លោកអ្នកប្រាកដជាដឹងហើយថា Torrent គឺវែបសាយដ៏ពេញនិយមដែលផ្ទុកទៅដោយឯកសារជាច្រើនដូចជា កម្មវិធីកុំព្យូទ័រ ហ្គេមកុំព្យូទ័រ វីដេអូ. ជាដើម ប៉ុន្តែការទាញយកឯកសារពី Torrent គឺ វាទាមទារឲ្យមានកម្មវិធីជំនួយគឺ Torrent Download Clients ដូចជា Bit Torrent និង Utorrent ។ល។
Torrent គឺជាកម្មវិធីសម្រាប់ទាញយក និង Upload ឯកសារបានលឿនពីអ្នកប្រើប្រាស់មួយទៅអ្នកប្រើប្រាស់ផ្សេងទៀត ( Peer-to-peer ) តាមអ៊ីនធឺណិត។ ដំណើរការរបស់ Torrent គឺសម្រាប់អ្នកចូលរួមប្រើកម្មវិធីបញ្ជូន(Upload) និងទទួលឯកសារ (Download) ពីកុំព្យូទ័រផ្សេងៗទៀតដោយប្រើប្រាស់កម្មវិធី Torrent client ។កម្មវិធីទាំងអស់នោះនឹងបើកឯកសារ .Torrent ហើយភ្ជាប់ទៅកាន់អ្នកប្រើប្រាស់ដទៃទៀតដែលប្រើ Torrent ដើម្បីទាញយកឯកសារពីពួកគេទៅតាមទិន្នន័យដែលផ្ទុកក្នុង ឯកសារ .Torrent ដែលអ្នកបានបើក ។ ដូចនេះអ្នកអាចប្រើកម្មវិធីនេះសម្រាប់ទាញយកឯកសារធំៗ ដូចជាវីដេអូ ចម្រៀង ដោយ Download តាមរយៈ Torrent file ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញចំណុចសំខាន់ខ្លះៗនៅ ក្នុងកម្មវិធី Torrent ដូចខាងក្រោម ៖
តើ Seed គឺជាអ្វីនៅក្នុងកម្មវិធី Torrent ?
Seed គឺជាចំនួនកុំព្យូទ័ររបស់នរណាម្នាក់ ( Peer ) ដែលមានទិន្នន័យ Torrent គ្រប់គ្រាន់សម្រាប់ចម្លង ហើយនៅតែដំណើរការផ្ដល់ទិន្នន័យនៅលើបណ្ដាញ Network របស់ Torrent ។ ដូចនេះចំនួន Seed កាន់តែច្រើនគឺកាន់តែល្អសម្រាប់ទាញយកឯកសារពី Torrent បានច្រើន ។តើ Peer គឺជាអ្វីនៅក្នុង Torrent ?
Peer គឺជាចំនួនអ្នកប្រើប្រាស់កុំព្យូទ័រផ្សេងទៀតដែលទាញយកឯកសារដោយ ប្រើប្រាស់កម្មវិធី Torrent ហើយដែលអ្នកភ្ជាប់ទៅកាន់ពួកគេនិងផ្លាស់ប្ដូរបញ្ជូនទិន្នន័យទៅ វិញទៅមក ។ ហើយជាធម្មតា Peer មួយមិនមានទិន្នន័យ Torrent ពេញលេញទេ គ្រាន់តែមានផ្នែកខ្លះ ៗ ប៉ុណ្ណោះ ។ តែយ៉ាងណា Peer ក៏អាចបញ្ជូនទិន្នន័យបានខ្លះផងដែរ ។តើ leech គឺជាអ្វី ?
Leech សំដៅទៅលើអ្នកប្រើប្រាស់កម្មវិធី Torrent ដែលកំពុងទាញយកទិន្នន័យពី Torrent ប៉ុន្តែមិនបានផ្ដល់ការUpload បានច្រើន ឬ អ្នកប្រើប្រាស់ដែលបញ្ឈប់ការចែករំលែកបន្ទាប់ពីការទាញយកទិន្នន័យ បានរួចរាល់ ។Traker គឺជាអ្វី?
Traker គឺជាម៉ាស៊ីនមេដែលឃ្លាំមើលចំនួន Seed និង Leech នៅក្នុងបណ្ដាញ Torrent ។ខាងក្រោមនេះនឹងបង្ហាញលោកអ្នកពីរបៀបមើលនូវចំនុចខាងលើ នេះដូចជាមើល Seed , Peer, Leech ដើម្បីងាយពិនិត្យមើលថា តើ File ឬឯកសារនោះនឹងអាចទាញយកបានរហ័សដែរឬទេ?
ពេលដែលមើលតាមរូបខាងលើគឺថាពេលដែលអ្នកទាញយកអ្វីមួយពី Torrent គឺអ្នកត្រូវតែមើលចំនួន Seed បើឃើញមានចំនួនកាន់តែច្រើននោះការទាញយកនឹងទទួលបានល្បឿនលឿន ។
ពេលមើលអស់ហើយសូមធ្វើការទាញយកឯកសារ Torrent សូមមើលរូបខាងក្រោម៖
ពេលធ្វើការទាញយករួចហើយ អ្នកនឹងបានឯកសារមួយដែលមានជាទម្រង់ .torrent សូមធ្វើការបើកវាជាមួយ Torrent Download Clients ដែលបានរៀបរាប់រួចមកហើយខាងលើ។
សូមដំឡើងកម្មវិធី Torrent Download Clients នៅលើកុំព្យូទ័ររបស់អ្នកហើយ ចុចបើកឯកសារដែលជា .torrent ដែលអ្នកបានទាញយករួចមកហើយនោះ សូមមើលរួបខាងក្រោមនេះ
នេះជាឯកសារដែលកំពុងតែទាញយក និងល្បឿនពេញជាទីពេញចិត្ត៖
វែបសាយមួយចំនួនដែលផ្តល់ Torrent សម្រាប់ទាញយកមានដូចជាៈ
ចែករំលែកពីប្រភព
0 comments:
Post a Comment