Gmail ជាគណនីអ៊ីមែលដែលផ្ដល់ឲ្យបើកប្រើដោយមិនគិតថ្លៃពីក្រុមហ៊ុន Google ។ ដោយឡែកបើយើងប្រៀបធៀបទៅបណ្ដាញសង្គម Facebook ដែលផ្ដល់ឲ្យប្រើប្រាស់ដោយមិនគិតថ្លៃដូចគ្នានោះយើងឃើញថា Facebook មិនបានផ្ដល់បន្ថែមនូវការដាក់ ស្ដាយផ្ទៃនោះទេ គឺវាមានត្រឹមអ្វីដែលក្រុមហ៊ុនបានកំណត់ឲ្យតែប៉ុណ្ណោះ តែចំពោះ Gmail គឺវាមានចំណុចបន្ថែមស្តាយផ្ទៃដែលអាចធ្វើឲ្យគណនីរបស់អ្នក មើលទៅមានភាពស្រស់ស្អាត ។ លើសពីនេះពេលដែលអ្នកដាក់ស្តាយផ្ទៃរួចហើយវានឹងរក្សារនៅជាប់ គណនីអ្នកជារៀងរហូតមិនថាអ្នកចូលទៅកាន់គណនី Gmail តាមម៉ាស៊ីនកុំព្យូទ័រណានោះទេ ។ ដូច្នេះប្រសិនបើអ្នកចង់តុបតែងនូវគណនី Gmail របស់អ្នកឲ្យមានភាពស្រស់ស្អាតសូមធ្វើតាមរបៀបខាងក្រោម ។
របៀបដាក់ស្តាយផ្ទៃឲ្យ Gmail ៖
- ចូលទៅកាន់គណនី Gmail របស់អ្នក
- ចុចលើសញ្ញ “Setting” រួចចុចលើពាក្យ “Themes”
- បន្ទាប់មកសូមធ្វើការជ្រើសរើសនូវស្តាយផ្ទៃណាមួយដែលអ្នកគិតថាចូលចិត្ត
- ចុចលើរូបស្តាយផ្ទៃនោះចាំមួយភ្លែតអ្នកនឹងទទួលបានស្តាយផ្ទៃលើ Gmail របស់អ្នកយ៉ាងស្រស់ស្អាត
យើងខ្ញុំសង្ឃឹមថាអត្ថបទខាងលើនឹងជួយឲ្យលោកអ្នកកាន់តែ ទទួលបានអារមណ៍ស្រស់ស្រាយជាមួយកាន់ប្រើនូវគណនី Gmail របស់អ្នក ៕
0 comments:
Post a Comment