Monday, February 25, 2013
Sunday, February 24, 2013
Ms. PowerPoint 2010 ជាភាសាខ្មែរ
Microsoft Office 2010 ដែលជាភាសាខ្មែរ ត្រូវបានខ្ងុំបាទបកប្រែ និងរៀបចំជាសៀវភៅសំរាប់
ចែករំលែកជួនដល់បងប្អូន និង ប្រិយមិត្ត ដែលបានចូលមកទស្សនា ក្នុង អាយធីខ្មែរ ៩ ដតណេត និង សម្រាប់ចែករំលែកដល់កូនខ្មែរ ។ ហើយដើម្បើសម្រួល ក្នុងការសម្រួលធើ្វការបងពីបទបង្ហាញ និងដល់និស្សិតពេលឡើង ការពារប្រធានបទរបស់ខ្លួន...... ៕
លក្ខណៈពិសេស ៖-ទំហំ ៖ 6.6 MB
-ប្រភេទ ៖ PDF
- រៀបរៀងដោយ ៖ លី ឆៃណាក់ និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច
- ទាញយកទីនេះ
Thursday, February 21, 2013
សៀវភៅ VB.net សំរាប់សរសេកម្មវិធី
កម្មវិធី VB.net ត្រូវបានគេប្រើវាដើម្បើ សរសេរកម្មវិធី
ហើយគេអាចប្រើវាដើម្បើសរសេរ ទៅជា គម្រោងដើម្បើគ្រប់គ្រងអ្វីមួយ
ដូចជាគ្រប់គ្រងទិន្នន័យនៅតាម បណ្ណាល័យ នៅ តាមសាលា និង តាម ភោជនីយដ្ឋាន
......... ។
សៀវភៅភាសាខ្មែរ PHP សិក្សាការ Design websit
សៀវភៅភាសាខ្មែរ PHP ជាកាសិក្សាផ្នែក website យ៉ាងសំខាន់មួយ
ដែលគេពេញនិយមប្រ់ប្រាស់ ជាងគេ ហើយវាមានលទ្ធភាជខ្ពស់សម្រាប់ រចនាគេហទំព័រ ។
លក្ខណៈពិសេស៖
-សៀវភៅនេះជា ៖ ភាសារខ្មែរ
-ប្រភេទឯកសារ ៖ PDF
- ទំហំ 1.19 Mb
សៀវភៅ Auto Cate ជាភាសាខ្មែរ
សៀវភៅ Auto Cate ជាភាសាខ្មែរ អ្នកក៍បានដឹងហើយថាកម្មវិធី Ato Cate
គេប្រើវាដើម្បើធ្វើអ្វី គឺគេប្រើវាដើម្បើ រចនាប្លង់ ។
វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកដែលសិក្សាផ្នែក ដែល ទាក់ទងនឹងផ្នែក
បច្ចេកវិទ្យា ដូចជាផ្នែក ពត៍មានវិទ្យា ជាពិសេស ផ្នែក វិស្វករសំណង់សីវិល ។
លក្ខណៈពិសេស ៖
- ភាសា ៖ ជាភាសាខ្មែរ
- ប្រភេទឯកសារ ៖ PDF
- ទំហំឯកសារ ៖ 2.57 MB
Tuesday, February 19, 2013
សៀវភៅរៀនជុសជុលដោយខ្លួនឯង ( PC ) ជាភាសាខ្មែរ
រាល់ថ្ងៃបច្ចេកវិទ្យាកាន់តែរីកចម្រើន ហើយអ្នកប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាក៍មានកាន់តែច្រើន ហើយដែរ ជាពិសេសគឺប្រើប្រាស់កុំព្យូទ័រ ។ កាលដែលអ្នកប្រើប្រាស់អ្នកតែង តែ មានជួបប្រទះ នឹងបញ្ហាខ្លះ ដូចជា នៅពេលដែល អ្នកប្រើ វាទៅ វាមានបញ្ហាដូចជា Eroor ហើយ គាំងជាដើម ។
