ការប្រកួតមិត្តភាពអន្តរជាតិ នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ រវាងក្រុម U17កម្ពុជា ដែលជាម្ចាស់ផ្ទះ និង U17វៀតណាម ត្រូវបានបញ្ចប់ក្នុងលទ្ធផល កម្ពុជា ០ និង វៀតណាម ៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិច។
វគ្គទី១ វៀតណាមនាំមុខយុវជនកម្ពុជា ២ទល់នឹង០ ដោយកីឡាករលេខ១០ Nguyen Khach Khiem នៅនាទីទី២៩ និងកីឡាករលេខ១១ Le Van Do នៅនាទីទី៤៣ ។
វគ្គទី២ វៀតណាមរកបាន២គ្រាប់បន្ថែមទៀតដោយកីឡាករលេខ៧ Nguyen Hong Son នៅនាទីទី ៦១ និងកីឡាករលេខ១៩ Do Tan Thanh នៅនាទីទី៨៩។
សូមបញ្ជាក់ផងដែរថា នេះជាការប្រកួតមិត្តភាពអន្តរជាតិ ដើម្បីអបអរសាទរខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា វៀតណាម៕