#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Sunday, August 25, 2013

កម្មវិធីPC Folder Protect 1.9.5



[Pc Soft] Folder Protect 1.9.5
នេះជាកម្មវិធីសម្រាប់ការពារឯកសាររបស់អ្នក
ទំហំ ៖ ២ MB


Tuesday, August 20, 2013

របៀប​បម្លែង​រូបភាព​ទៅជា​តុក្កតា ជាមួយ Photoshop

រូបភាព និង​គន្លឹះ​ផ្តល់​ដោយ៖ Puthy Dnc ។

លោកអ្នក​ដែល​ធ្លាប់​ប្រើប្រាស់​កម្មវិធី Photoshop ប្រហែលជា​ចូលចិត្ត​ការ​កែ​រូបថត រួម​ផ្សំ​ជាមួយ​ទស​ភាព​នានា មិនខាន ។ ថ្ងៃ​នេះ​សំបុកអាយធី សូម​នាំ​អារម្មណ៍​លោកអ្នក​មក​តាន​ដាន​ជាមួយ​ការបង្កើត​ជា​រូប​តុក្កតា ដែល​កើត​ចេញ​ពី​រូប​ភាព​ធម្មជាតិ វិញ​ម្តង ។ បើ​លោកអ្នក​មាន​ជំនាញ​ក្នុង​ការប្រើប្រាស់ Pen Tool នោះ​អត្ថបទ​គន្លឹះ​នេះ ជា​អ្វី​ដែល​លោកអ្នក​ត្រូវ​តែ​សាកល្បង និង​អនុវត្តន៍ ។

ជំហាន​ដំបូង៖ គូស​រាង​​ផ្ទៃមុខ

សូម​បើក​រូបភាព ហើយ​ប្រើប្រាស់ Pen Tool មក​គូស​ជា​រាងរង្វង់​ផ្ទៃ​មុខ ដោយ​បង្កើត Layer ថ្មី​មួយ ហើយ​ចាក់​ពណ៌​សាច់ ។


លោកអ្នក​នឹង​ទទួល​បានរូប​ដូច​ខាងក្រោម ។


ជំហាន​ទី២៖ គូស​ចិញ្ចើម ​ភ្នែក បបូរមាត់ និង​ខ្ទង់​ច្រមុះ

សូម​ឈរ​លើ Layer ដើម​វិញ (Layer រូបដើម) ឬ​បង្កើត​ជា Layer ថ្មី​មួយ​ដើម្បីដាក់​គំនូស​ផ្នែក​នីមួយៗ ដាក់​នៅលើ Layer ដោយ​ឡែក​គ្នា ទើប​ងាយ​ស្រួល​ក្នុងការ​ដាក់ Effect ។





ជំហានទី៣៖ គូស​រាង​សក់ និង​ចាក់​ពណ៌


ជំហានទី៤៖ គូស​រាង​អាវ និង​កដៃ ឲ្យ​ចេញ​ជា​មនុស្ស​ពេញ​លេញ


យោង​តាម​លំ​នាំ​វីដេ​អូ​ខាងក្រោម៖

 