ថ្ងៃនេះខ្ញុំសុំ នាំមកជូនអ្នកនូវ សៀវភៅ កុំព្យូទ័រមួយ ក្បាល ដែលជាភាសាខ្មែរ ហើយអ្នកអាចសិក្សា វាដោយខ្លួនឯង ដោយមិន ចាំបាច់ ចំណាយថវិកាអ្វីទេ អ្នកគ្រាន់តែចំណាយពេលវេលាដ៍ មាន តម្លៃរបស់អ្នកមកសិក្សាស្វែងយល់វាតែប៉ុណ្ណោះ ។ ហើយខ្ញុំសង្ឃឹមថា អ្នកអាចស្វែងយល់ បានកាន់តែច្បាស់ជាមួយ នឹង ការជួសជុល ហើយជាពិសេសមិនសូវចាំបាច់ចំណាយថវិកាផ្ទាល់ ខ្លួន ដើម្បើយកទៅអោយ គេជួសជុលអោយ ហើយក៍មិនធ្វើអោយអ្នក ខាតបង់ពេលវេលាផងដែរ នៅពេលដែលវាមាន បញ្ហាបន្តិចបន្តួចយើងអាចដោះស្រាយខ្លួនឯងបាន ។
បើអ្នកចង់ដឹងច្បាស់សូមអ្នកដោនឡូតយក សៀវភៅនេះ ទៅសិក្សាដោយ ខ្លួនឯង ៕

ភាសា ៖ ខ្មែរ
ប្រភេទ ៖ PDF
ទហំ ៖ 1.09 MB
Microsoft Access 2007 ( ជាភាសាខ្មែរ )
ដែលតែងតែចូលមកទស្សនា នៅ ក្នុង អាយធី ខ្មែរ ៩ ។
ហើយសៀវភៅនេះ បានរៀបចំឡើងដើម្បីជួយសំរួលដល់បងប្អូនក្នុង និងសំរួលដល់ការសិក្សា
របស់អ្នកដែលសិក្សាលើមហាវិទ្យាល័យ បច្ចេកវិទ្យាពត៍មានវិទ្យា ហើយផ្នែក IT ។
ពត៌មានលំអិតសម្រាប់ទាញយក ៖
-ទំហំ ៖ 9.2 Mb
- ប្រភេទ ៖ PDF
-រៀបចំដោយ : លី ឆៃណាក់
រៀនសរសេរកម្មវិធីកុំព្យូទ័រដោយប្រើភាសា Python រៀបរៀងដោយលោក កែវ សុខា (កំណែ 3.1)
សួស្ដី នេះជាសៀវភៅសិក្សាភាសាសរសេរកម្មវិធី Python (ផាយថុន) កំណែទី 3.1។ Python គឺជាភាសាមួយដែលស្រួលរៀនជាងគេ ព្រោះវាមានលក្ខណៈដ៏សាមញ្ញបំផុត។ ដើម្បីអាចសរសេរកម្មវិធីជាភាសា Python បាន យើងចាំបាច់ត្រូវតែទាញយកផ្នែកទន់ Python កំណែចុងក្រោមថ្មីមួយពីគេហទំព័រ www.python.org ។
នៅក្នុងជីវភាពរស់នៅរបស់យើងសព្វថ្ងៃ យើងតែងឮគេនិយាយពីកម្មវិធីផ្សេងៗមានដូចជាកម្មវិធីបុណ្យ កម្មវិធីអភិវឌ្ឍន៍ កម្មវិធីទូរទស្សន៍ជាដើម។ តើពាក្យថា "កម្មវិធី" នោះមានន័យដូចម្ដេចដែរ? >>> បើយើងលើកយកកម្មវិធីបុណ្យមកពិនិត្យមើលយើងនឹងឃើញថា កម្មវិធីបុណ្យគឺជាអត្ថបទរៀបរាប់អំពីការធ្វើពិធីផ្សេងៗ ដែលត្រូវធ្វើឡើងតាំងពីពេលចាប់ផ្ដើមបុណ្យ រហូតដល់ពេលចប់បុណ្យក្នុងគោលបំណងប្រារព្ធពិធីបុណ្យទាំងមូល។ ដូចនេះកម្មវិធីបុណ្យគឺជាការរៀបចំការងារដែលត្រូវធ្វើតាមលំដាប់ លំដោយ ធ្វើពិធីបុណ្យទាំងមូល។
មួយវិញទៀតបើសិនជាយើងមកកម្មវិធីអភិវឌ្ឍន៍មកពិនិត្យមើលវិញម្ដង យើងនឹងឃើញថា កម្មវិធីអភិវឌ្ឍន៍គឺជាអត្ថបទរៀបរាប់ពីការងារទាំងឡាយណាដែលត្រូវ ធ្វើតាមលំដាប់លំដោយនៅក្នុងរយៈពេលមានកម្រិតណាមួយ ដើម្បីកាត់បន្ថយភាពក្រីក្រ។
ចំណែកឯកម្មវិធីទូរទស្សន៍វិញ វាគឺជាអត្ថបទរៀបរាប់ពីការបញ្ចាំងនាទីផ្សេងៗសម្រាប់របៈពេលពេញមួយថ្ងៃ។
