#htmlcaption1 Share to The World Please Like Our Page To get More Music Stay Connected

Thursday, February 14, 2013

របៀបតម្លើងអក្សរខារ៉ាអូខេ អក្សរពីជួរ (របៀបទី២)


របៀបទី២នេះក៏មិនខុសពីរបៀបទីមួយប៉ុន្មានដែរគឺ ៖

សំរាប់ការតំទ្បើងអក្សរខារ៉ាអូខេនៅក្នុងកម្មវិធី  Vegas Pro11  យើងចែកចេញជាបីប្រភេទដូចជា ៖

  1. Khmer+Khmer តំទ្បើងអក្សរខារ៉ាអូខេ ខ្មែរ
  2. Khmer+English តំទ្បើងអក្សរខារ៉ាអូខេ ខ្មែរ និង អង់គ្លេស
  3. English+English តំទ្បើងអក្សរខារ៉ាអូខេ អង់គ្លេស
  4. របៀបនៃការតំទ្បើងអក្សរខារ៉ាអូខេឱ្យរត់តាមសម្លេងច្រៀង ជាដំបូងយើងត្រូវមានសម្លេងនៃបទចម្រៀងជា
  5. មុនសិនហើយយើងត្រូវស្តាប់បទចម្រៀងជាមុនសិនរួចយើងវាយអក្សរតាមអត្ថន័យបទចម្រៀងរួចយើងធ្វើការ
  6. កំណត់ឱ្យអក្សរមានចលនាទៅតាមបទចម្រៀង ។ ចូលមើលតាមការកំណត់ខាងក្រោម ៖
  7. Khmer+Khmer តំទ្បើងអក្សរខារ៉ាអូខេ ខ្មែរ មានបួនជួរ (4 Track)
  1. យើងជ្រើសយកបទចម្រៀងមកដាក់ក្នុង Time Line រួចយើងជ្រើសយកពាក្យ Media Generators បន្ទាប់មកទៀតយកពាក្យ Text(legacy text) Simple Text  រួចយើងអូសដាក់លើ    Time ឡិនេវានឹងលេចចេញផ្ទាំង Video       Media Generators.

បន្ទាប់មកយើងត្រូងវាយអត្ថបទបទចម្រៀងក្នុងប្រអប់ Video Media Generators


រួចយើងធ្វើការកំណត់ទៅលើទីតាំងរបស់អក្សរនៅក្នុងប្រអប់  Video Media Generators  ជ្រើសយកពាក្យ Placement
រួចកំណត់តម្លៃ  X,0.00  -> Y,0.395 បន្ទាប់មកយើងធ្វើការកំណត់លើស្រមោលយក
ពណ៌ខ្មៅនៅក្នុងពាក្យ Effect.

2021

បន្ទាប់មកយើងត្រូងបង្កើតTime Line មួយទៀតដើម្បីបង្កើតអក្សរជាដែលមានពីរជួរ
ដោយ ចុច Mouse ស្តាំ បន្ទាប់មកយកពាក្យថា​ Insert Video Track រី ចុច Ctrl+Shift + Qសូមមើលរូបខាងក្រោម ៖


បន្តាប់មកធ្វើការ Copy គំរូអក្សរដែលមានស្រាប់ដាក់នៅក្នុង Time Line ថ្មីដែលយើងបានបង្កើតរួចធ្វើការប្តូរខ្លឹមសារ
នៃតួអក្សរអត្ថបទ បន្ទាប់ជ្រើសយកពាក្យ Placement រួចកំណត់តម្លៃ  X,0.00  -> Y,0.734។ សូមមើលរូបខាងក្រោម៖


ដើម្បីមានភាពងាយស្រួលនឹងចាំបាច់ចំនាយពេលវេលាយូរលោកអ្នកត្រូវសរសេរនូវអត្ថបទចំរៀងរហូតដល់ចប់សិនមុននឹងធ្វើ
ការកំនត់ ទៅលើពណ៌អក្សរ ។
 ( ចំណាំ ៖ សំរាប់អត្ថណាដែលមានឃ្លាណាដែលមានអក្សរដូចគ្នាអ្នកមិនចាំបាច់សរសេរទេ ត្រូវកំណត់ទៅពណ៌និងដាក់អោយវា
រត់សិនចាំធ្វើការ Copy ក៏បានដែរ ) ។​មើលរូបខាងក្រោម ៖


បន្ទាប់មកធ្វើការCopyឃ្លានៃអក្សរទាំងអស់ !
ដំបូង ចុច Mouse ស្តាំ នៅលើ Time Line ដែលត្រូវCopy បន្ទាប់មកចុចលើពាក្យ Duplicate Track ដើម្បីCopy Time Line
ថ្មីមួយទៀ( ធ្វើដូចគ្នាទាំងពីរជួរ ) មើលរូបខាក្រោម ៖




