#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Friday, May 24, 2013

របៀបកែ​ពណ៌ស្បែកមុខឲ្យ​សខ្ចី នៅក្នុង Photoshop


តើលោកអ្នកចាប់អារម្មណ៍​លើភាព​ខុសប្លែក នៃឥទ្ធិពល​របស់ Photoshop ដែរឬទេ? គន្លឹះនេះគេច្រើន​ប្រើ​សម្រាប់​ផលិតផល​លក់ឡេ កែសម្ផស្សស្បែកមុខ ឬសម្រាប់ដាក់លើក្របទស្សនាវដ្តីជាដើម … ។
ថ្ងៃនេះទីក្រុងអាយធី សូមនាំយកគន្លឹះ​ថ្មី​មួយទៀត ក្នុងការ​កែខៃ​ផ្ទៃមុខ ពីស្បែកស្រអាប់ មកជាភ្លឺស្រស់ថ្លា​ ដោយអនុវត្តន៍​គន្លឹះ​ងាយៗ ដួចខាងក្រោម៖
01_550
ចំណាំ៖ គន្លឹះនេះប្រើប្រាស់ Adobe Photoshop CS6  តែលោកអ្នកអាចប្រើប្រាស់កំណែដទៃបាន​ដូចគ្នា។
ជំហានទី១៖ សូមបើករូបភាព​ ដែលលោកអ្នក​ចង់កែខៃ រួចធ្វើការកែប្រែ និងបន្ថែម Layer ។ សូមពិនិត្យមើល​ត្រង់ ផ្នែកខាងក្រោម​នៃ Layers Pallet (មើលរូប) ហើយសូមចុចលើ Icon Adjustment Layer និងចុចលើ Solid Color ។
01aSolid Color
សូមកំណត់ពណ៌ Solid ទៅជាពណ៌ ស
color picker
បន្ទាប់ពីលោកអ្នកបានជ្រើសយកពណ៌ បានត្រឹមត្រូវនោះ វានឹងចេញ​លទ្ធផល​ដូចរូបខាងក្រោម
Add an Adjustment
ជំហានទី២៖ បន្ទាប់មកទៀត សូមលោកអ្នក​កំណត់ Layer Properties ដោយពិនិត្យត្រង់ Layers palette រួចកំណត់ Color Fill layer’s Blend Mode ពី Normal មកជា Soft Light (មើលរូប) ។
Soft-light
បន្ទាប់មក​សូមចុចពីរដង លើ Layer ដែលដាក់ពណ៌ ស នោះវានឹងបង្ហាញផ្ទាំង Layer Style ដូចរូបខាងក្រោម ។
នេះជា Setting ទូទៅ ដែលមិនទាន់កែប្រែតម្លៃ
Current-Setting
សូមលោកអ្នក​កែប្រែតម្លៃ​ដោយ ចុច Key ALT ឲ្យជាប់ ហើយចុច Mouse ស្តាំ (កែតម្លៃតាមរូប) រួចចុច OK ដើម្បីបិទផ្ទាំង Layer Style ។
Adjustment
សូមពិនិត្យ​ត្រង់ Layer នឹងមានការកែប្រែ បន្ទាប់ពីបានអនុវត្តន៍​តាមលំនាំ​ខាងលើ ។
Color-fill
នោះលោកអ្នក​នឹងទទួលបាន Layer ដែលមានទម្រង់​ដូចខាងក្រោម ។
Look like
បន្តមកទៀត សូមលោកអ្នកចុចផ្គួប Ctrl + J ដើម្បីបង្កើត Layer ដដែលៗ ខាងលើ (លោកអ្នកអាចបង្កើត Layer ពី ៣ ទៅ ៥ Layers តាមតែលោកអ្នក​ចង់បាន ដើម្បីកំណត់ Effect ទៅលើរូបភាព​ដែលអ្នក​ចង់​កែខៃ) រួចចងវាជាក្រុម (Group) ដោយចុចផ្គួប Ctrl + G ។
Group Layer
នោះលោកអ្នកនឹងទទួលបាន Group 1 ដែលមាន Layer ដដែលៗ ដែលបាន​បង្កើត​ខាងលើ ។
Group
សូមលោកអ្នកឈរលើ Layer Group 1 រួចបន្ថែម Mask ទៅលើ Layer នោះដោយ ចុចលើ​ icon ទី៣ ខាងក្រោម នៃ Layer Pallet (ក្បែរ Layer Style icon – fx) ហើយ​សូមចុចផ្គួប Ctrl + I ដើម្បីបញ្ច្រាស Layer Mask ។ នោះរូបភាព (Layer ឈ្មោះ Background) នឹងវិលទៅ​រក​សភាព​ធម្មតា​វិញ សូមមើលរូប ។
Invert Mask
ជំហានទី៣៖ ជាចុងក្រោយ សូមប្រើប្រាស់ Brush Tool ដើម្បីកែពណ៌ស្បែក​នៃរូបភាព ។
ចំណាំ៖ នៅពេលប្រើប្រាស់ Brush Tool សូមឈរលើ Layer Group 1 ហើយកំណត់ពណ៌ខាងមុខ (Foreground Color) ជាពណ៌ស ទើបអាចលុបចេញជា ស ។
រូបភាព​ដែលបាន​លុបខ្លះៗហើយ
Thing look like
រូបភាព​ដែលបានលុបស្រលះ សស្អាត
Paint
final-result

0 comments:

Post a Comment