របៀបបង្កើតអក្សរដូចគូសដោយដៃក្នុង Phototshop


នេះ​ជា​គន្លឹះ​មួយ​ក្នុង​ការ​បង្កើត​អក្សរ​ដូច​គូស​ដោយ​ដៃ​ក្នុង Phototshop។ ដែល​អក្សរ​បៀប​នេះ​មាន​លក្កណៈ​គូស​វាស​ដោយ​ខ្មៅ​ដៃ​ដោយ​ចេញ​ពី​ដៃ​មនុស្ស​ផ្ទាល់​នៅ​លើ​ក្រដាស់​មួយ ជាមួយកម្មវិធី
Photoshop។ ដូចនេះ​សូមទស្សនា​ការ​នែនាំ​ដូច​ខាងក្រោម​៖
Step 1
Create a new 1000 x 500 px document with all the default settings, then fill it with color #d7c7a8.
Create the text in Black using the font “Hall Fetica” and the font Size 350 px.
Change the text layer’s Fill value to 0.
Step 2
Double click the text layer to apply a Bevel and Emboss effect. Change the Depth to 103, the Size to 2, un-check the Use Global Lights box, change the Angle to 170 and the Altitude to 32, then change the Highlight Mode Opacity to 0 and the Shadow Mode Opacity to 74.
This is how the text should look like.
Step 3
Duplicate the text layer.
Select the Move Tool, then move the duplicated text 5 px to the left and 5 px upwards, by clicking the Left Arrow Key (on the keyboard) 5 times, then clicking the Up Arrow Key 5 times as well.
Step 4
Double click the copy text layer to adjust the Bevel and Emboss values, by changing the Angle to 0, and the Altitude to 37.
This is what you should get.
Step 5
Now pick the Brush Tool, choose a hard round 1px brush tip, set the Foreground color to Black, and create a new layer on top of all layers then call it “Vertical”.
Next, you’ll need to draw vertical lines over the vertical edges of the text. To create straight lines, click and hold the mouse button, press and hold the Shift key, then drag the brush. When done, release all, then repeat to create the other lines.
You can also use the Line Tool for that, but you’ll need to merge and rasterize all the line layers when done.
After adding all the vertical lines you want, go to Filter -> Blur -> Motion Blur. Change the Angle to 90 and the Distance to 29. This will make the lines fade vertically.
Step 6
Create a new layer on top of all layers and call it “Horizontal Lines”.
Create horizontal lines over the horizontal edges of the text.
Go to Filter -> Blur -> Motion Blur. Change the Angle to 0 and the Distance to 29. This will make the lines fade horizontally.
Step 7
Select all layers (click the one at the top, then Shift + click the Background layer), and go to Layer -> Merge Layers.
Go to Filter -> (Filter Gallery) -> Brush Strokes -> Spatter. Change the Spray Radius to 4 and the Smoothness to 15.
This will make the sketch effect more messy and realistic.
Go to Filter -> (Filter Gallery) -> Texture -> Texturizer. Choose Sandstone, set the Scaling to 67, the Relief to 3, and the Light to Top Right.
This will add a paper-like texture.
Finally, go to Filter -> Noise -> Add Noise. Change the Amount to 3, select the Gaussian button, and check the Monochromatic box.
And We’re Done!
Hope you enjoyed the tutorial and found it helpful.

សៀវភៅ Adobe Photoshop Cs5 ជាភាសាខ្មែរ

កម្មវិធី Adobe Photoshop ជាកម្មវិធីមួយដែលពេញ និយមខាងផ្នែក Design រូបភាព Logo ផ្ទាំងផ្សព្វផ្សាយ ផ្សេង ដែលវាមានមុខងារជាច្រើនសម្រាប់បំពេញនូវ តម្រូវការ របស់មនុស្សទូទាំងពិភពលោក។ ហើយវាក៏មានគុណប្រយោជន៏ ក្នុងការកែច្នៃរូបភាព អោយកាន់តែមានភាពស្រស់ស្អាត ភាពទាក់ទាញ និង ប្លែកៗផងដែរ គឺវាអាស្រ័យទៅលើការ Design របស់យើងមា្នក់ៗ។
សៀវភៅមានប្រភព ៖ វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា
មាន ៖ ២៤១ ទំព័រ
រៀបចំដោយ ៖ Mr. Hin Puthea Lacturers of NPIC
Mr. Hin Puthea Lacturers of NPIC
ចុចនៅទីនេះ ដើម្បីទាញយក

