កាលពីថ្ងៃម្សិលមិញប្រិយមិត្តទើបតែបានឮថា iPhone 5S អាចនឹងមានជម្រើសពណ៌មាស និងទំហំរហូតដល់ 128 GB!! នេះបើយោងតាមការទស្សទាយរបស់ លោក Mingchi Kuo ដែលជាអ្នកវិភាគនៅ KGI ។ ដោយឡែកសម្រាប់ពេលនេះប្រិយមិត្តអ្នកអាននឹងបានឃើញរូបភាពនៃតួផ្នែកខាងក្រោយមរបស់ iPhone 5S ដែលបង្ហាញដោយគេហទំព័របារាំងមួយឈ្មោះថា MacBoutic ។
បើពិនិត្យលើរូបភាពខាងក្រោមនេះប្រិយមិត្តប្រហែលជាឆ្ងល់ហើយថាហេតុអ្វីគ្មានស្លាកសញ្ញារបស់ក្រុមហ៊ុន Apple (Apple’s logo) នៅលើតួរបស់ iPhone 5S មួយនេះ មូលហេតុប្រហែលជាប្រភពមិនត្រូវបានអនុញ្ញាតឲ្យបញ្ចេញ Apple’s logo នោះទេ ព្រោះថារាល់ព័ត៌មានទាក់ទងនឹងលក្ខណសម្បត្តិបច្ចេកទេសនិងរូបរាងរបស់ផលិត Apple ត្រូវតែរយៈការសម្ងាត់លុះត្រាតែក្រុមហ៊ុនធ្វើការប្រកាសចេញដោយផ្ទាល់ ។

លក្ខណសម្បត្តិបច្ចេកទេសមួយចំនួនរបស់ iPhone 5S ដែល លោក Mingchi Kuo បានរពឹងទុកនោះរួមមានដូចខាងក្រោម៖
- បំពាក់ដោយបន្ទះ chip A7 (ARMv8 based AP)
- RAM 1 GB
- ជម្រើសនៃអង្គផ្ទុកទិន្នន័យរហូតដល់ទំហំ 128 GB
- បច្ចេកវិទ្យាសំគាល់ក្រយៅដៃ (Fingerprint Sernsor នៅ home button)
- កាមេរ៉ាទំហំ 8 MP (មាន Aperture : F2.0 និង មាន dual-flash ឬ flashes ពីរ)
- មានជម្រើសពណ៌មាស

សូមបញ្ជាក់ថា លោក Mingchi Kuo មិនជឿថានឹងមានបច្ចេកវិទ្យា NFC នៅលើ iPhone 5S នោះទេ ។ ទោះជាយ៉ាងណានេះគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកវិភាគរូបនេះតែប៉ុណ្ណោះ ចំពោះលក្ខណសម្បត្តិបច្ចេកទេសពិតយ៉ាងណានោះ សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕


0 comments:
Post a Comment