សូមស្វាគមន៍ការចូលមកកាន់ទំព័រគន្លឹះសំខាន់ៗនៅក្នុងទំព័រនេះខ្ញុំសូមធ្វើការបង្ហាញជូនគន្លឹះដើម្បីបង្កើតអក្សរទឹកកកជាមួយមុខងារមួយចំនួនដែលមានក្នុងកម្មវិធី Adobe Photoshop CS5។ សូមអនុវត្តជាមួយយើងខ្ញុំទាំងអស់គ្នាតាមជំហាននីមួយៗដូចខាងក្រោម៖
ជំហានទីមួយ
បើកកម្មវិធី Adobe Photoshop បន្ទាប់មកចូល File => New ហើយជ្រើសយក Background ពណ៌ខ្មៅ។ យកឧបករណ៍មួយដែលមានឈ្មោះថា Horizontal Type Tool មកសរសេរពាក្យ “Icy Text” នឹងជ្រើសយកពណ៌របស់អក្សរគឺ “ពណ៌ស”។
ជំហានទីបីត្រង់នេះអ្នកចាំបាច់ត្រូវចូលទៅកាន់ Filter ចំនួនពីរដង។
- Filter → Pixelate → Crystalize ហើយជ្រើសយកតម្លៃនៅក្នុង Cell=3
- Filter → Stylize → Find Edges បន្ទាប់មកចុច Ctrl + I ដើម្បីធ្វើការឆ្លាសពណ៌

ជំហានទីបួន
ចុចលើពាក្យ Edit ដែលមាននៅលើ Menu bar ជ្រើសយកពាក្យ ransform និង Rotate 90 CW។ ហើយចាប់ផ្ដើមចុច Filter → Blur → Gaussian Blur ហើយជ្រើសយកតម្លៃ 0.8 សម្រាប់ Radius។ ក្រោមមកទៀតចុច Filter → Stylize → Wind និងជ្រើសយក From the Right។ ចុច Ctrl + F ដើម្បីធ្វើឱ្យ Wind កាន់តែកើនឡើងតាមតម្រូវការរបស់អ្នក។

ជំហានទីប្រាំមួយ
បង្កើត Layer ថ្មីមួយទៀតដោយចុច Shift + Ctrl + Alt + N ហើយចុច Ctrl រួចចុចនៅលើ Layer Text ដើម្បី Select បន្ទាប់មកចាក់ ពណ៌ #000761 ហើយចុច Ctrl + D ដើម្បីដោះ Select។ ចូល Filter → Artistic → Neon Glow រួចប្ដូរពណ៌ #002BD0, Glow Size = -8, Glow Brightness = 19។

ជំហានទីប្រាំពីរ
ស្ថិតនៅលើ Layer ដដែលហើយចុច Filter → Artistic → Plastic Wrap រួចផ្លាស់ប្ដូរតម្លៃដោយយក Highlight Strength = 8, Detail 14, Smoothness 7 បន្ទាប់មកទៀតប្ដូរ Blending mode = Pin Light។
អ្នកនឹងទទួលបានលទ្ធផលដូចរូប៖

0 comments:
Post a Comment