#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Friday, February 8, 2013

រៀន MS Word ដោយ​ខ្លួន​ឯង​


សៀវភៅ Microsoft Office Word 2007 on Demand នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ពិសេស សំរាប់​អ្នក​សិក្សាដំបូង ក៏​ដូច​ជា​អ្នក​ដែល​ចង់​បន្ថែម​ចំនេះ​ដឹង​ទៅ​លើ​កម្មវិធី​នេះ​។
យើង​ប្រហែល​ជាបាន​ដឹង​ខ្លះៗ​ហើយ​អំពី​ការ​រៀប​ចំ​យ៉ាង​ថ្មី​ស្រឡាង ទៅ​លើ​ឧបករណ៏​បញ្ជា​បែប​ថ្មី​ដែល​មាន​លក្ខណៈ​ទាក់​ទាញ​របស់ Word 2007 នេះ។ ភាគ​ច្រើន​នៃ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ថ្មី​នេះ​ បាន​មានមតិថា «វាមាន​ការលំបាក​ក្នុង​ការ​ប្រើ​ជាង​សេរ៊ីចាស់ទៅ​ទៀត»​។ តាមពិត​ទៅ​បើ​យើង​ព្យាយាម​ប្រើ​វា​បន្តិច នោះ​អ្នក​ប្រា​កដ​ជា​មិនចង់​ប្តូរ​មក​ប្រើ Version ចាស់​នោះ​ទេ លុះ​ត្រា​ក្នុង​ករណី​ចាំ​បាច់​។ តាមពិត​ទៅ​គឺ​វា​មាន​លក្ខណៈ​ងាយ​ស្រួល​ប្រើ​ជាង​សេរ៊ី​ចាស់​ឆ្ងាយ​ណាស់​។
អ្នក​ មិនចាំ​បាច់​អាន ​ពី​ដើម​រហូត​ទល់​ចប់​ទើប​ចេះ​នោះ​ទេ ពី​ព្រោះ​សៀវ​ភៅ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ទៅ​តាម​ការងារ​មួយៗ​ដាច់​ពី​គ្នា ដែល​អ្នក​អាច​រំលង​ទៅ​មើល​ការងារ​ណា​មួយ​ ដែល​អ្នក​គិត​ថាចំាបាច់​សំរាប់​អ្នក ដោ​យ​អាន​នូវ​មាតិការ​អត្ថបទ រឺ​ក៏​លិបិក្រម​ដែល​មាន​នៅ​ផ្នែក​បញ្ចប់​នៃ​សៀវភៅ​។
ខ្ញុំ​សង្ឃឹម​ថា​សៀវភៅ​នេះ វា​នឹង​ជួយ​អ្នកជា​ច្រើន​ក្នុង​ការងារ​​ការិយាល័យ​។
Rar(PDF) | 26,3MB | 512p | 2007

0 comments:

Post a Comment