#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Tuesday, July 16, 2013

របៀប​កំណត់​អោយ​ Firefox បង្ហាញ​អក្សរខ្មែរ​បានត្រឹមត្រូវ

សំរាប់​អ្នក​ទើប​រៀន​ប្រើ​កុំព្យូទ័រ និង Internet ដំបូង​ប្រាកដ​ជា​ជួប​ប្រទះ​បញ្ហា​ជាមួយ​​អក្សរ​ខ្មែរ​បង្ហាញ​មិន​ត្រឹមត្រូវ នៅ​ពេល​បើក​វ៉ែបសាយ ដោយ​សារ​យើង​មិនទាន់​បាន​កំណត់ Font ​អោយកម្មវិធី​ Firefox បង្ហាញ​ដូច​នេះ​វា​ចាប់យកFont ផ្សេងទៅវិញ។ សូមធ្វើ​ការ​កំណត់ Font ខ្មែរ​ដូច​ខាង​ក្រោម៖



-បើក​កម្មវិធី Firefox
-ចុច​លើ​ប៊ូតុង Firefox >> Options រួចចុច​លើតាប Content
-ត្រង់​កន្លែង  Default font : Khmer OS System មើល​រូប​ខាង​ក្រោម៖ 

 -រួច​ចុច​លើ​ប៊ូតុង Advaced... កំណត់​ដូច​​ខាង​ក្រោម៖
++Fonts for : Khmer
++Serif : Khmer OS System
++Sans-serif :  Khmer OS System
++Monospace : Khmer OS System

++Default Character Encoding : Unicode (UTF-8)
-រួច​ចុច​ OK ជាការស្រេច។ មើល​រូប​ខាង​ក្រោម៖ 


សូម​កំណត់​ដូច​រូប​នេះជាការស្រេច

0 comments:

Post a Comment