តើលោកអ្នកធ្លាប់កាត់ផ្ទៃក្រោយរបស់រូបភាពដោយប្រើប្រាស់
Photoshop ដែរឬទេ? លោកអ្នកអាចធ្វើវាបានតាមវិធីជាច្រើនផ្សេងៗគ្នា។
ឩទាហរណ៍ លោកអ្នកអាច select រូបភាពដែលអ្នកចង់កាត់ ដោយប្រើ selection
tool រួច apply feather បន្ទាប់មកទៀតកាត់វាចេញ រួចយកទៅ paste លើ
Layer មួយថ្មីទៀត ដែលគ្មាន Background (transparent
layer)។ ប៉ុន្តែវិធីបែបនេះពិតជាចំនាយពេលច្រើន និងធ្វើឲ្យ Layer
កាន់តែច្រើនជាហេតុនាំឲ្យ File របស់អ្នកកាន់តែធំទៀតផង។
សំបុកអាយធីសូមលើកយកវិធីសាស្ត្រដ៏ងាយស្រួល
និងរហ័សមួយផ្សេងទៀតមកបង្ហាញជូនលោកអ្នក –
ដោយប្រើប្រាស់នូវឧបករណ៍ឈ្មោះថា “Background Eraser”
នៅក្នុងកម្មវិធី Adobe Photoshop ។
ឧបករណ៍ Background Eraser ជួយលោកអ្នកក្នុងការលុបផ្ទៃក្រោយនៃរូបភាព
ដោយការចាប់យកពណ៌ដែលប្រហែលៗគ្នា ដែលប្រើចំនុចកណ្តាល (សញ្ញាបូក)
ជាសំគាល់ក្នុងការចាប់យក ។
ការប្រើប្រាស់ឧបករណ៍មួយនេះពិតជាងាយស្រួលខ្លាំងណាស់។
សូមបើករូបភាពណាមួយរបស់អ្នក ជាមួយកម្មវិធី Photoshop ឥឡូវនេះ
រួចជ្រើសយកឧបករណ៍ Background Eraser ពី toolbox ។
បន្ទាប់មកនៅក្នុង Background Eraser tool options (នៅខាងលើរូបភាព)
សូមកំណត់ត្រង់ ‘limit’ option ដាក់ថា “Find Edges” និងត្រង់ ‘tolerance’
option ដាក់ត្រឹម ២០% ហើយសូមរើសយក sampling: continuous (មើលរូប) ។
បញ្ជាក់៖ បើរក្សាទុកជា *jpg ឬ *.jpeg នោះវានឹងចេញផ្ទែក្រោយពណ៌ស ។
0 comments:
Post a Comment