អ្វីដែលអ្នកត្រូវការដំបូងគឺរូចក្រូចមួយ សូមចុចលើអក្សរ ” ទាញយករូបក្រូច” ។ បន្ទាប់មកបើកវាចូលទៅក្នុងកម្មវិធី Adobe Photoshop របស់អ្នក ដោយចុច Ctrl+O រួចចុចលើប្រអប់ Open។
កិច្ចការបន្តគឺចុចលើរូប Brush រួចស្តាំ ជ្រើសយក Color Replacement Tool (B) (មើលរូប)
បន្ទាប់មកទៀតជ្រើសពណ៌ Foreground របស់អ្នក បន្ទាប់ចុច OK (មើលរូប)
ក្រោយពីជ្រើស Foreground ហើយ យើងចាប់ផ្តើមធ្វើការផាត់ពណ៌តាមកន្លែងដែលយើងចង់បាន (មើលរូប)
ធ្វើបែបនេះនៅកន្លែងផ្សេងទៀតដោយប្រើពណ៌ផ្សេងគ្នា បើអ្នកផាត់លើសអ្នកអាចធ្វើការលុបចេញ ដោយប្រើ History Brush Tool (Y) ព្រោះវាអាចធ្វើការលុបលើការផាត់ដោយមិនប៉ះពាល់ដល់រូប

បើ Brush របស់អ្នកធំពេកអ្នកអាចបន្ថយវាទៅតាមទំហំដែលអ្នកចង់បាន (មើលរូប)

ការផាត់ក្លែបក្រូចរួចរាល់ហើយ អ្នកអាចផាត់សំបកឬក្រូចផ្សេងទៀតដោយប្រើ Tools ដដៃលនេះ

បញ្ចាក់៖ Tool នេះអាចប្រើដើម្បីប្តូរតាមកន្លែងមួយៗដែលយើងចង់មាន ហើយវាប្តូរទៅតាមការផាត់របស់យើង សម្រាប់ពណ៌ស និង ពណ៌ខ្មៅគឺពិបាកនឹងធ្វើការផ្លាស់ប្តូរណាស់!

អ្នកអាចផាត់ប្តូរពណ៌លើរូបផ្សេងទៀត មិនមែនត្រឹមតែរូបក្រុចនេះទេ ^^។
ប្រភព៖ HappyPhotoshop
0 comments:
Post a Comment