ប្រព័ន្ធប្លករបស់ Google ដែលយើងស្គាល់ថាជា Blogger ឬ Blogspot នោះ បានអនុញ្ញាតឲ្យអ្នកប្រើមានលទ្ធភាពកែច្នៃ ដាក់កូដបន្ថែម ដើម្បីលម្អប្លកបានច្រើនប្រភេទណាស់ដែរ។ នៅក្នុងគន្លឹះនេះខ្ញុំសូមបង្ហាញពីរបៀប "យករូបភាពធ្វើជារូបតំណាងទស្សន៍ទ្រនិច (Cursor) ដាក់ក្នុងប្លក" របស់យើង ដើម្បីឲ្យកាន់តែមានភាពទាក់ទាញទៅតាមការចង់បានរបស់ម្ចាស់ប្លក, សូមមើលការបង្ហាញជូនដូចខាងក្រោមនេះ ៖
- ចូលទៅ Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ (ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូលចុះ (Scroll) រកមើល gadget ដែលមានឈ្មោះថា HTML/JavaScript រួចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
-ចម្លងកូនខាងក្រោមនេះ យកទៅបិទភ្ជាប់ក្នុង HTML/JavaScript Gadget ដោយ មិនបាច់ដាក់ឈ្មោះ និងដូរតំណ ទៅកាន់តំណរូបភាពណាដែលលោកអ្នកបានត្រៀមទុកហើយនោះ។ រួចចុចប៊ូតុង Save ។
(លោកអ្នកគួរទុកដាក់ Gadget នោះនៅទីតាំងសមរម្យ ឧទាហរណ៍ ដោយចាប់ទាញយកទៅដាក់ខាងស្តាំ និងក្រោមគេបំផុត)
ការកំណត់កូដ cousor ៖
- រកឃើញរូបមួយណាដែលពេញចិត្តហើយ សូមចុចកូនកណ្ដុរស្ដាំជ្រើសយក ចម្លងទីតាំងរូបភាព (សូមមើលរូបខាងក្រោម)
ចំណាំ ៖ ដើម្បីឲ្យកាន់តែច្បាស់ថា លោកអ្នកពិតជាបាន"ចុចចម្លង"តំណរូបភាពពិតមែននោះ ដោយគ្រាន់តែសាកបិទភ្ជាប់ទៅក្នុងរបារុករករបស់កម្មវិធី Browser សាកមើលសិន សូមមើលរូបខាងក្រោមនេះ
- បន្ទាប់ពីចម្លងមកហើយ លោកអ្នកគ្រាន់តែប្ដូរជាមួយតំណដែលមានស្រាប់ក្នុងកូដ cursor ខាងលើជាការស្រេចហើយ។
សង្ឃឹមថាអ្នកដែលមិនសូវចេះ បន្ទាប់ពីគន្លឹះនេះរួចហើយអាចធ្វើតាមបាន។ បើមានកន្លែងណាមិនយល់អាចសួរបាន ខ្ញុំរង់ចាំឆ្លើយបំភ្លឺជានិច្ចបើខ្ញុំដឹង។
៙ របៀបធ្វើ Cursor សម្រាប់ដាក់ក្នុងប្លកដោយខ្លួនឯង ៖
- កត់ត្រាចូល (log in) ក្នុងគណនី Blogger របស់ប្លកលោកអ្នក។- ចូលទៅ Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ (ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូលចុះ (Scroll) រកមើល gadget ដែលមានឈ្មោះថា HTML/JavaScript រួចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
-ចម្លងកូនខាងក្រោមនេះ យកទៅបិទភ្ជាប់ក្នុង HTML/JavaScript Gadget ដោយ មិនបាច់ដាក់ឈ្មោះ និងដូរតំណ ទៅកាន់តំណរូបភាពណាដែលលោកអ្នកបានត្រៀមទុកហើយនោះ។ រួចចុចប៊ូតុង Save ។
(លោកអ្នកគួរទុកដាក់ Gadget នោះនៅទីតាំងសមរម្យ ឧទាហរណ៍ ដោយចាប់ទាញយកទៅដាក់ខាងស្តាំ និងក្រោមគេបំផុត)
កូដដាក់ Coursor ក្នុងប្លក
<style type="text/css">body
{cursor:url("http://2.bp.blogspot.com/-5h3z_i8UT2I/UZAwVlKsnFI/AAAAAAAAIKA/B6JklsDmGOg/s1600/hjkhjkh+-+Copy.png"),default}
</style>
{cursor:url("http://2.bp.blogspot.com/-5h3z_i8UT2I/UZAwVlKsnFI/AAAAAAAAIKA/B6JklsDmGOg/s1600/hjkhjkh+-+Copy.png"),default}
</style>
ការកំណត់កូដ cousor ៖
- លោកអ្នកត្រូវប្ដូរតំណពណ៌បៃតង ឲ្យទៅជាតំណរបស់រូបលោកអ្នកដែលចង់ដាក់។
- ប្រភេទឯកសាររូបភាពដែលអាចយកយកធ្វើជា cursor គឺ : jpg, png, gif (ចំពោះ gif អាចមានចលនា)។
- ទំហំរូប cursor គួរតែមានទំហំប្រហាក់ប្រហែល 32px x 32px ។
- លោកអ្នកអាចស្វែងរករូប cursor មានចលនាស្អាតៗស្រាប់ៗ តាមគេហទំព័រមួយចំនួនបានដោយមិនគិតប្រាក់។
៙ ការយករូប Gif ពីគេហទំព័រដទៃមកធ្វើជា cursor ៖
- ចូលទៅកាន់គេហទំព័រណាមួយដែលមាន Free រូប cursor ក្នុងឧទាហរណ៍នេះសូមលើកយកគេហទំព័រ Totally Free Cursors យកមកបង្ហាញ។- រកឃើញរូបមួយណាដែលពេញចិត្តហើយ សូមចុចកូនកណ្ដុរស្ដាំជ្រើសយក ចម្លងទីតាំងរូបភាព (សូមមើលរូបខាងក្រោម)
ចំណាំ ៖ ដើម្បីឲ្យកាន់តែច្បាស់ថា លោកអ្នកពិតជាបាន"ចុចចម្លង"តំណរូបភាពពិតមែននោះ ដោយគ្រាន់តែសាកបិទភ្ជាប់ទៅក្នុងរបារុករករបស់កម្មវិធី Browser សាកមើលសិន សូមមើលរូបខាងក្រោមនេះ
នៅចុងតំណតែងតែបញ្ចប់ដោយកន្ទុយឯកសារដូចជា .jpg, .png, .gif ទៅតាមប្រភេទរូបភាពនោះ |