#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Wednesday, April 24, 2013

កម្មវិធី R-STUDIO : ស្រោចស្រង់​ឯកសារ​ដែល​បាន Format ពី​ Memory card



   តើ​លោកអ្នក​កំពុង​រក​មើល​កម្មវិធី​សង្គ្រោះ​ឯកសារ​ដែល​បាន​បាត់, លុប ឬ format ពី​មេម៉ូរី​កាត​មែន​ទែ? ភាគច្រើន​នៃ​ឯកសារ​ដែល​បាន​បាត់​គឺជា ​រូប​ថត​អនុស្សាវរីយ៍​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ វា​មិន​ល្អ​ទេ​ដែល​អ្នក​ចេះ​តែ​ដើរ​ដោត​នេះដោត​នោះ ​ជាមួយ​កុំព្យូទ័រ​អ្នក​ដទៃ​នោះ ព្រោះ​​មិន​ទុក​ចិត្ត​ថា​កុំព្យូទ័រ​ទាំងអស់​នោះ​ មាន​មេរោគ​ដែល​ចាំ​ស៊ី​ឯកសារ​ឬ​ក៏​អត់!។ Software  សម្រាប់​យក recovery នៅ​មេម៉ូរី​កាត (កាត​អង្គ​ផ្ទុក​ឯកសារ) មាន​ច្រើន​ តែ​ក្នុង​គន្លឹះ​នេះ​ខ្ញុំ​សូម​លើក​បង្ហាញ​ជាមួយ​កម្មវិធី R-STUDIO ដែល​ជា​កម្មវវិធី​គត់មុត​មួយ​ដែរ។

   R-STUDIO ជា​កម្មវិធី​របស់​ក្រុមហ៊ុន R-tools Technology Inc ដែល​ជួយ​អ្នក​សង្គ្រោះ​ឯកសារ​ដែល​បាន​លុន​ចេញ​ពី​កុំព្យូទ័រ, វា​មាន​ប្រយោជន៍​ក្នុង​ការ​រាវរក​ឯកសារ ​ដែល​បាត់​ដោយ​សារ system មាន​បញ្ហា ឬ​ក៏​បាត់​ដោយសារ​មេរោគ​បំផ្លាញ​ជាដើម។ មុខងារ​របស់ R-STUDIO មិន​ត្រឹម​តែ​អាច​ជាមួយ memory card នោះ​ទេ គឺ​គ្រប់​អង្គ​ផ្ទុក​ឯកសារ​ទាំង​អស់។

៙ របៀប Recovery ឯកសារ​លើ Memory card ដោយ​ប្រើ R-STUDIO ៚

- ដើម្បី​ចាប់​ផ្ដើម recovery បាន ​ទាល់តែ​យើង​មាន​កម្មវិធី​សិន សូម​ចុច​ទី​នេះ ដើម្បី​ទាញ​យក​កម្មវិធី R-STUDIO។
បញ្ជាក់ : កម្មវិធី​ R-STUDIO ដែល​ខ្ញុំ​ដាក់​ឲ្យ​ទាញ​យក​ក្នុង​ពេល​នេះ​គ្រាន់តែ​ជា demo (សាកល្បង) ទេ សូម​ស្វែងរក​​អា Full នៅ​តាម​គេហទំព័រ​ផ្សេងៗ​ដែល​អ្នក​ស្គាល់​ចុះ ប្លក​អាក្បាលធំ​មិន​គាំទ្រ​ឲ្យ​ប្រើ​របស់ ​ដោយ​គ្មាន​ផ្ដល់​កំរៃ​ដល់​អ្នក​បង្កើត​ឡើយ។ ចូល​ទៅ www.filestube.com ដើម្បី​ស្វែងរក។
- បន្ទាប់​ពី​ដំឡើង​រួច​រាល់​អស់​ហើយ សូម​បើក​កម្មវិធី​ឡើង នោះ​លោកអ្នក​នឹង​ឃើញ​ផ្ទាំង​កម្មវិធី​មាន​សុទ្ធតែ​អក្សរ :D។

- ដោត​ memory card ដែល​អ្នក​ចង់​សង្គ្រោះ, មើល​ទៅ​ផ្ទាំង​ខាង​ឆ្វេង​ម៉ៅ​ស្ដាំ​លើ​ឈ្មោះ​ "អង្គ​ផ្ទុក" នោះ​ដោយ​ជ្រើស​យក Scan...  ដើម្បី​ប្រតិបត្តិការ​ស្វែងរក​អ្វី​ដែល​ត្រូវ​សង្គ្រោះ​ខ្លះ។

- ដែល​ការ​ Scan នេះ​ដែរ​គឺ​ត្រូវ​ការ​ពេលវេលា​ទៅ​តាម​ទំហំ​"អង្គ​ផ្ទុក​"នោះ, បន្ទាប់​ពី Scan ចប់ នោះ​សូម​ម៉ៅ​ស្ដាំ​លើ​ពាក្យ ពណ៌​បៃតង ឬ​ ទឹក​ក្រូច ជ្រើស​យក Recover All Files... ។ តែ​បើ​លោកអ្នក​ទទួល​បាន​អក្សរ​ពណ៌​ក្រហម​វិញ​នោះ បញ្ជាក់​ថា​អង្គ​ផ្ទុក​មួយ​នោះ​មិន​អាច​សង្គ្រោះ​បាន​ទេ។ 

- បើ​សង្គ្រោះ​បាន ដល់​ជំហាន​នេះ​គ្រាន់តែ​រក​កន្លែង​ទុក ​ឯកសារ​ដែល​ត្រូវ​សង្គ្រោះ​ឲ្យ​ខុស​ពី​ memory card វិញ​ជាការស្រេច (ឧទាហរណ៍ : ដាក់​ក្នុង​កុំព្យូទ័រ C:\) ។

- ត្រូវ​រង់ចាំ​ restore ឯកសារ​បាន​ចប់​សព្វគ្រប់ នោះ​អ្នក​នឹង​ឃើញ​ឯកសារ​ដែល​បាន​បាត់​មក​វិញ។

ចំណាំ : មិន​ប្រាកដ​ថា​ឯកសារ​ដែល​មក​វិញ​គ្រប់​ចំនួន ឬ​នៅ​រក្សា​បាន​គុណភាព​ដដែល​នោះ​ទេ។ អ្វីៗ​មិន​ទៀត "​ជួន​បាន ជួន​មិន​បាន" , បើ​មិន​បាន​មាន​តែ​រក​កម្មវិធី​ផ្សេង​ទៀត​ក្រែងលោ​អាច។

0 comments:

Post a Comment