Sunday, August 18, 2013

លេចចេញ​តួ iPhone 5S ពណ៌មាស​នៅបារាំង


កាល​ពី​ថ្ងៃម្សិលមិញ​ប្រិយមិត្ត​ទើបតែ​បាន​ឮថា iPhone 5S អាច​នឹង​មាន​ជម្រើស​ពណ៌មាស និង​​ទំហំ​រហូត​ដល់ 128 GB!! នេះ​បើ​យោង​តាម​ការ​ទស្សទាយ​របស់​ លោក Mingchi Kuo ដែល​ជា​អ្នក​វិភាគ​​នៅ KGI ។​ ដោយឡែក​សម្រាប់​ពេល​នេះ​ប្រិយមិត្ត​អ្នក​អាន​នឹង​បាន​ឃើញ​រូបភាព​នៃ​តួផ្នែក​ខាង​ក្រោយម​របស់​ iPhone 5S ដែល​បង្ហាញ​ដោយ​គេហទំព័របារាំង​មួយ​ឈ្មោះ​ថា​ MacBoutic ។

បើ​ពិនិត្យ​លើ​រូបភាព​ខាង​ក្រោម​នេះ​ប្រិយមិត្ត​ប្រហែល​ជា​ឆ្ងល់ហើយ​ថា​ហេតុអ្វី​គ្មាន​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ Apple (Apple’s logo) នៅ​លើ​តួ​របស់ iPhone 5S មួយ​នេះ​ មូល​ហេតុ​ប្រហែល​ជា​ប្រភព​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចេញ​ Apple’s logo នោះ​ទេ ព្រោះ​ថា​រាល់​ព័ត៌មាន​​​ទាក់ទង​នឹង​លក្ខណសម្បត្តិបច្ចេកទេស​និង​រូបរាង​របស់​​ផលិត Apple ត្រូវ​តែ​រយៈ​ការសម្ងាត់​លុះ​ត្រា​តែ​ក្រុមហ៊ុន​ធ្វើ​ការ​ប្រកាស​ចេញ​ដោយផ្ទាល់ ។
លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួនរបស់​ iPhone 5S ដែល​ លោក Mingchi Kuo បាន​រពឹង​​ទុក​នោះ​រួម​មានដូច​ខាង​ក្រោម៖
  • បំពាក់ដោយ​បន្ទះ chip A7 (ARMv8 based AP)
  • RAM 1 GB
  • ជម្រើស​នៃ​អង្គផ្ទុកទិន្នន័យ​រហូត​ដល់​ទំហំ 128 GB
  • បច្ចេកវិទ្យា​សំគាល់ក្រយៅដៃ (Fingerprint Sernsor នៅ​ home button)
  • កាមេរ៉ា​ទំហំ 8 MP (មាន​ Aperture : F2.0 និង មាន​ dual-flash ឬ flashes ពីរ)
  • មាន​ជម្រើស​ពណ៌មាស
សូម​បញ្ជាក់​ថា​ លោក Mingchi Kuo មិន​​ជឿ​ថា​នឹង​មាន​បច្ចេកវិទ្យា​ NFC នៅ​លើ​ iPhone 5S នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​នេះ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​របស់​អ្នក​វិភាគរូប​នេះ​តែ​ប៉ុណ្ណោះ​ ចំពោះ​លក្ខណសម្បត្តិបច្ចេកទេស​ពិតយ៉ាងណា​នោះ​ សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕

Bloomberg បាន​អះអាង​ថា​ Samsung Galaxy Gear ពិតជា​នឹង​ត្រូវបង្ហាញ​នៅ​ខែក្រោយ


បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​​ថា Samsung Gear & Galaxy Note III នឹង​ត្រូវ​បង្ហាញ​​នៅ​ថ្ងៃតែ​មួយ រួច​មក​ ពេល​នេះ​ប្រភព​ដ៏​ល្បី​ឈ្មោះ​និ​ង​ជា​ទីទុកចិត្ត​មួយ​របស់អាមេរិក​គឺគេហទំព័រ Bloomberg បាន​បញ្ជាក់​ថា​​ក្រុមហ៊ុន​ Samsung Electronics Co. ពិត​ជា​នឹង​​បង្ហាញ​នាឡិកាទំនើប​ដ៍​ថ្មី​សន្លាង​មួយ​ម៉ូដែល​នៅខែក្រោយ​នេះ ។ ការ​បង្ហាញ​នោះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​​ព្រឹត្តិការណ៍ Samsung Unpacked Episode 2 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី០៤ កញ្ញា​ នាទីក្រុងប៊ែកឡាំង​ ប្រទេសអាល្លឺម៉ង់ (ពីរថ្ងៃមុន​ព្រឹត្តិការណ៍​ពិព័រណ៍គ្រឿងអេឡិចត្រូនិក​អន្តរជាតិ IFA 2013 ) ។
បើយោង​តាមប្រភព​ពី​គេហទំព័រអាមេរិក​មួយ​នេះ​បាន​ឲ្យ​ដឹងថា​នាឡិកាទំនើប​នោះ​នឹង​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា​ “Galaxy Gear” គឺ​មិន​មែន​ “Samsung Gear” ដូច​ប្រភព​ពី SamMobile នោះ​ទេ ។ ប្រភព​ពី​ Bloomberg ដដែល​បាន​បន្ថែម​ទៀត​ថា​នាឡិកាទំនើប​ Galaxy Gear នឹង​អាច​ធ្វើ​ការ​ហៅ​ទូរស័ព្ទ (call), លេងអ៊ីនធឺណិត (surf web), e-mail បាន​ដូច​ទូរស័ព្ទ​ផងដែរ និង​ដំណើរការ​ដោយ Android OS នេះ​បើ​យោង​តាម​ប្រភព​ពី​មនុស្ស​ពីរនាក់ដែល​ស្និទ្ធ​ទៅ​នឹង​គម្រោង​ផលិតនាឡិកាទំនើប​បាន​​ប្រាប់ទៅ​ប្រភព​ខាង​លើ ។ ​បើ​​ Galaxy Gear ពិត​ជា​មាន​លក្ខណសម្បត្តិបច្ចេកទេស​ដូច​អ្វី​ដែល​ Bloomberg បាន​បង្ហាញ​មែន​នោះ​ Galaxy Gear មិន​មែន​ជា​នាឡិកាទំនើប​ទេ តាម​ពិត​ទៅ​វា​ជា​ទូរស័ព្ទទំនើប​ដែល​អាច​ពាក់​នឹង​កដៃ​ដូច​នាឡិកា​ទើប​ត្រូវ​ជាង​ ។
រីឯ​ប្រភព​មួយ​ទៀតពី​ Androidauthority បាន​បញ្ជាក់ពី​លក្ខណសម្បត្តិបច្ចេកទេស​បែប​លម្អិត​ជាង​ប្រភព​ខាង​លើ​គឺ៖
  • អេក្រង់ទំហំ 1.67-inch
  • បំពាក់ដោយ​អេក្រង់​ដែល​អាច​បត់បែន​បាន​ (flexible display)
  • បច្ចេកវិទ្យាអេក្រង់  AMOLED
  • កម្រិតភាពច្បាស់ 320 x 320 pixels
  • CPU dual-core 1.5GHz (Exynos 4212)
  • GPU ARM Mali-400
  • RAM 1 GB
  • កាមេរ៉ាទំហំ 2 MP
  • មាន​ NFC, Bluetooth
សូម​ញ្ជាក់​ដែរ​ថា​ក្រុមហ៊ុន​ Samsung មិន​ទាន់បញ្ជាក់​ជា​ផ្លូវការ​ថា​នឹង​បញ្ចេញ​នាឡិកា​ទំនើប​នៅ​ពេល​ណា​ហើយ​វា​ នឹង​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា​ដូច​ម្ដេច​នោះ​ទេ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ smartwatch​ របស់​ Samsung សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕

Samsung ប្រកាស​ចេញ​ទូរស័ព្ទ​ទំនើប Galaxy S II TV នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​