សរុបមក ទាំងកម្មវិធីបុណ្យ ទាំងកម្មវិធីអភិវឌ្ឍន៍ ទាំងកម្មវិធីទូរទស្សន៍ គឺសុទ្ធតែស្ដែងចេញពីការងារដែលត្រូវធ្វើតាមលំដាប់លំដោយក្នុង រយៈពេលមានកម្រិតណាមួយដើម្បីដោះស្រាយបញ្ហាមួយចំនួន។
ចំពោះកម្មវិធីកុំព្យូទ័រវិញក៏មានលក្ខណៈស្រដៀងនឹងកម្មវិធីទាំងអស់ ខាងលើដែរ ពោលគឺវាក៏ជាអត្ថបទរៀបរាប់ពីការងារមួយចំនួន ដែលតម្រូវឲ្យកុំព្យូទ័រយកទៅធ្វើក្នុងគោលបំណងដោះស្រាយបញ្ហាមួយ ចំនួនដែរ។ តែដោយហេតុថា កុំព្យូទ័រអាចធ្វើការងារច្រើនមានចំនួនរាប់ម៉ឺនសែនតែក្នុងរយៈ ពេលតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ដូចនេះការងារទាំងអស់នៅក្នុងកម្មវិធីកុំព្យូទ័រ មិនទាមទារឲ្យមានរយៈពេលកំណត់ឡើយ។ បច្ចុប្បន្ននេះ កុំព្យូទ័រទំនើបៗអាចធ្វើការងារចំនួនរាប់លានតែក្នុងមួយវិនាទីតែ ប៉ុណ្ណោះ។
និយាយឲ្យខ្លី នៅពេលណាដែលយើងសរសេររៀបរាប់ពីការងារមួយចំនួនតម្រូវឲ្យ កុំព្យូទ័រធ្វើតាមលំដាប់លំដោយក្នុងគោលបំណងដោះស្រាយបញ្ហាណាមួយ គឺនៅពេលនោះហើយដែលយើងសរសេរកម្មវិធីកុំព្យូទ័រ។
ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : រៀនសរសេរកម្មវិធីកុំព្យូទ័រដោយប្រើភាសា Python
- រៀបរៀងដោយ : លោក កែវ សុខា (កំណែ 3.1)
- ទំហំឯកសារ : 2.30 MB, ប្រភេទ : PDF
- ទីតាំងទាញយក : Google Drive
Saturday, February 16, 2013
រចនារូបភាពធម្មតាទៅជារូបភាពដែលមានរបួស
សូមស្វាគមន៍មកកាន់ទំព័ររចនាជាថ្មីម្ដងទៀត។ លោកអ្នកពិតជាធ្លាប់ឃើញការ Make up នៅក្នុងភាពយន្ដឲ្យតួសម្ដែងមានរបួសហើយមែនទេ? ចង់ដឹងដែរទេថា Adobe Photoshop អាចធ្វើបានដូចគ្នា? អញ្ចឹងសូមចូលរួមអនុវត្តជាមួយគ្នាដើម្បីទទួលបានរូបភាពមួយដែលអ្នកមើលទៅដូចជារូបភាពរបួសពិតៗ។
ជំហានទីមួយ
បើកកម្មវិធី Adobe Photoshop ហើយបើករូបសម្រាប់យកមករចនា។
ជំហានទីពីរ
ប្រើឧបករណ៍មួយដែលមានឈ្មោះថា Lasso Tool មកគូសនៅលើចិញ្ចើម។ មើលរូប៖
ជំហានទីបី
រួចមកចូរបង្កើត New Layer ដោយចុច Ctrl + Shift + Alt + N ហើយចាក់ពណ៌ក្រហម និងផ្លាស់ Style នៅត្រង់ Blending Mode ពី Normal ជា Color Burn។ មើលរូប៖
រួចមកចូរបង្កើត New Layer ដោយចុច Ctrl + Shift + Alt + N ហើយចាក់ពណ៌ក្រហម និងផ្លាស់ Style នៅត្រង់ Blending Mode ពី Normal ជា Color Burn។ មើលរូប៖
ជំហានទីបួន
ជ្រើសរើសឧបករណ៍ដែលមានឈ្មោះថា smudge tool និងកំណត់ទំហំ។ មើលរូប៖
ជ្រើសរើសឧបករណ៍ដែលមានឈ្មោះថា smudge tool និងកំណត់ទំហំ។ មើលរូប៖
