ថ្មីៗនេះក្រុមហ៊ុន Samsung ទើបតែបានប្រកាសចេញនូវទូរស័ព្ទទំនើបថ្មីមានអេក្រង់ touch-screen មុខក្រោយ និងជាប្រភេទទូរស័ព្ទបត់ថ្មីដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលទូរស័ព្ទនោះមានឈ្មោះថា Samsung Hennessy ។ ដោយឡែកកាលពីម្សិលមិញនេះក្រុមហ៊ុន ក៏បានប្រកាសចេញនូវទូរស័ព្ទម៉ូដែលថ្មីមួយផ្សេងទៀតនៅក្នុងប្រទេសប្រទេសប្រេស៊ីលផងដែរ ។
Samsung Galaxy S II TV គឺជាទូរស័ព្ទទំនើបថ្មីដែលត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញនៅក្នុងប្រទេសប្រេស៊ីលកាលពីម្សិលមិញ ហើយទូរស័ព្ទនេះត្រូវបានបំពាក់ដោយលក្ខណសម្បត្តិមួយចំនួនដូចជាទូរស័ព្ទ dual-SIM Galaxy Acer 3 ដែលជាទូរស័ព្ទមានមុខងារឌីជីថល TV នៅក្នុងទូរស័ព្ទ ។
លក្ខណសម្បត្តិរបស់ Galaxy S II TV (model GT-S7273T) ៖
- អេក្រង់ 4-inch
- កម្រិតភាពច្បាស់ 480×800 pixels
- កាមេរ៉ាមុខ VGA, កាមេរ៉ាក្រោយ 5MP LED flash
- CPU dual-core 1GHz
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4GB អាចបន្ថែម microSD card
- បំពាក់ដោយ HSPA, Wi-Fi, Bluetooth, GPS
- ថាមពល 1,500mAh
- កម្រាស់ 121.2×62.7×9.79 mm
- ទម្ងន់ 120 grams
- ដំណើរការដោយ Android 4.2 Jelly Bean
សូមបញ្ជាក់ថា ជាមួយនឹងមុខងារ ឌីជីថល TV នៅក្នុងទូរស័ព្ទ Samsung Galaxy S II TV បច្ចុប្បន្នត្រូវបានក្រុមហ៊ុនចេញលក់នៅក្នុងប្រទេសប្រេស៊ីលហើយជាមួយតម្លៃប្រហែល 849 reals ឬ $365 ។ គួររំលឹកផងដែរថា បើយោងតាមប្រភព Unwiredview បានឲ្យដឹងថា ទូរស័ព្ទទំនើប Galaxy S II គឺជាម៉ូដែលដែលពេញនិយមបំផុតនៅក្នុងប្រទេសប្រេស៊ីល ដូច្នេះក្រុមហ៊ុនអាចនឹងប្រកាសចេញទូរស័ព្ទថ្មីជាមួយឈ្មោះ Galaxy S II TV គឺដើម្បីទាក់ទាញអតិថិជននៅក្នុងទីផ្សារមួយនេះ ។ យ៉ាងណាមិញចំពោះទីផ្សារក្រៅពីប្រទេសប្រេស៊ីលប្រភពដដែលមិនបានបញ្ចេញឲ្យដឹងនោះទេ ៕
0 comments:
Post a Comment