ថ្មី​ៗ​នេះ​ក្រុមហ៊ុន Samsung ទើប​​តែ​បាន​ប្រកាស​​ចេញ​នូវ​ទូរស័ព្ទ​​ទំនើប​ថ្មី​​មាន​​អេក្រង់ touch-screen ​មុខ​ក្រោយ​ ​និង​ជា​ប្រភេទ​ទូរស័ព្ទ​បត់​ថ្មី​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​ដែល​ទូរស័ព្ទ​នោះ​មាន​ឈ្មោះ​ថា Samsung Hennessy​  ដោយ​ឡែក​​​កាល​ពី​ម្សិល​មិញ​​នេះ​ក្រុមហ៊ុន ក៏​បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​​ម៉ូដែល​​ថ្មី​មួយ​ផ្សេង​​ទៀត​នៅ​ក្នុង​ប្រទេស​ប្រទេស​ប្រេស៊ីល​ផង​ដែរ​ ​​​​​​។
Samsung Galaxy S II TV គឺ​ជា​ទូរស័ព្ទ​ទំនើប​ថ្មី​ដែល​ត្រូវ​បាន​ក្រុមហ៊ុន Samsung ប្រកាស​ចេញ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​កាល​ពី​ម្សិល​មិញ ​ហើយ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​បំពាក់​ដោយ​​លក្ខណសម្បត្តិ​មួយ​ចំនួន​ដូច​ជា​ទូរស័ព្ទ dual-SIM Galaxy Acer 3 ដែល​​ជា​ទូរស័ព្ទ​​មាន​មុខ​ងារ​​ឌីជីថល TV​ ​នៅ​​​ក្នុង​ទូរស័ព្ទ ។
លក្ខណសម្បត្តិ​របស់ Galaxy S II TV (model GT-S7273T)  ៖
  • អេក្រង់​ 4-inch
  • កម្រិត​ភាព​ច្បាស់ 480×800 pixels
  •  កាមេរ៉ា​មុខ VGA, កាមេរ៉ា​ក្រោយ​ 5MP LED flash
  • ​CPU dual-core 1GHz
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 4GB អាច​បន្ថែម​ microSD card
  • បំពាក់​ដោយ HSPA, Wi-Fi, Bluetooth, GPS
  • ថាមពល​ 1,500mAh
  • កម្រាស់ 121.2×62.7×9.79 mm
  • ទម្ងន់ 120 grams
  • ដំណើរការ​​ដោយ​ Android 4.2 Jelly Bean
សូម​បញ្ជាក់​ថា ជា​មួយ​នឹង​មុខ​ងារ ឌីជីថល​ TV ​នៅ​ក្នុង​ទូរស័ព្ទ Samsung​ Galaxy S II TV ​បច្ចុប្បន្ន​ត្រូវ​​បាន​​ក្រុមហ៊ុន​ចេញ​​​លក់​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ហើយ​​ជា​មួយ​តម្លៃ​ប្រហែល 849 reals ឬ  $365 ។ គួរ​រំលឹក​ផង​ដែរ​ថា បើ​យោង​តាម​ប្រភព Unwiredview បាន​ឲ្យ​ដឹង​ថា ​ទូរស័ព្ទ​ទំនើប Galaxy S II គឺ​ជា​ម៉ូដែល​ដែល​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ដូច្នេះ​ក្រុមហ៊ុន​អាច​នឹង​ប្រកាស​ចេញ​​​ទូរស័ព្ទ​ថ្មី​​ជា​មួយ​ឈ្មោះ Galaxy S II TV គឺ​ដើម្បី​ទាក់​ទាញ​​អតិថិជន​​នៅ​ក្នុង​ទីផ្សារ​មួយ​នេះ ។ យ៉ាង​ណា​មិញ​ចំពោះ​ទីផ្សារ​ក្រៅ​ពី​ប្រទេស​ប្រេស៊ីល​ប្រភព​​​ដដែល​​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​នោះ​ទេ ៕