បើនិយាយពីទំហំអង្គផ្ទុកទិន្នន័យរបស់ទូរស័ព្ទទំនើបនាពេលបច្ចុប្បន្នមិនថាតែជាផលិតផលរបស់ក្រុមហ៊ុន Apple ឬក្រុមហ៊ុនណានោះទេគឹសម្បូរតែទំហំ 8 GB/16 GB/ 32 GB និង 64 GB (ដោយបន្ថែម microSD card) ។ ដោយឡែកសម្រាប់ពេលនេះមានប្រភពចថ្មីមួយថាក្រុមហ៊ុន Apple នឹងផ្ដល់ជូនអតិថិជនរបស់ខ្លួននូវ iPhone 5S ដែលមានទំហំអង្គផ្ទុកទិន្នន័យរហូតដល់ 128 GB នេះបើយោងតាមការទស្សទាយរបស់ លោក Mingchi Kuo ដែលជាអ្នកវិភាគនៅ KGI ។
លក្ខណសម្បត្តិបច្ចេកទេសមួយចំនួនរបស់ iPhone 5S ដែល លោក Mingchi Kuo បានរពឹងទុកនោះរួមមានដូចខាងក្រោម៖
- បំពាក់ដោយបន្ទះ chip A7 (ARMv8 based AP)
- RAM 1 GB
- ជម្រើសនៃអង្គផ្ទុកទិន្នន័យរហូតដល់ទំហំ 128 GB
- បច្ចេកវិទ្យាសំគាល់ក្រយៅដៃ (Fingerprint Sernsor នៅ home button)
- កាមេរ៉ាទំហំ 8 MP (មាន Aperture : F2.0 និង មាន dual-flash ឬ flashes ពីរ)
- មានជម្រើសពណ៌មាស
សូមបញ្ជាក់ថា លោក Mingchi Kuo មិនជឿថានឹងមានបច្ចេកវិទ្យា NFC នៅលើ iPhone 5S នោះទេ ។ ទោះជាយ៉ាងណានេះគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកវិភាគរូបនេះតែប៉ុណ្ណោះ ចំពោះលក្ខណសម្បត្តិបច្ចេកទេសពិតយ៉ាងណានោះ សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
0 comments:
Post a Comment