Acer Aspire S7 Ultrabook ត្រូវបានធ្វើការផលិតចេញឡើងវិញនូវម៉ូដែល Haswell ដែលមានទាំងថាមពលថ្មខ្លាំងជាងម៉ូដែលដើម និងមាននូវ keyboard ស្រស់ស្អាតជាងមុន និងថែមទាំងបានបំពាក់បន្ថែមដោយ Intel Core processor ជំនាន់ទី៤ និងលក្ខណសម្បត្តិថ្មីៗជាច្រើនទៀត ។ Acer Aspire S7 Ultrabook ថ្មីត្រូវបានក្រុមហ៊ុន Acer ប្រកាសចេញកាលពីខែមិថុនា និងត្រូវនាំចេញនៅក្នុងត្រីមាសទីបីនេះ ប៉ុន្តែមិនទាន់បានបញ្ចេញឲ្យដឹងពីតម្លៃនៃផលិតផលនេះនៅឡើយទេ រហូតមកដល់ពេលនេះទើបក្រុមហ៊ុន បានបញ្ចេញឲ្យដឹងពីតម្លៃនៃកុំព្យូទ័រយួរដៃដ៏គួរឲ្យទាក់ទាញនេះ ។

លក្ខណសម្បត្តិរបស់ Acer Aspire S7-392 (model 6832)៖
- CPU Intel i5-4200U 1.6GHz ជាមួយបច្ចេកវិទ្យា Turbo Boost tech ដែលអាចឡើងដល់ 2.6GHz
- RAM 8GB DDR3 (dual-channel)
- អង្គផ្ទុកទិន្នន័យ 128GB Solid-stat drive (SSD)
- ដំណើរការដោយ Windows 8
- ថាមពលថ្មអាចប្រើបានជាង ៧ម៉ោង
- តម្លៃ $1,499 USD

លក្ខណសម្បត្តិរបស់ Acer Aspire S7-392 (model 9890)៖
- CPU Intel i7-4500U 1.8GHz ជាមួយបច្ចេកវិទ្យា Turbo Boost tech
- RAM 8GB DDR3 (dual-channel)
- អង្គផ្ទុកទិន្នន័យ 256GB Solid-stat drive (SSD)
- ដំណើរការដោយ Windows 8
- ថាមពលថ្មអាចប្រើបានជាង ៧ម៉ោង
- តម្លៃ $1,699 USD

សូមបញ្ជាក់ថា កុំព្យូទ័រយួរដៃទាំងពីរម៉ូដែលខាងលើត្រូវបានបំពាក់ដោយអេក្រង់ទំហំ 13.3-inch Full HD touchscreen display ដែលអាច touch បានម្រាមចំនួន ១០ មានកម្រាស់ 0.51-inches (12.954mm) ទម្ងន់ 2.87lbs (1.3 kg) និងបំពាក់ដោយកញ្ចក់ការពារ Gorilla Glass 2 ។ ដោយឡែកចំពោះថាមពលថ្មប្រើបានរយៈ ៧ម៉ោង គឺមានភាពប្រសើរជាងម៉ូដែលចាស់ចំនួន ៣៣ភាគរយ ។ រីឯការនាំចេញត្រូវបានក្រុមហ៊ុន Acer និយាយថា ពេលនេះផលិតផលរបស់ពូកគេបានទៅដល់ក្រុមហ៊ុនជាដៃគូលក់បន្តមួយចំនួនហើយ ដូច្នេះក្រុមហ៊ុនទាំងនោះនឹងបើកលក់ក្នុងពេលឆាប់ៗខាងមុខ ៕

0 comments:
Post a Comment