#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Wednesday, February 13, 2013

តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បង្កើត 3D Effects នៅ​ក្នុង​កម្មវិធី Adobe Photoshop?


ពេល​ដែល​អ្នក​មើល​នូវ​ចំណង​ជើង​អត្ថបទ អ្នក​ប្រាកដ​នឹង​និយាយ​វា​មិន​អាច​ទៅ​រួច​ទេ។ ចូរ​អនុវត្ត​ជាមួយ​យើង​ខ្ញុំ​ដើម្បី​អាច​បង្កើត 3D Effects បាន។
1
ជំហាន​ទី​មួយ​
បង្កើត​ Document មួយ​ដែល​មាន​ទំហំ 2000px X 2000px ជា​ប្រភេទ RGB color mode។ មើល​រូប៖
2
ជំហាន​ទីពីរ
ជ្រើសរើស​ឧបករណ៍​ដែល​មាន​ឈ្មោះ​ថា “Horizontal Type Tool (T)” ហើយ​សរសេរ​អក្សរ “3D TYPE” និង​ជ្រើសរើស​ប្រភេទ​អក្សរ ( Font Name “Showcard Gothic font ” ) ។ មើល​រូប៖
3
ជំហាន​ទី​បី
Duplicate Layer នោះ​ដោយ​ប្រើ (Ctrl+J)។ បន្ទាប់​មក​ទៀត​ចូរ​បម្លែង​អក្សរ​ ដោយ​ right-click ហើយ​យក​ពាក្យ Rasterize Type តែ​មុន​នឹង​ធ្វើ​ការ​បម្លែង​ចូរ​អ្នក​ផ្លាស់​ប្ដូរ​ពណ៌​អក្សរ​ជាមុន​សិន។ មើល​រូប៖
4
ជំហាន​ទី​បួន
ឈរ​លើ​ Layer ដែល​បាន​ធ្វើ​ Rasterize Type ហើយ​ចុច​ Ctrl + T នឹង​ធ្វើ​ការ​កំណត់​តម្លៃ V=99.5%, H=99.5% រួច​ចុច​ Enter ដើម្បី​ចាកចេញ។ មើល​រូប៖
5ជំហាន​ទី​ប្រាំ
បន្ទាប់​មក​ Duplicate Layer ដែល​បាន​ធ្វើការ Rasterize Type នឹង​ចាប់​ផ្ដើម​អនុវត្ត​ដូច​ជំហាន​ទី​បួន​ទៀត។ មើល​រូប៖
6
ជំហាន​ទី​ប្រាំមួយ
អនុវត្ត​នូវ​ជំហាន​ទី​ប្រាំ​រហូត​អ្នក​មើល​ឃើញ​ថា​វា​សមល្មមនឹង​អ្វី​ដែល​អ្នក​ចង់​បាន។
7
ជំហាន​ទី​ប្រាំពីរ
Select Layers ទាំង​អស់​បញ្ចូល​ជា Layer តែមួយ​ដោយ​ចុច Ctrl + E (លើក​លែង​ Layer អក្សរ)។ ចុច​ “fx” ដែល​ស្ថិត​នៅ​លើ Layers palette ហើយ​ Select “Blending Options”។ មើល​រូប៖
8
9
ជំហាន​ទី​ប្រាំបី
ឈរ​លើ​ Layer អក្សរ​ដែល​នៅ​ខាង​លើ​រួច​ដាក់​ Blending Setting ដូច​រូប​៖
9
10
ជា​ចុង​បញ្ចប់​អ្នក​នឹង​ទទួល​បាន 3D Effect មួយ​ជា​ទី​គាប់​ចិត្ត។

0 comments:

Post a Comment