ជំហានទីប្រាំ
ជ្រើសរើសឧបករណ៍ Burn Tool នឹងកំណត់ទំហំ។ មើលរូប៖
ជំហានទីប្រាំមួយ
ដាក់ Texturizer ដោយចុចលើ Filter → Texture → Texturizer ហើយកំណត់នូវតម្លៃ។ មើលរូប៖
ជំហានទីប្រាំពីរ
អ្នកនឹងទទួលបានលទ្ធផលមួយជាទីគាប់ចិត្ត។
Friday, February 15, 2013
សៀភៅ Word + Excel ជាភាសារខ្មែរ
សៀភៅ Word + Excel ជាភាសារខ្មែរ សំរាប់អោយអ្នកសិក្សាលើផ្នែក រដ្ឋបាល ។ ហើយសៀវភៅនេះអាចជួយអោយអ្នកអាច វាយអត្ថបទផ្សេងៗ ធ្វើជា ក្របសៀវភៅ គណនា ហើយ វាមានលទ្ធភាពជាច្រើនទៀតសម្រាប់ជួយដល់អ្នក បើអ្នកចង់ដឹងច្បាស់អ្នកអាចទាញយកទៅសិក្សាដោយខ្លួនឯងបាន ។
សៀវភៅ HTML ជាភាសារខ្មែរ
ជាសៀវភៅមួយដែលជួយណែរនាំអោយយើងអាចធ្វើការរចនាគេហទំព័របាន ហើយវាជាគ្រឺះក្នុងការសិក្សាភាសា INterner ។
លក្ខណៈពិសេស ៖
-មានទំហំ 1.9 MB
-ជាភាសារខ្មែរ
សៀវភៅ CSS ជាភាសារខ្មែរ
សៀវភៅនេះអាចជាមូលដ្ឋានសម្រាប់អ្នកសិក្សា CSS ដំបូង។ ដូចនេះអ្នកអាចទាញយកសៀវភៅនេះយកមកសិក្សាដោយខ្លួននឯងដើម្បី ក្លាយទៅជា អ្នក Design Website ដ៏ពូកែ។ សម្រាប់សៀវភៅនេះអ្នកអាចទាញយកបានដោយឥតគិតថ្លៃ។
លក្ខណៈពិសេស៖
- ឈ្មោះសៀវភៅ ៖ Cascading Style Sheet ( CSS )
- ទំហំ៖ 1.4 MB
- ជាភាសាខ្មែរ
- អមដោយរូបភាព
សៀវភៅភាសា JavaScript ! ជាភាសាខ្មែរ
JavaScript គឺជាclient site script មួយសម្រាប់គេហទំព័រ គឺវាមិនត្រូវការ Server ដើម្បីធ្វើការ Compile កូដរបស់វានោះទេ វាអាចដំណើរការលើ Browser តែម្តង។ JavaScript គឺជាភាសាដ៏មានប្រជាប្រិយភាពមួយនៅលើប្រព័ន្ធអ៊ិនធ័រណិត និង វាដំណើរការនៅលើ browsers ជាច្រើនដូចជា Internet explorer, Firefox, Chrome, Opera, Safari និង browsers ជាច្រើន ផ្សេងទៀត។
មានគេហទំព័ររាប់លាន បានប្រើភាសា JavaScript ដើម្បីបន្ថែមធ្វើឲ្យគេហទំព័រមានភាពទាក់ទាញ ពីសំណាក់អ្នកទស្សនា។ ក្នុងការងារដែលគេតែងតែប្រើវាច្រើនជាងគេនោះ គឺ ប្រើដើម្បីដាក់លក្ខខ័ណ្ឌ ទៅលើការបញ្ជូលទិន្នន័យនៅលើ Form និង ចាប់យកឈ្មោះ Browser ដែលអ្នកទស្សនាកំពុងតែប្រើ។ បើលោកអ្នកមានចំណាប់អារម្មណ៍ចំពោះវា សូមធ្វើការទាញយក នូវសៀវភៅ របស់វាទៅធ្វើការសិក្សា តាមផ្នែកនីមួយៗ ដែលមាននៅខាងក្រោមនេះ ៖
ភាសា ៖ ខ្មែរ
ប្រភេទឯកសារ: PDF
តម្លៃ ៖ មិនគិតថ្លៃ
ប្រភេទឯកសារ: PDF
តម្លៃ ៖ មិនគិតថ្លៃ
ទាញយក ៖ ទីនេះ
ផ្ញើរឯកសារមានទំហំធំតាមអ៊ិនធឺណិតដោយឥតគិតថ្លៃ
