សួស្តីប្រិយមិត្ត ទីក្រុងអាយធី ទាំងអស់ ថ្ងៃនេះយើងនឹងនាំគ្នារៀនបង្កើត style មួយបែបដែលមានលក្ខណៈ មានពន្លឺភ្លើងព័ទ្ធជុំវិញខ្លួនជាមួយ Adobe Photoshop ដែលនេះជាគន្លឹះដ៏សាមញ្ញមួយក្នុងការជួយឲ្យការរចនារបស់យើង កាន់តែមានភាពទាក់ទាញបន្ថែមទៀត។

ជាដំបូង សូមបើកកម្មវិធី Adobe Photoshop ដែលខណៈនេះ ទីក្រុងអាយធី នឹងប្រើកម្មវិធី Adobe Photoshop CS6 ដែលជាជំនាន់ក្រោយបង្អស់របស់កម្មវិធី។

បន្ទាប់មកសូមបើកយករូបភាពតួអង្គដែលនឹងត្រូវធ្វើ និងធ្វើការកាត់យកតែរូបមនុស្ស។ លោកអ្នកអាចទាញយករូបគំរូ ពីទីនេះក៏បាន។

ដើម្បីមានភាពងាយស្រួល ទីក្រុងអាយធី នឹងប្រើ Pen Tool ដើម្បីធ្វើការកាត់។

បន្ទាប់ពីដៅចំនុចដែលត្រូវកាត់បានមួយជុំរួចនោះ សូម Right-Click (Mouse ស្តាំ) យក Make Selection។

ដោយកំណត់ Feather Radius ០ pixels សូមចុច OK។

បន្ទាប់មក សូមចុច Ctrl + J នៅលើក្តារចុច (Keyboard) នោះយើងនឹងទទួលបាន layer ថ្មីដូចរូប។

សូមចុច Shift + Ctrl + N នៅលើក្តារចុច រួចចុច OK ដើម្បីបង្កើត layer ថ្មីមួយផ្សេងទៀត។ រួច សូមប្រើ Pen Tool ក្នុងលក្ខណៈជា Path មកគូរជារាងដូចរូបខាងក្រោម។

បន្ទាប់មក សូមចុចលើ Brush Tool រួចកែតម្លៃ និងប្រភេទឲ្យដូចរូបខាងក្រោម។

បន្ទាប់មក សូមចុចលើ Pen Tool វិញ រួច Right-Click លើខ្សែរដែលបានគូរ រួចជ្រើសយក Stroke Path។

សូមជ្រើសយក Brush រួចចុច Simulate Pressure និង OK។

សូមកែ Option ឲ្យដូចក្នុងរូបខាងក្រោម។
( ចំណាំ អ្នកក៏អាចប្តូរពណ៌ទៅតាមចំណង់ចំនូលចិត្តបានផងដែរ ប៉ុន្តែពេលនេះយើងនឹងជ្រើសយកពណ៌ដែលមានលេខកូដ #27dd03 សម្រាប់ Color Overlay និង #40e214 សម្រាប់ Outer Glow។ )

បន្ទាប់មក សូមលុប Path ដោយចុចលើ Path និងចុច Delete លើក្តារចុច។ រួចសូមចុច Ctrl និង Click នៅលើLayer រូបមនុស្ស ព្រមគ្នាដើម្បីបង្កើត Selection។

បន្ទាប់មក សូមClick នៅលើLayer រូបខ្សែរវិញ និងជ្រើសយក Eraser Tool មកធ្វើការលុបកំណាត់ខ្សែរដូចខាងក្រោម។

ជាចុងក្រោយ គ្រាន់តែចុច Ctrl + D ដើម្បីដោះ selection រួចធ្វើការរក្សាទុក (Save/Save as) ជាការស្រេច។

ទីក្រុងអាយធី ជឿជាក់ថា ប្រិយមិត្តទាំងអស់នឹងចូលចិត្តនូវគន្លឹះដ៏ងាយស្រួល និងសាមញ្ញមួយនេះ ហើយសង្ឃឹមថានឹងធ្វើបានល្អស្អាតជាងការណែនាំទៀតផង។
0 comments:
Post a Comment