#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Thursday, May 30, 2013

របៀប បង្ហាញ​Password ដែល​បាន​លាក់​នៅ​ពី​ក្រោយ​សញ្ញា​រង្វង់​មូល​ខ្មៅ​ក្នុង Chrome និង Firefox


ស្ទើរតែ​គ្រប់ Browser ទៅ​ហើយ ដែល​បាន Hide Passwordដោយ​សញ្ញា​រង្វង់​មូល​ខ្មៅ ក្នុង​គោលបំណង​បង្កើន Security។ ប៉ុន្តែ​ក្នុង​ករណី​ដែល​អ្នក​ភ្លេច​នូវ Password របស់​អ្នក ហើយ Password នោះ​បាន Save ជាប់​ទៅ​នឹង Browser តែ​មិន​អាច​បង្ហាញ​វា​បាន តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ដឹង​នូវ Password យើង​វិញ? ដូច​នេះ CM នឹង​លើក​យក​នូវ​វិធី​ដើម្បី​បង្ហាញ Password នោះ​មក​បង្ហាញ​ជូន។សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖

ចំពោះ Google Chrome បើក​នូវ​វិប​សាយ​ណាមួយ​ដែល​យើង​បាន Save Password ជាប់ Browser, បន្ទាប់មក Right Click នៅ​ក្នុង​ប្រអប់ Password រួច​ជ្រើសរើស​យក​ពាក្យ Inspect element ។
ពេលនោះ HTML Editor នៅ​ក្នុង Chrome លោត​ចេញ​មក, រក​មើល​កន្លែង input type = “password” ហើយ​កែ​ពាក្យ password ទៅជា text វិញ ដូច​រូប។
បន្ទាប់មក​ចុច Enter ដើម្បី Save, ពេលនោះ​អ្នក​នឹង​ឃើញ​ថា Password របស់​អ្នក​នឹង​ត្រូវ​បាន​បង្ហាញ។
ចំពោះ Firefox
ដូចគ្នា​ដែរ​ចំពោះ Firefox, គឺ​យើង​ត្រូវ Right Click នៅ​ក្នុង​ប្រអប់ Password រួច​ជ្រើសរើស​យក​ពាក្យ
Inspect Element (Q)។
ពេលនោះ Gray bar មួយ​នឹង​លោត​ចេញ​មក​ជាមួយ​នឹង Password field។ ចុច Alt+M ឬ​ចុច​លើ Icon ដូច​រូប​ខាងក្រោម ដើម្បី​បើក​នូវ Markup panel។
ពេលនោះ​វា​នឹង​បង្ហាញ​កូដ​ដែល​នៅ​ ក្នុង​ប្រអប់ Password, សូម​ទៅ​ក្នុង​រូប​ខាងក្រោម ត្រង់​កន្លែង​ដែល​បាន highlighted, ត្រូវ​ប្ដូរ​ពាក្យ password ទៅ​ជា​ពាក្យ Text វិញ។
ពេលនោះ Password របស់​យើង​នឹង​ត្រូវ​បាន​បង្ហាញ។
វិធី​ម្យ៉ាង​មួយ​ទៀត
លោក​អ្នក​អាច​ធ្វើ​ការ​បង្ហាញ​លេខ​ សម្ងាត់​បាន​យ៉ាង​ងាយ​ស្រួល​បំផុត​ផង​ដែរ​ដោយ​គ្រាន់​តែ​ប្រើ​ Extension ជំនួយ​គឺ Firebug ជាមួយ Browser Firefox ។ សូម​ធ្វើ​ការ​ស្វែង​រក​រួច​ដំឡើង​វា​បន្ទាប់​មក​អនុវត្ត​ដូច​ខាង​ក្រោម៖
១. សូម​ចុច​ F12 រួច​ចុច​លើ​សញ្ញា​ព្រួញ​។
២. បន្ទាប់​មក​សូម​យក​ Cursor (សញ្ញា​ព្រួញ​)នោះ​យក​ទៅ​ដាក់​លើ​ Password រួច​ចុច​លើ​វា។ រួច​អ្នក​ត្រូវ​ចុច​កែ​ Code នៅ​ត្រង់  ទៅ​ជា  វិញ។
នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​មើល​ឃើញ​នូវ​លេខ​ Password ដោយ​មិន​មាន​បង្ហាញ​ជា​សញ្ញា​មូល​ខ្មៅ​នោះ​ឡើយ។
បញ្ជាក់៖ ការ​បង្ហាញ​នេះ​មិន​មែន​អាច​បង្ហាញ​បាន​រហូត​ទេ គឺ​គ្រាន់​តែ​បង្ហាញ​នៅ​ពេល​ពេល​ដែល​អ្នក​កែ​តែ​ប៉ុណ្ណោះ​នៅ​ពេល​ដែល​អ្នក​ ចុច​ Refresh នោះ​វា​នឹង​បង្ហាញ​សញ្ញា​មូល​ខ្មៅ​ដូច​ធម្មតា៕

0 comments:

Post a Comment