#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Sunday, June 16, 2013

សង្គ្រោះ​ឯកសារ Recovery ដោយប្រើកម្មវីធី Pandora


 
អ្នក ​ប្រើប្រាស់​កុំព្យូទ័រ​មួយ​ចំនួន ​ជាទូទៅ​តែង​រៀបចំ​ឯកសារ​របស់​ខ្លួន​នៅ​ក្នុង HardDisk ឬ​ប្រភេទ Removable ផ្សេងៗ ព្រោះ​ទំហំ​ផ្ទុក​ទិន្នន័យ​នៅ​លើ​នោះ​តែង​មាន​កំណត់។ ទន្ទឹម​​នឹង​ការ​លុប​នោះ ក៏​មាន​ពេល​ខ្លះ​ច្រលំដៃ ឬ​​បណ្ដាល​មក​ពី​ Storage Device ទាំង​នោះ​ ត្រូវ​បាន​រាត​ត្បាត​ដោយ​មេរោគ​ ទើប​ធ្វើ​ឱ្យ​គេ​បង្ខំ​ចិត្ត​រហូត​ត្រូវ Format ក៏​ថា​បាន។ ចុះ​ប្រសិន​ចង់​រក​មក​វិញ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ?
 ​កម្មវិធី​ឯកទេស​ខាង​សង្គ្រោះ​ឯកសារ​ឈ្មោះ​ថា Pandora Recovery មក​បង្ហាញ​ជួន​ពី​របៀប​ប្រើ​ដល់​ប្រិយមិត្ត​បាន​ដឹង។ Pandora Recovery មាន​សមត្ថភាព​អាច​សង្គ្រោះ​ឯកសារ​ដែល​អ្នក​បាន​លុប​ចេញ​ពី Storage Device ដែល​មាន File System ជា NTFS និង Fat ពោល​គឺ​ស្កេន​បាន​ទាំង Internal HardDisk ព្រម​ទាំង Removable Device (USB, External HardDisk) ផ្សេង​ទៀត​បាន។ ចង់​ដឹង​សមត្ថភាព​ Pandora មាន​ប្រសិទ្ធិភាព​កម្រិតណា​ សូម​តាមដាន​និង​អនុវត្ត​ទាំង​អស់​គ្នា​តាម​ជំហាន​ខាង​ក្រោម៖
1) ដំបូង​ត្រូវ​មាន​កម្មវិធី Pandora Recovery នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ជា​មុន​សិន តែ​បើ​ពុំ​ទាន់​មាន​សូម​ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក​ដែល​មាន​ទំហំ 3.11MB Version 2.21។
2) ដំឡើង Pandora Recovery ដោយ double click លើ file ដែល​បាន download រួច​នេះ។ បន្ទាប់​មក​លើ​ប៊ូតុង Next → I Agree → Next → រួច​ហើយ​ចុច​លើ​ប៊ូតុង Finish ជា​ការ​ស្រេច។
a
a
a 
3) ក្រោយ​ពី​ដំឡើង​រួច​រាល់ បើក​ចូល​ទៅ Pandora Recovery រួច​ហើយ​ចូល​ទៅ Surface Scan ដូច​រូប​ខាង​ក្រោម៖
a 
នៅ​ប្រអប់​ខាង​លើ អ្នក​នឹង​បាន​ឃើញ​ប្រភេទ​ឯកសារ​ដែល​អ្នក​ចង់​សង្គ្រោះ​មាន​ដូច​ជា៖
All Supported Type៖ ធីក​យក​ត្រង់​នេះ មាន​ន័យ​ថា​សង្គ្រោះ​គ្រប់​ប្រភេទ​ឯកសារ​ទាំង​អស់
Archived Files៖ ជា​ប្រភេទ​ឯកសារ *.zip
Images & Photo៖ ស្គាល់​បាន​ឯកសារ​ដូច​ជា (*.BMP, *.DNG, *.GIF, *.JPG, *.PNG, *.PSD, *.TIF)
Microsoft Office Documents៖ សង្គ្រោះ​បាន​ដូច​ជា (*.DOC, *.DOCX, *.OST, *.PPT, *.PTTX, *.PST, *.XLS, *.XLSX)
Music & Sounds៖ ជា​ប្រភេទ *.MP3
Other៖ មាន​ប្រភេទ *.MOV និង *.PDF
a
a 
4) ឥឡូវ​នេះ​សាកល្បង​សង្គ្រោះ​ឯកសារ Music & Sound ដោយ​ធីក​តែ​លើ​ចំណុច​នេះ​មួយ​ប៉ុណ្ណោះ។ បន្ទាប់​មក​សូម​កំណត់​ទីតាំង​ដែល​ចង់ recovery នៅ​ត្រង់​ចំណុច “Scan this disc drive” ថា​តើ​សង្គ្រោះ​ចេញ​ពី Drive C ឬ Drive D ឬ​ក្រៅ​ពី​នេះ។ រួច​ហើយ​ចុច​លើ​ប៊ូតុង Start Disk Surface Scan។ រង់​ចាំ​មើល​ដំណើរការ​ស្កេន នោះ​អ្នក​នឹង​ឃើញ​ឯកសារ​ចាស់​ដែល​បាន​លុប​ចោល​ពី​ពេល​មុន។
ក្រៅ​ពី Pandora Recovery ក៏​នៅ​មាន​កម្មវិធី​ល្អៗ​ជា​ច្រើន​ទៀត​ដែល​មាន​សមត្ថភាព​ដូច​គ្នា​នេះ​ដែរ ដូច​ជា៖ Recuva, Power Recovery, NTFS Recovery ជា​ដើម។

0 comments:

Post a Comment