បន្ទាប់មកធ្វើការកំណត់ពណ៌
ដំបូងចូលទៅកាន់ Video FX បន្ទាប់មក ជ្រើសរើស Invert

បន្ទាប់មកយើងជ្រើសយក Reset to None ហើយទាញវាទៅដាក់នៅ Time Line ដែលជាជួរសម្រាប់អោយវាប្តូរពណ៌ ។ 
ហើយវានឹងបង្ហាញផ្ទាំងមួយមួយដូចរូបខាងក្រោមនេះ ៖

រួចកំណត់តម្លៃ Blend amount 1.00 ។

បន្ទាប់មកទៀតយើងចូលទៅកាន់ Video FX ដដែល ហើយជ្រើសរើសយកពាក្យ Color Corrector


បន្ទាប់មកយើងជ្រើសយក Default ហើយទាញវាទៅដាក់នៅ Time Line ដែលជាជួរសម្រាប់អោយវាប្តូរពណ៌ ។ 
ហើយវានឹងបង្ហាញផ្ទាំងមួយមួយដូចរូបខាងក្រោមនេះ ៖


បន្ទាប់មកធ្វើការកំណត់ពណ៌ដែលលោកអ្នកចង់បាន
EX ៖ សម្រាប់អក្សរពណ៌ខៀវ ត្រូវកំនត់ត្រង់ ពាក្យ Low = 354.72, 1.000 ។
ពេលនោះយើងឃើញថា ជួរដែលយើងចង់បានពណ៌ខៀវវា នឹងចេញពណ៌ខៀវអោយ
យើងដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការCopy ហើយប្តូរពណ៌អក្សរម្តងមួយនោះទេ។
ដោយយើងកំនត់តែម្តងជាការស្រេច ។ (សម្រាប់អក្សរជួរទី២ធ្វើដូចគ្នា) 


កំណត់​​​​​​ Key Frames អោយ​អក្សរ​មាន​ចលនាដោយមិនចាំបាច់Plugin
ដំបូងយើងយកMouseចុចលើMedia Generatorsដែលជាជួរអក្សរពណ៌ខៀវ ដែលលើ
Media Generators របស់យើងមាននិមិត្តសញ្ញាចំនួនបី យើងត្រូវចុចលើនិមិត្តទី២ដែលមានរាង
ទ្រុងេជ្រូក (៤ជ្រុង) សូមមើលរូបខាងក្រោម ៖

ហើយវានិងបង្ហើញផ្ទាំងមួយដូចរូខាងក្រោមនេះ ៖


ដំណាក់កាលនេះអ្នកត្រូវធ្វើការដោះKeyមួយចំនួនដូចរូបភាពខាងក្រោម ៖

បន្ទាប់មកធ្វើការកំនត់អោយមានចលនាតាមបទចម្រៀង
ត្រូវយកំMouse ទាញអោយបាត់អក្សរដែលមានពណ៌ ហើយធ្វើការកំណត់តាមសាច់ចម្រៀង។
មើលរូបភាពខាងក្រោម ៖



Key Framesកំណត់ចលនានិងផ្លាស់ប្តូរ​ Effecf

5 comments:

  1. ហេតុអ្វីខ្ញុំសរសេរ(៊ ត្រីសាប់)មិនបានអញ្ចឹងបាទ?

    ReplyDelete
  2. បាទសូមអរគុណសម្រាប់សំនួរមួយនេះ ! ខ្ញុំក៏សូមបញ្ជាក់ថា (៊ ត្រីសាប់ ) នៅត្រង់​ Media Generators ដែលអ្នកជ្រើសរើសយក
    Text(legacy text) Simple Text នេះរាល់ការរាយត្រីសាប់គឺមិនចេញអោយទេ ។ លោកអ្នកអាចជ្រើសយក Titles & Text (Simple Text)មកប្រើ សំរាប់អ្នកវាយអត្ថបទដែលមានត្រីសាប់ ។ ហើយមួយទៀតខំសូមបញ្ជាក់ថារាល់ ( ័,​ ៗ , ៈ , និងមានអក្សមួយចំនួនទៀតគឺវាយមិនបានតែម្តង គឺលោកអ្នកអាចសរសេរអក្សរទាំងនោះ នៅក្នុងកម្មវិធីណាមួយសិនរួចចំCopyមកដាក់បានវាចេញអោយ :D Thx.....

    ReplyDelete
  3. ម៉េចបានវាយអក្សរលើPhotoshopcs6ពាក្យក្ដៅចេញ េក្ ដៅ អីចឹងវិញជួយប្រាប់ផង

    ReplyDelete
  4. ម៉េចបានវាយអក្សរលើPhotoshopcs6ពាក្យក្ដៅចេញ េក្ ដៅ អីចឹងវិញជួយប្រាប់ផង

    ReplyDelete