1. HTTP and the Internet:
HTTP (HyperText Transfer Protocol) គឺមានមុខងារក្នុងការកំនត់ពីរបៀបដែល Web Page ត្រូវធ្វើការ Transferទៅកាន់ Internet ។ វាគឺជា Method មួយដែលត្រូវបានប្រើប្រាស់ ក្នុងការបញ្ចូនព័ត៌មានទៅកាន់ World Wide Web ។គោលបំនងសំខាន់របស់វាគឺធ្វើការផ្តល់ផ្លូវ ក្នុងការ Publish និង Retrieve HTML pages ។
World Wide Web Consortium (W3C) និង
Internet Engineering Task Force គឺបានសហការគ្នាក្នុងការបង្កើតនូវ HTTP នេះឡើង។ ហើយវាជា Protocolមួយក្នុងការ Connect ទៅកាន់ Clients និង Servers ដើម្បីធ្វើការ Request និង Response ព័ត៌មាន។ជាទូទៅ Clientគឺតែងតែប្រើប្រាស់ Web Browser គឺត្រូវបានហៅថា User Agent រីឯ Destination Server ដែល Store ឬ Create Resources ដូចជា HTML Files, Images, គឺត្រូវបានហៅថា Origin Server ។
2. PHP, MySQL and Apache:
PHP គឺជា Programming language មួយដែលត្រូវបាន Design ដើម្បី Generate ជាមួយនឹង Web Pageដែលភ្ជាប់ទំនាក់ទំនងជាមួយនឹង Web Server ។ PHP ដំបូងគឺត្រូវបានសរសេរកាត់មកពី Personal Home Pageប៉ុន្តែមកដល់ បច្ចុប្បន្នវាត្រូវបានកំនត់ពាក្យពេញជា PHP: Hypertext Preprocessor វិញ។ PHPគឺមានដំនើការដូចគ្នាជាមួយនឹង ASP.Net របស់ Microsoft ផងដែរ។
ក្នុងនោះ MySQL គឺជា Database ប្រភេទ Open Source Family ដែល តែងតែត្រូវបានប្រើប្រាស់ជាប្រចាំជាមួយនឹងPHP។ PHP គឺជា Web Application Development ដ៏សំខាន់មួយ ប៉ុន្តែវាមិនអាច Store Information ខ្លួនឯងនោះទេ ដោយវាអោយមាន Database មួយសំរាប់ធ្វើការជាមួយវា។ MySQL គឺជា Database ដែលកំពុងតែប្រកួតប្រជែងជា មួយនឹង Database ដទៃទៀតរបស់ Microsoft គឺ SQLSever ផងដែរ។
Apache គឺជា Web Server មួយដែលមានមុខងារក្នុងការ Turn Browser request ទៅជាលទ្ធផលនៅក្នុង Web Pagesហើយ ដឹងពីរបៀបក្នុងការ Process PHP Code ។ PHP គ្រាន់តែជា Programming Language ប៉ុន្តែ នឹងមិនដំនើការអ្វីទាំងអស់ប្រសិនបើគ្មាន Apache Web Server នៅជួយ Handle ពីក្រោយនោះទេ។ ក្នុងនោះក៏មានProduct ផ្សេងទៀតក្រៅពី Apache ផងដែរ គឺ IIS (Internet Information Services) ដែលវាជា Product របស់ Microsoftហើយ មានដំនើការដូចគ្នាទៅនឹង Apache ផងដែរ។
3. Components of a PHP Application:
ដើម្បីធ្វើការ Process និងបង្កើត Dynamic Web Pages មួយបាន គឺទាមទារឲយើងយល់និង ត្រូវប្រើប្រាស់នូវTechnologies មួយចំនួន ដោយក្នុងនោះមាន 3 សំខាន់ៗគឺ:
1. Web Server
2. Server-side Programming Language
3. Database
ក្នុងនោះក៏ទាមទារនូវ Language មួយចំនួនទៀតដូចជា:
> HTML
> CSS
> JavaScript,…
4. Requesting Data From a Web Page:
> រូបភាពទីមួយនេះ បង្ហាញពីដំនើការរវាង Browser ជាមួយនឹង Static Web Page (HTML+CSS+JavaScript)
> រូបភាពទីពីរនេះ បង្ហាញពីដំនើការរវាង Browser ជាមួយនឹង Dynamic Web Page (PHP+MySQL+Apache)
5. PHP Hello World:
<!DOCTYPE html>
<html>
<body>
<?php
echo "My first PHP script!";
?>
</body>
</html>
<html>
<body>
<?php
echo "My first PHP script!";
?>
</body>
</html>
6. Practice:
1. ចូរសរសេរ PHP Code ដើម្បីបង្ហាញ Output ដូចរូបខាងក្រោម:
2. ចូរសរសេរ PHP Code ដើម្បីបង្ហាញ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចរូបខាងក្រោម:
0 comments:
Post a Comment