មាន ក្រុមហ៊ុនផ្តល់សេវាកម្មសារអេឡិចត្រូនិក(Email)ជាច្រើនដូចជា Google Yahoo Hotmailដែលអនុញ្ញាតិអោយអ្នកធ្វើការផ្ញើសារ ឬក៏ឯកសារអោយគ្នាទៅវិញទៅមកដោយឥតគិតថ្លៃ។ ប៉ុន្តែការផ្ញើរឯកសារតាមសេវាកម្មរបស់ក្រុមហ៊ុនទាំងនេះ អ្នកមិនអាចផ្ញើរបានឯកសារដែលមានទំហំធំៗនោះទេ។ ភាគច្រើនក្រុមហ៊ុនទាំងនោះ អនុញ្ញាត្តិអោយអ្នកផ្ញើរបានឯកសារទំហំធំបំផុតគឺត្រឹម១០០ MB ប៉ុណ្ណោះ។ ចុះបើអ្នកចង់ផ្ញើរឯកសារទំហំធំជាងនេះដូចជា ១GB ឬក៏ ២GB នោះ តើអ្នកត្រូវធ្វើយ៉ាងណា?
គ្មានបញ្ហាទេ! អ្នកអាចផ្ញើរឯកសារដែលមានទំហំធំបែបនេះបានយ៉ាងងាយស្រួលបំផុត។ ជាមួយនឹងSizablesend អ្នកមិនបាច់ព្រួយបារម្ភក្នុងការផ្ញើរឯកសារដែលមានទំហំធំទៀតនោះ ទេ។ គេហទំព័រនេះអនុញ្ញាត្តិអោយអ្នកធ្វើការផ្ញើរឯកសារគ្រប់ប្រភេទទាំង អស់ដែលមានទំហំរហូតដល់ទៅ២GB។ មិនតែប៉ុណ្ណោះ Sizablesend ផ្តល់សេវាកម្មនេះដោយឥតគិតថ្លៃ គិតសេនអ្វីទាំងអស់។
តើធ្វើយ៉ាងម៉េចទៅដើម្បីផ្ញើរឯកសារតាមSizablesend?
- ចូលទៅកាន់គេហទំព័រ www.sizablesend.com
-បំពេញអាស័យដ្ឋានអ៊ីម៉ែល របស់អ្នកនៅក្នុងប្រអប់ Email និង អ៊ីម៉ែលរបស់មនុស្សដែលចង់ផ្ញើរឯកសារទៅអោយនៅក្នុងប្រអប់ Recipient’s Email។
-ចុចលើ Select Files ហើយជ្រើសរើសឯកសារដែលអ្នកចង់ធ្វើការផ្ញើរ
- បន្ទាប់ពីបានជ្រើសរើសហើយ អ្នកត្រូវធ្វើការរង់ចាំរហូតដល់វាធ្វើការUpload ចប់សព្វគ្រប់(រយៈពេលគឺអាស្រ័យទៅទំហំឯកសាររបស់អ្នក)។

- បន្ទាប់ពីបានធ្វើការUpload ហើយ វានឹងធ្វើការផ្ញើរឯកសារទៅកាន់មិត្តភក្តិរបស់អ្នកដោយស្វ័យប្រវត្តិ។
Apple បង្ហាញ MacBooks ល្បឿនលឿនជាងគេ និង ថោកជាងមុន ជាលើកដំបូង ខណៈ ការលក់ PC ធ្លាក់ចុះ
ក្រុមហ៊ុន Apple Inc.បានបង្ហាញវើហ្សិន នៃកុំព្យូទ័រទំនើបមធ្យម ម៉ាក MacBook បន្ថែមទៀត ជាមួយ processors ល្បឿនលឿនជាងមុន ខណៈក្រុមហ៊ុនធ្វើការគិតគូរ តម្លៃលក់ឲ្យបានត្រឹម ត្រូវបំផុត ដើម្បីប្រកួតប្រជែង នឹងការលក់កុំព្យូទ័រ យូដៃដទៃក្នុងទីផ្សារ។
តំណាងក្រុមហ៊ុនApple បាននិយាយនៅក្នុង សេចក្តីថ្លែការណ៍ថា កុំព្យូទ័រម៉ាកយូដៃ MacBook Proទំហំ១៣អ៊ីញ ជាមួយបច្ចេកវិទ្យា អេក្រង់ retina display មានresolution បង្ហាញរូបភាព កម្រិតខ្ពស់ និងមានទំហំរក្សាទិន្នន័យ 128 GB បានចេញលក់នៅថ្ងៃទី ១៤ខែកុម្ភៈ នេះហើយ នៅក្នុង Apple Online Storeក្នុងតម្លៃ ១.៤៩៩ដុល្លារ ។ ចំណែកម៉ូដែល ជាមួយprocessor ល្បឿន 2.6GHz និងទំហំរក្សាទិន្នន័យ 256 GB នឹងលក់ក្នុងតម្លៃ ១.៦៩៩ដុល្លារដូចតម្លៃ ដែលក្រុមហ៊ុនApple បានប្រកាសកាលពី ខែតុលាកន្លងទៅ សម្រាប់ម៉ូដែល ដែលមានម៉ាស៊ីន ល្បឿនយឺតជាងនេះ និងមានអង្គចង់ចាំបានតែ ពាក់កណ្តាលម៉ូដែល នេះប៉ុណ្ណោះ។
