSTEMCurrentControlSetServicesUSBSTOR ។សូមចុចពីរដងលើ Start key
នៅប្រអប់ខាងឆ្វេង (left panel) ហើយផ្លាស់ប្តូរតម្លៃរបស់វាទៅជា ៤វិញ (តម្លៃដើមគឺ ៣)។ វិធីនេះវានឹងបិទ USB drive ឬ USB port ក្នុងកុំព្យូទ័ររបស់អ្នកហើយ។ចំណាំ៖ ដើម្បីបើកវិញគ្រាន់តែប្តូរតម្លៃទៅជា ៣វិញជាការស្រេច ។
លោកអ្នកនឹងមានសុវត្ថិភាពបន្ទាប់ពីបានបិទ ដោយលែងបារម្ភពីការឆ្លងមេរោគដោយចៃដន្យ និងអាចនាំឲ្យបាត់បង់ឯកសារយ៉ាងងាយបំផុត ។
ប្រភព
0 comments:
Post a Comment