ការចេញលក់កុំព្យូទ័រ ទូទាំងពិភពលោក បានធ្លាក់ចុះ ៣,២ភាគរយកាលពីឆ្នាំ ២០១២ បន្ទាប់ពី កើនបាន ១,៧ភាគរយកាលពីឆ្នាំ ២០១១ ខណៈ អតិថិជននិងអ្នកទទួល លក់បន្តជាច្រើន បាន ផ្លាស់ប្តូរទៅTablet និងស្មាតហ្វូន នេះបើយោង តាមរបាយការណ៍ របស់ស្ថាប័នប្រតិបត្តិការ ស្រាវជ្រាវទីផ្សារអន្តរជាតិIDC។ ត្រកូលកុំព្យូទ័រយូដៃ MacBook ចុងក្រោយបង្អស់ របស់ ក្រុមហ៊ុន Appleគឺជាផ្នែកមួយដែល ធ្វើឲ្យការផ្លាស់ប្តូរការ ផលិតកុំព្យូទ័រ កាន់តែស្តើង និង តូចជាងមុន ដោយគ្មានការ ខាតបង់អ្វីនោះទេ។ ក្រុមហ៊ុនក៏បាននិយាយថា ខ្លួននឹងលក់ កុំព្យូទ័រ MacBook Air ជាមួយទំហំរក្សាទិន្នន័យ 256 GBផងដែរ ក្នុងតម្លៃ ១៣៩៩ដុល្លារ ដែលបញ្ចុះតម្លៃ ១០០ដុល្លារ ដូចដែលក្រុមហ៊ុនធ្លាប់ បានប្រកាសនៅខែ មិថុនាកន្លងទៅនេះ។
គួរបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះតិចជាង ១ភាគរយ ស្មើនឹង ៤៦៧,០១ ដុល្លារ១ហ៊ុន នៅពេលបិទអាជីវកម្មផ្សារហ៊ុន នៅក្នុងទីក្រុងញូវយ៉ក ដែល ធ្វើឲ្យតម្លៃហ៊ុនបាន ធ្លាក់ចុះ ១២ភាគរយហើយ មកដល់ឆ្នាំ ២០១៣នេះ ។

Windows 8 Transformation Pack 5.0 Full
Microsoft has launched Window 8 recently. But some old computers doesn't contain minimum system requirement to install Windows 8. So today I'm going to give you a Free Windows 8 transformation pack.
We can transform our Windows 7 , Vista or XP to Windows 8 by using Windows 8 transformation pack. This free transformation pack will change our Windows user interface to Windows 8.
Windows 8 Transformation Pack 5.0 allows to change the below mentioned things to Windows 8 user interface.
Boot Screen
Login Screen
Task Bar
Themes
Wallpapers
Icon
Sounds
Fonts, Etc .....
Click here to Download Windows 8 Transformation Pack Latest Version
Transform your Windows user interface to Windows 8 & Enjoy !!! :)
Subscribe to:
Posts (Atom)